Ad Code

លោក កឹម សុខា ត្រូវបាន​ដោះលែង​ហើយ នៅ​រំអធ្រា​ត្រ ជិត​ភ្លឺ​ថ្ងៃនេះ​



ភ្នំពេញ ​៖ លោក កឹម សុខា ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ នៅវេលា​ម៉ោង​ប្រមាណ​៣៖៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។​

​ការដោះលែង​លោក កឹម សុខា បាន​បង្ហាញថា​ស្ថាន​ការ​ណ៍​នយោបាយ​ប្រទេស​កម្ពុជា បាន​ថយកម្ដៅ​ស្ទើរ​មិនគួរ​អោយ​ជឿ ​និង​មិន​នឹកស្មាន​ដល់ ហើយ​ការដោះលែង​នេះ ធ្វើ​ឲ្យ​ក្តី​ប្រាថ្នា និង​ក្តីសង្ឃឹម​របស់​ក្រុមគ្រួសារ ព្រមទាំង​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ បានក្លាយ​ជាការ​ពិត​ដូច​អ្វីដែល​ពួកគេ​ចង់បាន​។​

​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​នៅ​និង​គេហដ្ឋាន កាលពី​រាត្រី​ថ្ងៃទី​០២​ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងមក ក្រោម​បទ​ចោទ​ក្បត់ជាតិ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu