Ad Code

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​៖​ ជីវិត​មនុស្ស​អាច​ប្រែប្រួល ប៉ុន្តែ​ការ​ការពារ​ជាតិ​មិនអាច​ប្រែប្រួល​បានទេ



ភ្នំពេញ ​៖​ លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ា​ណែ​ត ​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក មាន​ប្រសាសន៍​បែបនេះ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អតីត​នាយទាហាន មកពី​សាលា​ហ្វឹកហ្វឺន​នាយទាហាន (​ង​៥០​ដីឥដ្ឋ​) នៅ​ទីបញ្ជាការ បញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០ កាលពី​ថ្ងៃ​សៅរ៍ ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨។

មាន​មតិ​សំណាល​នៅក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ជូន​ចំពោះ​នាយទាហាន នាយទាហានរង ពលទាហាន និង​អតីត​នាយទាហាន មកពី​សាលា​ហ្វឹកហ្វឺន​នាយទាហាន (​ង​៥០ ដីឥដ្ឋ​) ទាំងអស់ ចំពោះ​ការដឹងគុណ​នៃ​ការលះបង់​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ។ ជាមួយគ្នា​នោះ លោក​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​នាយទាហាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការ​បម្រើកងទ័ព​នា​សម័យ​នោះ​។ លោក​បញ្ជាក់​ថា ការ​ចូល​បម្រើកងទ័ព​ក្នុង​សម័យ​សង្គ្រាម គឺជា​កា​លះបង់​ខ្ពស់​បំផុត​ចំពោះ​ជាតិ​មាតុភូមិ ដែល​យុវជន​ជំនាន់​ក្រោយ​ត្រូវតែ​ដឹងគុណ ដោយសារតែ​ការ​លះបង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​សន្តិភាព មានឱកាស​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស​រហូតមកដល់​សព្វថ្ងៃ​។ ស្នាដៃ​ជាច្រើន​របស់​កងទ័ព​បាន​ចូលរួម​ក្នុង​បុព្វហេតុ​ជាតិ​ជាច្រើន ដូចជា​ទប់ស្កាត់​ការវិល​ត្រលប់​មកវិញ​របប​ខ្មែរក្រហម កិច្ចព្រមព្រៀង​២៣ តុលា ១៩៩៣ និង​បញ្ចប់សង្គ្រាម ឆ្នាំ​១៩៩៨ និង​ការពារ​ថែរក្សា​សុខ​សន្តិភាព​ដល់​សព្វថ្ងៃនេះ។

លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ដែរ​ថា “​ភារកិច្ច​កាតព្វកិច្ចរ​បស់​កងទ័ព​សម័យនេះ មិន​ខុសពី​ភារកិច្ច​កាតព្វកិច្ច​រប​ស់​កងទ័ព​សម័យមុន​នោះទេ គឺ​ការពារជាតិ ការពារ​ទឹកដី និង​ប្រជាជន។ ជីវិត​មនុស្ស​អាច​ប្រែប្រួល ប៉ុន្តែ​ការការពារ​ជាតិ​មិនអាច​ប្រែប្រួល​បាន​នោះទេ គឺ​ត្រូវ​ពង្រឹង​បន្ថែម​។ ដូច្នេះ​កងទ័ព​សម័យនេះ និង​កងទ័ព​គ្រប់​ជំនាន់​ត្រូវការពារ​សុខសន្តិភាព​និង​សមទ្ធិផល​ដែល​រៀមច្បង​បាន​បន្សល់ទុក​ឲ្យ និង​ចូលរួម​ថែរក្សា​ការពារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu