Ad Code

ចូល​កាច់ក​ម៉ូតូ​ដល់​ក្នុងផ្ទះ ម្ចាស់​ទាន់​ដេញ​តាម​ ចោរ​បាញ់​២​គ្រាប់​រួច​គេចខ្លួនបាត់



ភ្នំពេញ​ ៖ ក្រុម​ជនសង្ស័យ​២​នាក់ បាន​ដក​កាំភ្លើង​ម៉ាក​កា​៥៩​បាញ់​ចំនួន​២​គ្រាប់ ដើម្បី​គំរាម​ម្ចាស់​ម៉ូតូ​ ខណៈ​ដែល​ពួកគេ​កាច់ក​ម៉ូតូ​ដល់​ក្នុងផ្ទះ​បាន​ហើយ​នៅ​ម្ដុំ​ផ្លូវ​៥៩៨ ជិះ​គេចខ្លួន​ដោយ​ជនរងគ្រោះ​ដេញតាម​ពីក្រោយ​ស្រែកថា​ចោរៗ ហើយ​ក្រុម​ចោរ​ក៏​ផ្តួល​ម៉ូតូ​ចោល​រត់ឡើង​ម៉ូតូ​បក្ខ​ពួកវា​គេច​ខ្លួន​បាត់​តែម្តង តែ​មិន​បណ្តាល​ឲ្យ​ត្រូវ​អ្នកណា​ឡើយ។



ករណីនេះ​បង្ក​ឲ្យ​ភ្ញាក់​ផ្អើ​ម​នៅវេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នៅ​ម្ដុំ​ផ្សារ​សាំ​ហាន់ ភូមិ​ទួល​សំពៅ​ផ្លូវ​១០៧​សង្កាត់​ទួល​សង្កែ ១​ខណ្ឌឫស្សីកែវ។

បើតាម​សម្ដី​របស់​ជនរងគ្រោះ​ថា មុនពេល​កើតហេតុ មាន​ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​ចូល​ទៅ​កាច់ក​ម៉ូតូ​របស់គាត់ នៅក្នុង​ផ្ទះ​តាមផ្លូវ​៥៩៨ (​ផ្លូវ​ជា​សុផារ៉ា )​ម្ដុំ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៣ ភូមិ​ពោងពាយ​សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ​ហើយ​ជិះ​ចេញ​ចេញពី​ក្នុងផ្ទះ ជនរងគ្រោះ​ក៏បាន​ដេញ​តាម​ស្រាប់តែ​ប្រទះឃើញ​ម៉ូតូ របស់​ខ្លួន​និង​ជនសង្ស័យ កំពុង​អង្គុយ​លើ​ម៉ូតូ​ធ្វើ​មិនដឹង​នៅ​ក្បែរ​ស្ថានីយ​ប្រេង PTT ជិត​ផ្សារ​សាំ​ហាន់ ក៏​ស្រែក​ផ្អើល​ឆោឡោ​ឡើង​ដើម្បី​ឲ្យ​គេឯង​ជួយ​។ ស្រប​ពេល​ដែល​ជនរងគ្រោះ កំពុង​ទៅ​ជិត​ម៉ូតូ​ទៅ​ជិត​ភា្ល​ម​នោះ​ស្រាប់តែ​ជនសង្ស័យ ម្នាក់ទៀត​ស្រែក​ថា ​ឯក​កុំ​ដើរ​ចូលមក​ប្រយ័ត្ន​អញ​បាញ់​ភ្លាមៗ​ពួកវា​ម្នាក់ទៀត​ក៏បាន​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់ តែ​ខុស​ហើយ​ផ្តួល​ម៉ូតូ​របស់​ជនរងគ្រោះ​ចោល​រត់ឡើង​ជិះ​ម៉ូតូ​បក្ខ​ពួកវា​ដើម្បី​គេចខ្លួន ក៏​បាញ់កាំភ្លើង​មួយ​គ្រាប់​បន្ថែម​ទៀត ទើប​ជនសង្ស័យ​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​តែម្ដង។



ជនរងគ្រោះ​មានឈ្មោះ គង់ គីម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ ស្នាក់នៅ​ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។



ម៉ូតូ​ដែល​ចោរ​កាច់​សោ​-​ក​នោះ​ម៉ាក ហុងដា​ឌ្រី​ម​សង់ សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BX-1073។

ទោះ​យ៉ាង​ណា​សម្រាប់​ហេតុការណ៍​ក្រុម​ចោរ​ផ្ទុះអាវុធ​២​គ្រាប់​នេះ មិន​បណ្ដាល​ឲ្យ​មាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ហើយ​ក្រុម​ជនសង្ស័យ ក៏បាន​គេចខ្លួន​ចោល​ម៉ូតូ​ដែល​កាច់ក​បាន​នោះ​ផងដែរ។



ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន និង​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន បាន​ចេញ​ជួយ​អន្ដរាគមន៍ នៅ​កន្លែង​កើតហេតុ​ដោយ​រក​ឃើញ​សំបក​គ្រាប់កាំភ្លើង​ម៉ាក​កា​៥៩​ចំនួន​២​គ្រាប់​ហើយ​សមត្ថកិច្ច​រើស​យក​ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​ជនសង្ស័យ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu