សៀមរាប ៖ នៅថ្ងៃនេះ សូមនាំអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកអានពីប្រវត្តិនិងទេសភាពនៃប្រាសាទលលៃ។ ប្រាសាទនេះស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រាសាទនេះ ស្ថិតនៅកណ្តាលបារាយណ៍ "ឥន្ទ្រតាដាក" ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ នៅជិតព្រះ វិហារវត្តលលៃ។ ឈ្មោះប្រាសាទនេះត្រូវបានប្រជាជននាសម័យក្រោយអង្គរហៅតៗគ្នាមក ប៉ុន្តែឈ្មោះដើមនៃប្រាសាទនេះគឺ ឥស្វរលោក ដែលត្រូវបានកសាងនៅឆ្នាំ៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដែលជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី១។
ព្រះបាទយសោវរ្ម័នទី១ ឡើងគ្រងរាជបន្តពីព្រះបិតារបស់ព្រះអង្គ ចាប់ពីឆ្នាំ៨៨៩-៩១០នៃគ.ស ហើយបានកសាងប្រាសាទលលៃនៅឆ្នាំ៨៩៣ ដើម្បីឧទ្ទិសដល់ដួងព្រលឹងរបស់ព្រះមាតានិងបិតា ជីដូន និងជីតារបស់ព្រះអង្គ។
ប្រាសាទលលៃមានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ មានសិលាចារឹកដូចប្រាសាទព្រះគោ បែរមុខទៅទិសខាងកើត ហើយមាន ទ្វារបញ្ឆោតបីទិសទ្វារចូលមួយ នៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃប្រៀបដូចអក្សរពុម្ព។ ចំណែកផែ្តរលើទ្វារមាន ក្បាច់រចនានៅ អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទមានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍។ តួប៉មនីមួយៗ មានតម្កល់សិវលិង្គមិនតែប៉ុណ្ណោះមានឈ្មោះ អ្នកបម្រើដែលទទួល នាទីផ្សេងៗពីគ្នាក្នុងការថែទាំនិង រៀបចំកិច្ចបូជាប្រចាំប៉មនីមួយៗ។ ប្រាសាទនេះប៉មប្រាសាទមួយដួលរលំជិតអស់ នៅសល់ តែមួយផ្ទាំងតូចប៉ុណ្ណោះ រីឯប៉មបីទៀត មានសភាពចាស់ ទ្រុឌទ្រោមខ្លាំង ហើយនៅពេលបច្ចុប្បន្ន។ ប្រាសាទលលៃកសាងនៅចុងសតវត្សទី៩ នៃគ,ស៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយ ដល់ព្រះឥសូរ ក្នុង សាសនាព្រាហ្មណ៍។
តាមសិលាចារឹករបស់ប្រាសាទនេះ បានលំអិតអំពីពេលវេលាល្អ ដែលគេដេញគន់គូរឡើង ដើម្បីប្រារព្ធ ពិធីឆ្លងពេលដែល ព្រះបាទយសោវរ្ម័នទី១ កសាងប្រាសាទលលៃ នេះប្រហែលជាព្រះអង្គចាប់ផ្តើមអនុវត្តគំរោងផ្លាស់រាជធានីពី "ហរិហរាល័យ" (តំបន់រលួសសព្វថៃ្ង) ទៅជា "យសោធរ" (តំបន់ឧទ្យានអង្គរសព្វថៃ្ង) ជាបណ្តើរៗ ។ តាមសិលាចារឹកដដែលឲ្យដឹងដែរថាទឹក នៅក្នុងបារាយណ៍នេះ។ គឺសម្រាប់ការប្រើប្រាស់នៅទីក្រុងហរិហរាល័យ និងសម្រាប់ធ្វើស្រែចំការនៅតំបន់ នេះបច្ចុប្បន្នស្រះដែលនៅជុំវិញប្រាសាទ បាត់អស់ហើយក្លាយទៅជាវាលស្រែ។
ប្រាសាទលលៃបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ ក្នុងសតវត្សរ៍ទី៩ ឧទ្ទិសដល់សាសនាហិណ្ឌូ ។ ប្រាសាទនេះស្ថិតនៅលើទីទួលខ្ពស់កណ្តាលបឹងបារាយណ៍ព្រះឥសូរ (សព្វថ្ងៃនេះពុំមានទឹកទៀតឡើយ) ប្រកបដោយប្រាសាទជា ច្រើនខ្នង មានការតុបតែងដោយរូបទេពធីតាឆ្លាក់ដ៏ល្អវិចិត្រ ។ ប្រាសាទមួយដែលស្ថិតក្នុងអាណាចក្រហរិហរាល័យៈ។ ប្រាសាទលលៃជាប្រាសាទមួយដែលស្ថិតនៅក្នុងចំណោមក្រុមទេវស្ថាន ក្រុងហរិហរាល័យៈ។ ប្រាសាទនេះកសាងឡើងនៅចំកណ្តាលបារាយណ៍ព្រះឥសូរ។ ព្រះបាទឥន្ទ្រវរ្ម័នទី១កសាងបារាយណ៍នេះឡើងដើម្បីការពារសត្រូវ ប៉ុន្តែព្រះអង្គក៏បានផ្លាស់រាជធានីនេះទៅឯក្រុងព្រះនគរវិញដោយ ហេតុថាមិនអាចពង្រីកអាណាចក្ររបស់ព្រះអង្គនៅឯក្រុងហរិ ហរាល័យៈអោយធំជាងនេះបាន។ ដូច្នេះហើយបានជាឈ្មោះរបស់ក្រុងហរិហរាល័យៈត្រូវបានរលាយបាត់ តាំងពីពេលនោះមក។
តើប្រាសាទលលៃមានអ្វីទស្សនាខ្លះ? ប្រាសាទលលៃកសាងឡើងនៅលើជើងគ្រឹះដែលមានទទឹង ៨០ម៉ែត្រ បណ្តោយ៩០ម៉ែត្រ ធ្វើអំពីឥដ្ឋទាំងអស់មានគោបុរៈផ្នែកខាងកើតតែមួយប៉ុណ្ណោះ។ ប្រាសាទនេះជាក្រុមប្រាសាទដែលមានទាំងអស់៤ ពីរខ្នងស្ថិតនៅជួរទិសខាងកើត និង ទិសខាងលិច ចំណែកឯប្រាសាទពីរទៀតស្ថិតនៅជួរទិសខាងជើងនិង ខាងត្បូងមានសិលាចារឹកស្រដៀងនឹងប្រាសាទព្រះគោ ខុសគ្នាត្រង់ចំនួនប្រាសាទប៉ុណ្ណោះ។ រូបចម្លាក់នៅប្រាសាទលលៃ ទោះបីជាមានការទ្រុឌទ្រោមខ្លាំងក៏ដោយ ក៏នៅមានក្បាច់ចម្លាក់ដ៏រស់រវើកតាមស៊ុមទ្វារ និង ចម្លាក់ថ្មភក់នៅលើផ្តែរ ដែលគេអាចសន្និដ្ឋានបានថា ប្រាសាទដែលនៅទិសខាងកើតមានហោងជាងរូបព្រះឥន្ទ្រគង់លើ ដំរីឯរាវ័ណ។ ផ្នែកខាងឆ្វេង និងខាងស្តាំរបស់ក្បាលដំរីឯរាវ័ណមានកម្រងផ្កា។ នៅហោជាងលើផ្តែរជាចម្លាក់ផុសរបស់តាបសទាំងអស់ដែលមាន ៨ អង្គ កំពុងតែអង្គុយសមាធិតាំងសិល្ប៍។
ចំណែកឯចម្លាក់នៅស៊ុមទ្វារធ្វើអំពីថ្មភក់ជារូបសិង្ហពាំកម្រង ផ្កា ។ នៅហោជាងលើផ្តែរជាចម្លាក់ផុសរបស់តាបសទាំងអស់ដែលមាន ៨អង្គ កំពុងតែអង្គុយសមាធិតាំងសិល្ប៍។ ចំណែកឯចម្លាក់នៅស៊ុមទ្វារធ្វើអំពីថ្មភក់ជារូបសិង្ហពាំកម្រង ផ្កា។ ទោះបីជាចម្លាក់ភាគច្រើនត្រូវបានរលាយបាត់ និងត្រូវបំផ្លិចបំផ្លាញក៏ដោយក៏គេនៅតែចាត់ទុកថាសិល្បៈដ៏ស្អាត វិចិត្រក្នុងទម្រង់សិល្បៈសម័យព្រះគោ ឬ ក្នុងយុគសម័យអាណាចក្រហរិហរាល័យដែរ។
ដូចពាក្យកំណាព្យដែលគេតែងឡើងដើម្បីរម្លឹកស្នាដៃដូនតាថា គន់មើលទស្សនា ប្រាសាទលលៃឃើញភាពចាស់វៃ ដ៏យូរជាងគេសាងរាប់ពាន់ឆ្នាំ ដល់សព្វថ្ងៃដែរទាក់ភ្នែកខ្ញុំទ្វេឲ្យចង់ទៅលេងហើយបានកសាង សតវត្សរ៍ទី៩មានភាពមាំមួន នៃតួប្រាសាទសម័យអង្គនោះ មានភាពវៃឆ្លាតគឺជាព្រះបាទយសោវរវ្ម័នទី១ឋិតប៉ែកខាងកើត នៃក្រុងសៀមរាប បែរស្ថិតខាងជើង ប្រាសាទបាគង រីកដុះដំបូង នៃបូរាណខ្មែរ ទាញអ្នកមកដែរទៅលេងកុំខាន បើអ្នកទេសចរ បាននិងទៅលេង មានចិត្តស្ញប់ស្ញែង ក្តុកក្តួលហឫទ័យ អាជ្ញាធរច្នៃបាន រីកស្រស់ប្រិមប្រិយរីកមុខមាត់ថ្មីនៃប្រាសាទដូនតាយើង៕
Source: Kampuchea Thmey Daily
0 Comments