Ad Code

អាជ្ញាធរ​អប្សរា ​និង​ភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ​KOICA នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅ​ចុងឆ្នាំ​២០១៨​ដើម្បី​បន្ត​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ​ជំ​ហាន​ទី​២ និង​ព្រះ​លានជល់ដំរី



សៀមរាប ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ គណៈប្រតិភូ​កូរ៉េ​ដឹកនាំ​ដោយ​លោកស្រី Weon Jihye អនុប្រធាន​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) បាន​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​មួយចំនួន​នៅ​តំបន់​អង្គរ​ជាមួយ​លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា តំណាង​ឯកឧត្តម​បណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​។



​ក្នុងជំនួប​ពិភាក្សា​នេះ ​បាន​ផ្តោត​សំខាន់​ទៅលើ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​បន្ត​គម្រោង​អភិរក្ស​ជួសជុល​ក្រុម​ប្រាសាទ​ពិធូរ​ដំណាក់កាល​ទី​២ និង​ការ​ជួសជុល​ព្រះ​លានជល់ដំរី​។ ការ​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ​ជំហាន​ទី​១​បាន​បញ្ចប់​ប្រកបដោយ​ជោគជ័យ ហើយ​ថែមទាំង​បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​បាន​យ៉ាងច្រើន​និង​ពេញ​ដោយ​សមត្ថភាព​ការងារ។



គួរ​រំឭក​ដែរ​ថា ភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ KOICA​បានចាប់ផ្តើម​គម្រោង​ជួសជុល​អភិរក្ស​ក្រុម​ប្រាសាទព្រះពិធូរ​កាលពី​ឆ្នាំ​២០១៥ និង​បញ្ចប់​ជំហាន​ដំបូង​នៅ​ចុងឆ្នាំ​២០១៨ និង​បាន​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ដល់​អ្នកជំនាញ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​នា​ពេល​កន្លងមក​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​ទាំង​លើ​កិច្ចការ​អភិរក្ស​និង​ការ​គ្រប់​គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu