Ad Code

ចំនួន​អ្នក​ស្លាប់​ពី​ការ​រញ្ជួយ​ដី​នៅ​ជប៉ុន​កើន​ដល់​៤៤​នាក់​ ខណៈ​ការ​ផ្គត់ផ្គង់​អគ្គិសនី​និង​ផលិតផល​របស់​ក្រុមហ៊ុន Toyota ត្រូវ​រំខាន



រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ចំនួន​អ្នកស្លាប់​ពី​ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​នៅ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​កាលពី​សប្ដាហ៍​មុន​ បាន​កើនឡើង​ដល់​៤៤​នាក់​និង​៦៦០​នាក់​ រង​របួស​ ខណៈ​ដែល​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅតែ​ត្រូវ​កាត់ផ្តាច់​ ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​កំពូល Toyota បាន​ផ្អាក​ការងារ​នៅ​រោងចក្រ​ដំឡើង​ភាគច្រើន​របស់ខ្លួន។

ការរញ្ជួយ​ដី​កម្រិត​៦.៧​រ៉ិ​ច​ទ័​រកា​លពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​មុន​បាន​វាយប្រហារ​កោះ​ហុក​កៃ​ដូ​ដោយបាន​កាត់ផ្តាច់​ការចូល​តាមផ្លូវ​អាកាស​និង​រថភ្លើង​ហើយ​កាត់ផ្តាច់​អគ្គិសនី​ទៅ​កោះ​មួយ​នេះ​ដែលមាន​ទំហំ​ប៉ុន​ប្រទេស​អូទ្រីស​។​

យោងតាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​និង​អគ្គិភ័យ​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ប្រហែល​២,៥០០​នាក់​កំពុង​ស្ថិតនៅក្នុង​មណ្ឌល​ជម្លៀស​បន្ទាប់ពី​ការបាក់​ដី​បាន​កប់​ផ្ទះ​ហើយ​ភ្លៀង​នៅ​ថ្ងៃ​ចុង​សប្តាហ៍​បាន​ច្រោះ​ដី​ដែលជា​ហេតុ​គំរាមកំហែង​បន្ថែមទៀត​ដល់ផ្ទះ​ទ្រុឌទ្រោម​។​

លោក Yoshihide Suga អ្នកនាំពាក្យ​រដ្ឋាភិបាល​ជាន់ខ្ពស់​បាន​និយាយថា កងកម្លាំង​ស្វ័យការពារ ប៉ូលិស អ្នក​ពន្លត់​អគ្គិភ័យ​និង​អ្នក​ដទៃទៀត​ដែល​សរុប​មាន​គ្នា​ប្រហែល​៤០,០០០​នាក់​កំពុងធ្វើការ​សម្អាត​កម្ទេច​ក​ម្ទី​និង​ប្រតិបត្តិការ​បោសសម្អាត​ផ្សេងទៀត​។ លោក​បាន​និយាយថា មិនមាន​អ្នកស្រុក​បាត់​ខ្លួន​ទៀត​ទេ​។​

ការផ្គត់ផ្គង់​ថាមពល​ត្រូវបាន​ស្តារឡើងវិញ​ដល់​អតិថិជន​ស្ទើរតែ​ទាំងអស់​នៅ​កោះ​ហុក​កៃ​ដូ​ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​លោក Hiroshige Seko បាន​អំពាវនាវ​ឲ្យ​មាន​ការធ្វើ​ជំនួញ​លើ​កោះ​នេះហើយ​ប្រជាជន​៥.៣​លាន​នាក់​ត្រូវ​ប្រើប្រាស់​ថាមពល​តិចជាង​២០​ភាគរយ​ដើម្បី​ទប់ស្កាត់​ការ​ដាច់​ចរន្តអគ្គិសនី​បន្ថែមទៀត​។​

ខណៈ​ភ្លើងអគ្គិសនី​ត្រូវបាន​ស្តារឡើងវិញ​នោះ ក្រុមហ៊ុន Toyota Motor Corp បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រោងចក្រ​ផលិត​គ្រឿងបន្លាស់​របស់ខ្លួន​នៅ​ទីក្រុង Tomakomai លើ​កោះ​ហុក​កៃ​ដូ​កំពុង​រៀបចំ​ការផលិត​ឡើងវិញ​នៅ​វេន​ពេលយប់​។​

ទោះបីជា​យ៉ាងណាក៏ដោយ ការធ្លាក់ចុះ​បាន​រីក​រាលដាល​រួចទៅហើយ​ក្រៅ​កោះ​នេះ​ដោយ​ក្រុមហ៊ុន Toyota បាន​ផ្អាក​ផលិតកម្ម​នៅ​រោងចក្រ​ដំឡើងរថយន្ត​ក្នុងស្រុក​ចំនួន​១៦​ក្នុងចំណោម​រោងចក្រ​ផលិត​រថយន្ត​ក្នុងស្រុក​ចំនួន​១៨​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ធ្វើការ​វាយតម្លៃ​អំពី​ស្តុក​គ្រឿងបន្លាស់​។ ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​និយាយថា ខ្លួន​នឹង​ស្តារ​ផលិតកម្ម​ឡើងវិញ​ពីថ្ងៃ​អង្គា​រហើយ​ធ្វើការ​វិញ​ពេញលេញ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​៕ REUTERS



[caption id="attachment_973898" align="alignnone" width="960"] ​[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu