Ad Code

លោក​ស៊ី នឹងចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​រុស្ស៊ី ខណៈ​លោក គីម ក៏ត្រូវ​បាន​អញ្ជើញ​ផងដែរ



ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង នឹងចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំ​តំបន់​មួយ​ក្នុងប្រទេស​រុស្ស៊ី​នៅ​សប្តាហ៍​ក្រោយ​ដែលជា​ការជួប​ជុំគ្នា​មួយ​ដែល​ក៏​អាច​រួមមាន​ទាំង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន និង​ប្រមុខ​នៃ​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​ផងដែរ​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​អញ្ជើញលោក គីម ឲ្យ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ខាងកើត​ចាប់ពី​ថ្ងៃទី​១១​ដល់​ថ្ងៃទី​១៣​ខែកញ្ញា​នៅក្នុង​ទីក្រុង វ្ល៉ា​ឌី​វ៉ូ​ស្តុក​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក​គីម​មិនបាន​បញ្ជាក់​ពី​វត្តមាន​របស់លោក​ទេ​ប៉ុន្តែ​ការចូលរួម​របស់លោក​នឹង​កត់សម្គាល់​នូវ​ជំហាន​ដ៏​សំខាន់​មួយទៀត​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​នាំ​ទីក្រុង​ព្យុងយ៉ាង​ចាក​ចេញពី​ការ​ឃ្លាតឆ្ងាយ​ពី​អន្តរជាតិ​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ប្រកាស​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​, ក្រុមមន្ត្រី​ចិន​មិន​បានធ្វើ​អត្ថាធិប្បាយ​ទេ​អំពី​ថា​តើ​លោក​ស៊ី​គ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​ដទៃទៀត​ដែរ​ឬ​អត់​នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះ​។​

​លោក​ស៊ី​និង​លោក​គីម​បាន​ជួបគ្នា​បី​ដង​នៅ​ប្រទេស​ចិន​ក្នុងឆ្នាំនេះ​ខណៈពេលដែល​ប្រទេស​ទាំងពីរ​ព្យាយាម​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រសើ​ឡើងវិញ​បន្ទាប់ពី​រង្គោះរង្គើ​ដោយសារតែ​សកម្មភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​និង​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​សម្ព័ន្ធមិត្ត​សម័យ​សង្គ្រាមត្រជាក់​រប​ស់​ខ្លួន​មួយ​នេះ​។​

​លោក​ប្រមុខ ស៊ី បាន​បញ្ជូន​មេដឹកនាំ​សភា​ចិន​លោក Li Zhanshu ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​នៅ​ចុង​សប្ដាហ៍​នេះ​ដើម្បី​ចូលរួម​ពិធី​ខួប​លើក​ទី​៧០​របស់​កូរ៉េខាងជើង​ដែលជា​ហេតុ​បញ្ចប់​ការ​សន្និដ្ឋានថា ប្រធានាធិបតី​ចិន​នឹង​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ធ្វើដំណើរ​ជា​ផ្លូវការ​លើកដំបូង​របស់​លោក​ទៅកាន់​ប្រទេសជិតខាង​។​

​លោក​ស៊ី​នឹង​ទៅដល់​ទីក្រុង វ្ល៉ា​ឌី​វ៉ូ​ស្តុក នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​។ វា​នឹង​ក្លាយជា​លើក​ទី​១​ដែល​មេដឹកនាំ​ចិន​មួយរូប​បាន​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ដែល​រៀបចំឡើង​ដោយ​ប្រទេស​រុស្ស៊ី​។​
​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ក៏បាន​បញ្ជាក់​ពី​វត្តមាន​របស់លោក​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu