ភ្នំពេញ ៖ ការយកចិត្តទុកដាក់ វិនិយោគលើវិស័យអប់រំ អភិវឌ្ឍន៍ធនធានមនុស្សគឺជាអាទិភាពខ្ពស់ សម្រាប់គ្រប់រដ្ឋាភិបាលទាំងឡាយលើសាកលលោក។ នេះបើតាមការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ខណៈលោក បានអញ្ជើញចូលរួមជាភ្ញៀវពិសេស របស់សាកលវិទ្យាល័យ TLBU Graduate shcool of law in Seoulកាលពីថ្ងៃទី០៩ កញ្ញា ២០១៨ ក្នុងកម្មវិធីបើកបវេសនកាលវគ្គសិក្សាថ្មី របស់សាកលវិទ្យាល័យ ដោយមានទទួលស្វាគមន៍ យ៉ាងកក់ក្ដៅពីសាកលវិទ្យាធិការ។
ក្នុងឱកាសនោះដែរ លោក ឡុង ឌីម៉ង់ ក៏បានលើកឡើងថា “និស្សិតកម្ពុជា ដែលបានអាហារូបករណ៍ មកសិក្សានៅសកលវិទ្យាល័យ TLBU ក្នុងមួយឆ្នាំៗមិនតិចជាង២០នាក់ដែល ដែលខ្ញុំតែងតែចំណាយពេល វេលាតិចក្តីច្រើនក្តី ដើម្បីលើកទឹកចិត្តពួកគាត់ ព្រោះពួកគាត់សុទ្ធតែជាធនធាន មនុស្សដែលជាតិត្រូវការ”៕
Source: Kampuchea Thmey Daily
0 Comments