កំពង់ចាម ៖ កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបចាប់ខ្លួនជាមួយថ្នាំញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតថ្នាំញៀនចំនួន១៤កញ្ចប់ និងបានរៀបចំសំណុំឯកសារតាមនីតិវិធីត្រៀមបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងចាត់ការតាមនីតិវិធី។
ប៉ូលិសបានអោយដឹងថា យោងតាមបទបញ្ជារបស់របស់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម កាលពីថ្ងៃទី ២៩ តុលា ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី ជំនាញស្រុកជើងព្រៃជំនាញ ស្រុកបាធាយ ជំនាញនគរបាល ខេត្តកំពង់ចាម និង នគរបាលស្រុកមុខកំពូល ខេត្តកណ្តាល បានបើកកិច្ចសហប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី នៅចំណុច ភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបាន៥នាក់: ១- ឈ្មោះ ហាប់ ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិកណ្តោលកើត ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ២-ឈ្មោះ ហួរ ហ៊ីត ភេទប្រុស អាយុ ២២ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៣-ឈ្មោះ អុល រ័ត្ន ភេទប្រុស អាយុ ៣៦ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៤-ឈ្មោះ ជៀង យ៉ាងរ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិព្រៃដំបង ឃុំព្រៃដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ៥-ឈ្មោះ ត្រេ ប៉ុលស៊ី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជ្រោយមាត់ត្រី ឃុំឬស្សីស្រុក ស្រុកមុខកំពូល ខេត្តកណ្តាល។
ប៉ូលិសបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ច បានរឹបអូសវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌ ស ថ្លាសង្ស័យជាថ្នាំញៀនចំនួន ១៤ កញ្ចប់ ( ធំ ០១កញ្ចប់ និងតូច ១៣ កញ្ចប់ ) ទូរស័ព្ទ ០៥ គ្រឿង ម៉ូតូ ០៤ គ្រឿង រថយន្តបែន ០១ គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយសម្រាប់។ ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments