Ad Code

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សាទរ​ចំពោះ​ក្រុមហ៊ុន អ៊ីន​ថះ​នី​ន ​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​



​ភ្នំពេញ​ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​ បាន​ថ្លែង​នូវ​ការ​គាំទ្រ​និង​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ឯកជន​គ្រប់​ប្រភេទ​ដែល​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។

​ការ​ថ្លែង​បែបនេះ ​ខណៈពេលដែល​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ក្នុង​កម្មវិធី​សម្ពោធ ហាង​កាហ្វេ អ៊ី​ន​ថះ​នី​ន និង សាឡ​ន នា​ព្រឹក​ថ្ងៃ​ច័ន្ទ ៧​រោច ខែភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១ ខែ តុលា ឆ្នាំ​២០១៨។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែងថា ហាង​កាហ្វេ បច្ចុប្បន្ន គឺ​ជាទី​ពេញនិយម​របស់​ប្រជាជន មិន​ថា តែ​នៅក្នុង​ប្រទេស​កម្ពុជា ឬ​ ប្រទេស​ផ្សេងៗ ក្នុង​ពិភពលោក មិន​ថា ក្មេង មិន​ថា​ចាស់។ បច្ចុប្បន្ន​នេះ បណ្តា​ប្រទេស​នៅ​ខាង​អឺរ៉ុប និង​ប្រទេស​អភិវឌ្ឍ​​​មួយចំនួន តាម​សិ្ថត្ថិ ​ដែល​គេ​ចងក្រង​ឡើង​ក្នុង​ឆ្នាំ ២០១៧ បង្ហាញ​អោយឃើញថា ការលក់​កាហ្វេ មានការ​កើនឡើង​រៀងរាល់ឆ្នាំ ដែល​មួយឆ្នាំ ៗ កើនឡើង​ដល់ ២០​ភាគរយ។

ដោយឡែក ភាគរយ​នៃ​អ្នកទទួល​ទាន​កាហេ្វ​នៅក្នុង​ប្រទេស​កម្ពុជា ក៏មាន​ច្រើន ហើយ​ចំនួន​នេះ​នឹង​កើន​ឡើងជា​រៀងរាល់​ឆ្នាំ ដែល​នឹង​ជំរុញ​ឲ្យ​ចំនួន​ហាង​លក់​កា​ហេ្វ​កើន​ផងដែរ ហើយ​ដែល​ហាង​ខ្លះ​ជា​ហាង​ក្នុងស្រុក ហាង​ខ្លះ ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ពី​បរទេស។

លោកជំទាវ កិ​ត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​លោកស្រី​យក់ សម្បត្តិ ដែល​ជា​ថៅកែ​ក្រុមហ៊ុន​បើក​សម្ពោធ​ហាង​កាហ្វេ​អ៊ី​ន​ថះ​នី​ន និង​សាឡ​ន នេះ​ឡើង ពិតជា​បង្ហាញ​ឱ្យឃើញ​ពី​ភាពល្បីល្បាញ​របស់​សហគ្រិន​កម្ពុជា​។ ម្យ៉ាងទៀត ការបើក​សហគ្រាស​ថ្មី​នេះ ក៏​ជាការ​រួមចំណែក​មួយ​ក្នុងការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច តាមរយៈ​ការ​បង់ពន្ធ​ និង​បង្កើត​ការងារ​ដល់​សិស្ស និង​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា ឬ​កំពុង​សិក្សា​ក្នុង​ការ​រកចំណូល​ចិញ្ចឹមជីវិត​ឬ​រក​ចំណូល​បន្ថែម​សម្រាប់​រៀនសូត្រ​បន្ត​។​

រាជា​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៦​នៃ​រដ្ឋសភា តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ មាន​ចែង​ច្បាស់​ពី​ការ​លើកស្ទួយ​វិស័យ​ឯកជន រួម​ទាំង​ការ​គាំពារ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ចាត់ទុកជា​សសរ​ទ្រូង​មួយ នៃ​ការជំរុញ​កំណើនសេដ្ឋកិច្ច​ផងដែរ​។​
​ទន្ទឹមនឹងនេះ​សូម​គូសបញ្ជាក់​ផងដែរ​ថា សហគ្រិន​កម្ពុជា​ដទៃទៀត មាន​កាលានុវត្តន៍​ភាព​ធ្វើ​អាជីវ​កម្មបាន​រីកចម្រើន​ក៏​ដោយសារ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​ប្រទេស​យើង មាន​លក្ខណៈ​បើកទូលាយ សេរី មិន​មានការ​រឹតត្បិត ហើយ​ដែល​សំខាន់​គឺ ប្រទេសជាតិ​មាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍ​​ ប្រកបដោយ​និរន្តរភាព។

បើ​ប្រទេសជាតិ​មាន​សន្តិភាព ប្រជាជន​មានឱកាស​​សិក្សា​ រៀនសូត្រ បង្កើន​នូវ​ជំនាញ​ថ្មីៗ ហើយ​មានឱកាស​ប្រើប្រាស់​ជំនាញ​នោះ​ក្នុង​មុខរបរ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ ដូច្នេះ​កត្តា​សន្តិភាព​គឺជា​កត្តា​សំខាន់​បំផុត៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu