Ad Code

បង្ក្រាប​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​ចាប់​ទាំង​អ្នក​សេព​និង​ម្ចាស់​ផ្ទះសំណាក់​ផងដែរ​



ភ្នំពេញ ៖ មនុស្ស​បី​នាក់ ​រួម​ទាំង​ម្ចាស់ផ្ទះ​សំណាក់​ម្នាក់​ផ​ង​ដែរ​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យសហការ​ជាមួយ​ប៉ុស្ដិ៍​នគរបាល​កន្ទោក​ចុះទៅ​បង្ក្រាប​ចាប់​ខ្លួន​បាន​ភ្លាម ​បន្ទាប់ពី​មាន​សេចក្ដី​រាយ​ការ​ពី​ប្រជាពលរដ្ឋ​ល្អ​ថា​ក្នុងផ្ទះ​សំណាក់ អូ​ដម​នោះ មាន​អ្នក​សេ​ព​គ្រឿង​ញៀន​ជា​ញឹកញាប់ ដែល​ការ​បង្ក្រាប​នេះ​ធ្វើឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ ​ខែកញ្ញា ឆ្នាំ២០១៨​នៅក្នុង​ផ្ទះសំណាក់ អូ​ដឹ​ម ស្ថិតនៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។



មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​១​ឈ្មោះ បែ​ល វ៉ាន់ដា​ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ ​ជា​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​ទី​២ ឈ្មោះ ម៉ាក ស្រី​នាង ភេទ​ស្រី​អាយុ​២១​ឆ្នាំ​មុខរបរ​បម្រើ​ហាង​ខា​រ៉ា​អូខេ និង​ទី​ឈ្មោះ ៣​វ៊ិ​ត វុទ្ធី ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​មុខរបរ​មេការ​ផ្ទះសំណាក់​ខាងលើ​។​ នៅក្នុង​ខណៈនោះ​កម្លាំង​នគរបាល​បាន​ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់ ​រួម​ជា​មួយ​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ​។

នគរបាល​បាន​ឲ្យ​ដឹងថា មុនពេល​ឈានដល់​ការ​បង្ក្រាប​ខាងលើ​កម្លាំង​នគរបាល​បាន​ធ្វើ​ការ​ស្រាវជ្រាវ និង​ទទួល​បាន​ព័ត៌មាន​ថា មានការ​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ផ្ទះសំណាក់​មួយ​នោះ បន្ទាប់មក​កម្លាំង​បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នាំទៅ​សាកសួរ​និង​កសាង​សំណុំរឿង​នៅ​ផ្នែក​ប្រឆាំង​គ្រឿង​ញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ។



ប្រភព​បន្តថា ម្យ៉ាងទៀត​នៅពេល​ចុះទៅ​ដល់ផ្ទះ​សំណាក់​នោះ​នគរបាល​បាន​ពិនិត្យ​បញ្ជី​ឈ្មោះ​ដែល​បាន​ចូល​ស្នាក់នៅ​ឃើញ​មានឈ្មោះ​លោក​ប៊ុត សីហា តារាចម្រៀង​the voice Cambodia ស្នាក់​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​នោះ​រយៈពេល​៤៨​ថ្ងៃ​កន្លង​មក​ហើយ ប៉ុន្តែ​ខណៈនោះ​តារាចម្រៀង​រូប​នោះ​មិនបាន​ស្ថិតនៅ​ទីនោះ​ឡើយ គឺ​ចេញផុត​មុន​នគរបាល​ទៅដល់​បន្តិច​ហើយក៏​មិនបាន​ដឹង​ថា លោក​មាន​ជាប់​ពាក់ព័ន្ធ​និង​គ្រឿងញៀន​ ឬ​ អត់​នោះ​ឡើយ​។ នគរបាល​បាន​ឃាត់​យក​មក​សាកសួរ​និង​កសាង​ឯកសារ​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ចាត់​ការបន្ដ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu