Ad Code

ឆ្នោត​នាគ​នាំ​សំណាង​រក​ឃើញ​អ្នកឈ្នះ​រង្វាន់​ធំ Jackpot ទី​៥ ទឹកប្រាក់​$ ១៦៥,៣៥២​ដុល្លារ



ភ្នំពេញ​ ៖​ លោក ស្រ៊ី​ម គឹម​ស្រា​ន អ្នកឈ្នះ​រង្វាន់​ធំ Jackpot ទី​៥ ទឹកប្រាក់​$ ១៦៥,៣៥២​ដុល្លារ របស់​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធានា​អោយ​អតិថិជន​អ្នកលេង​គឺ​ផ្សងសំណាង​ដោយ​យុត្តិធម៌​និង​តម្លាភាព។

លោក Mr. Ole Vagner អគ្គនាយក​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង បានឱ្យដឹង​កាលពី​ថ្ងៃ​២១ ខែកញ្ញា ឆ្នាំ​២០១៨​ថា លោក​សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​រង្វាន់​ធំ Jackpot ម្នាក់ទៀត គឺ​លោក ស្រ៊ី​ម គឹម​ស្រា​ន និង​ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​លោក រស់ ភីរុណ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ព្រមទាំង​គណៈអធិបតី​និង​ភ្ញៀវកិត្តិយស​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តំលៃ​អញ្ជើញ​ចូលរួម​សន្និសីទ​សារពត៌មាន​ថ្ងៃនេះ​។​

ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​រីករាយ​សម្រាប់​ខ្ញុំ តំណាងអោយ​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង សូម​ប្រកាស​នូវ​អ្នកឈ្នះ​រង្វាន់​ធំ Jackpot ទី​៥ ទឹកប្រាក់​$ ១៦៥,៣៥២​ដុល្លារ ពី​ឆ្នោត​ឡូតូ​របស់​យើង​។ បើ​សរុប​ទាំង​អ្នកឈ្នះ​រង្វាន់​ទី​៥​នេះ គឺ​ទឹកប្រាក់​បាន​ផ្តល់​ជូន​អ្នកឈ្នះ​មាន​រហូតដល់ $1.4​លាន​ហើយ ចាប់តាំងពី​ក្រុមហ៊ុន​យើង​ដំណើរការ​ជិត​៥​ឆ្នាំ​មកនេះ។ ដូច្នេះ​ក្រុមហ៊ុន ឆ្នោត​នាគ​នាំ​សំណាង គឺមាន​អ្នកឈ្នះ​ច្រើនជាង​ក្រុមហ៊ុន​ឆ្នោត​ផ្សេងៗ​ទៀត​បើ​តាម​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​យើង​នេះ​”​។

អគ្គនាយក​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង បាន​បន្តថា ខ្ញុំបាទ​ក៏មាន​ក្តី​រីករាយ​ផងដែរ​ចំពោះ​ឆ្នោត​ឡូតូ​នេះ​ដែល​គ្រាន់តែ​ចំណាយ​ទឹកប្រាក់​តិចតួច​ត្រឹមតែ​២០០០​រៀល​ដើម្បី​ផ្សងសំណាង គឺ​លោកអ្នក​អាច​ឈ្នះ​រង្វាន់​ដ៏​ធំ​ដល់​ទៅ $165,352 ។ នេះ​គឺជា​សុបិន​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​សុ​បិ​ន​នោះ​អាច​ក្លាយជា​ពិត​សម្រាប់​អ្នក​ដែល​ផ្សងសំណាង​នឹង​ឆ្នោត​ឡូតូ​6/39 នេះ​។ ដូចដែល​យើង​មាន​អ្នកឈ្នះ​រង្វាន់​ធំ​នៅទីនេះ​ជា​ភស្តុតាង​ស្រាប់​។ ជាការ​ពិតណាស់ មិន​គ្រាន់​អ្នក​ដែល​ឈ្នះ​រង្វាន់​ធំ​បាន​កែប្រែ​ជីវភាព​រស់នៅ​កាន់តែ ប្រសើរឡើង យើង​ក៏មាន​អ្នកឈ្នះ​រង្វាន់​លួង​ចិត្ត​បន្ទាប់​ជាច្រើន​ទៀត ដែល​ឈ្នះ​ទឹកប្រាក់ ១០០០​ដុល្លារ​ផងដែរ​។

លោក Mr. Ole Vagner បាន​បញ្ជាក់ថា វា​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ ក្នុងការ​ផ្តល់ជូន​ប្រាក់រង្វាន់​ទាំងនេះ​ទៅកាន់​អ្នកឈ្នះ ហើយ​នេះ​រឹតតែ​បង្ហាញ​កាន់តែច្បាស់​នូវ​ក្តី​រីករាយ​នូវ​ទឹកប្រាក់ ១០០០​ដុល្លារ​ក៏​អាច ផ្តល់ជូន​ដល់​គ្រួសារ​កម្ពុជា​ផងដែរ​។ ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង​គឺ​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធានា​អោយ​អតិថិជន​អ្នកលេង​គឺ​ផ្សងសំណាង​ដោយ​យុត្តិធម៌​និង​តម្លាភាព​។ យើងខ្ញុំ​ក៏មាន​មោទនភាព​ក្នុងការ​ផ្តល់​ទៅវិញ​សម្រាប់​ជួយ​កែប្រែ​ជីវភាព​ប្រជាជន​ក្នុងសង្គម​ភាគច្រើន តាមរយៈ​ចំណូល​ដែល​បានមក​។

សូមបញ្ជាក់ថា ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ មាន​ប្រជាជន​កម្ពុជា​ជិត 900,000 នាក់​ដែល​បានឈ្នះ​រង្វាន់​ជា​ទឹកប្រាក់ $6.2​លាន ពី​ការ​ផ្សងសំណាង​នឹង​ឆ្នោត​ឡូតូ​នាគ​នាំ​សំណាង​។ ប្រជាជន​ដែល​ឈ្នះ​ពី​ការ​ផ្សងសំណាង​នេះ វា​ជា​រង្វាន់​ដ៏​ធំ​អស្ចារ្យ ដែល​ពិតជា​អាច​ផ្លាស់ប្តូរ​ជីវភាព​របស់​គ្រួសារ​កម្ពុជា​។ ឆ្នោត​ឡូតូ​គឺជា​ហ្គេម​ថ្មី​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុន្តែ​យើង​មើលឃើញ​ពី​ការចាប់អារម្មណ៍​របស់​ប្រជាជន​កម្ពុជា​កាន់តែខ្លាំង​ឡើង​សម្រាប់​ឆ្នោត​ឡូតូ​នេះ ដែល​លោកអ្នក​មិនចាំបាច់​លេង​ទឹកប្រាក់​ច្រើន​ដើម្បី​ឈ្នះ​រង្វាន់​ធំ​នោះទេ​។

ឆ្នោត​ឡូតូ​មិនមែន​ជា​ល្បែង​ទេ ឡូតូ​គឺជា​ការ​ផ្សងសំណាង​របស់​អ្នក ហើយ​វា​គឺជា​ហ្គេម​ដ៏​សាមញ្ញ​ងាយស្រួល​លេង​ដោយ​គ្រាន់តែ​អ្នក​ជ្រើសរើស​លេខ​ចំនួន​៦​ខ្ទង់ ពី​លេខ​១​ដល់​៣៩​ទៅតាម​លេខ​ដែល​អ្នក​ចង់​លេង ហើយ​បើ​លេខ​ទាំងនេះ​ត្រូវបាន​ចាប់ លោកអ្នក​នឹង​ឈ្នះ​រង្វាន់​ធំ​។ ប៉ុន្តែ​បើ​លោកអ្នក​ត្រូវ​ចំនួន​៥ ៤ ឬ​៣​ខ្ទង់ លោកអ្នក​ក៏​ឈ្នះ​រង្វាន់​លើកទឹកចិត្ត​ផងដែរ​។ យើង​ធ្វើការ​ចាប់ឆ្នោត​ឡូតូ​រៀងរាល់ថ្ងៃ​ដោយមាន​អ្នកឈ្នះ​រង្វាន់​ជាច្រើន​អ្នកជា​រៀងរាល់ថ្ងៃ។

សម្រាប់​អ្នក​ដែលមាន​សំណាង​ខ្ពស់ នឹង​ឈ្នះ​រង្វាន់​ធំ Jackpot​។ ហើយ​ឆ្នោត​ឡូតូ​យើង​នេះ​គឺ​ពិតជា​សុក្រឹត​យុត្តិធម៌​។ យើង​ធ្វើការ​ចាប់លេខ​នៃ​គ្រាប់​ឡូតូ ដែល​ឈ្នះ​នៅមុខ​សាធារណៈជន​ដោយ​ដៃ​ផ្ទាល់ ហើយ​ជាក់ស្តែង​យើង​ក៏មាន​អ្នក​ដែល​ឈ្នះ​រង្វាន់​មុន​ឡើង​ចាប់​គ្រាប់​ឡូតូ​ដើម្បី​បង្ហាញ​ដល់​អតិថិជន​អ្នក​ផ្សងសំណាង ដែលជា​ហេតុ​ការចាប់​គ្រាប់​ឡូតូ​នេះ​គឺ​ពិត​ជាក់ស្តែង និង​យុត្តិធម៌ ព្រមទាំង​ចាប់​ដោយ​ចៃដន្យ។ មានន័យថា​យើង​មិនអាច​ដឹង​មុន​ថា​ពេលណា​មាន​លេខ​ដែល​ត្រូវ​នឹង​រង្វាន់​ធំ​នេះឡើយ។ រង្វាន់​ធំ Jackpot បន្ទាប់​អាច​នឹង​ស្វែងរក​ម្ចាស់​សំណាង​នៅ​ថ្ងៃស្អែក សប្តាហ៍​ក្រោយ ឬ​ប៉ុន្មាន​ខែ​បន្ទាប់​នេះ​ផង​ក៏​មិនដឹង គឺ​យើង​មិនអាច​ដឹង​មុន ដូច្នេះហើយ​អ្នក​ផ្សងសំណាង​គឺមាន​ឱកាស​ស្មើៗ​គ្នា​ក្នុងការ​ឈ្នះ​រង្វាន់​ធំ​Jackpot ខណៈពេលដែល​គាត់​បាន​ផ្សងសំណាង​នឹង​ឆ្នោត​ឡូតូ​យើង​។

យើង​មាន​អ្នក​ផ្សងសំណាង​រាប់ពាន់​អ្នក​សម្រាប់​ឆ្នោត​ឡូតូ​6/39​រៀងរាល់ថ្ងៃ​។ ក្តី​សុបិន​នៃ​អ្នកឈ្នះ​រង្វាន់​ធំ​បាន​ក្លាយជា​ការ​ពិតហើយ ដូច​មាន​ជា​ភស្តុតាង​ស្រាប់​នៅ​ទីនេះ ហើយ​ឱកាស​ឈ្នះ​រង្វាន់​នេះ​មាន​សម្រាប់​តែ​អ្នកលេង​ផ្សងសំណាង​តែប៉ុណ្ណោះ។ នៅ​ពេល​ដែល​លោកអ្នក​ផ្សងសំណាង​នឹង​ឆ្នោត​ឡូតូ​នេះ លោក​អ្នក​នឹង​ជឿជាក់​ថា ឆ្នោត​ឡូតូ 6/39​នេះ​គឺជា​ហ្គេម​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ផ្សងសំណាង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu