អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយកម្ពុជាគឺ ឯមឡេងលី ក្លិបថ្មគោលពោធិសែនជ័យ ត្រូវគេផ្តល់ឱកាសអោយជួបប្រកួតសងសឹកជាមួយអ្នកប្រដាល់ថៃKamlaipitលើសង្វៀនបាយ័នTV5 ព្រែកកំពឹស នាយប់ថ្ងៃសៅរ៍ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។
Kamlaipit អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកវាយនៅស្រុកខ្មែរច្រើនលើកហើយកន្លងមក។ យ៉ាងណា Kamlaipit ជាជើងខ្លាំងមួយរូបនៅស្រុកថៃ ។ បើតាមប្រវត្តិរបស់ Kamlaipit គេមកវ៉ៃនៅស្រុកខ្មែរ ក៏កម្រមានអ្នកយកឈ្នះបានដែរ ។ គេធ្លាប់វាយឈ្នះរឿង សោភ័ណ្ឌពីរលើក ឈ្នះឡុង សុភីមួយលើក ឈ្នះឡុង សុវណ្ណឌឿនមួយលើក និងឈ្នះផុន ផាន់ណាមួយលើក ហើយក៏ធ្លាប់ចាញ់មឿន សុខហ៊ុចមួយលើក ចាញ់ព្រំ សំណាង ពីរលើក ចាញ់ឡៅ ចន្ទ្រា ដោយពិន្ទុ និងចុងក្រោយនេះ គេបានផ្តួលយកឈ្នះវង្ស ណយ ពីរលើក ដែលលើកទី១គេឈ្នះវង្សណយក្នុងទឹកទី២ (ថ្ងៃទី២៩កញ្ញា២០១៧)និងលើកទី២ ឈ្នះវង្សណយដោយពិន្ទុ(២០តុលា២០១៨) ។ ដូច្នេះ ឯម ឡេងលី មិនដឹងថា អាចសងសឹក Kamlaipit បានសម្រេចឬអត់នោះឡើយ ? ។
ឯម ឡេងលី ពិបាកសង្ឃឹមឈ្នះ Kamlaipit ណាស់ បើធៀបជាមួយប្រវត្តិប្រកួតរបស់ពួកគេទាំងពីរនោះ Kamlaipit មានត្រឹម១០៥លើក ឈ្នះ៨១លើក ចាញ់២១លើក និង ស្មើ០៣លើក ខណះដែលឯម ឡេងលី មានកំនត់ត្រាប្រកួតតែ៤៣លើក ឈ្នះ៣៤លើក ចាញ់០៨លើក ស្មើ០១លើកនោះ ។
ទោះជាយ៉ាងនេះក្តី ឯមឡេងលី មិនអាចធ្វេសប្រហែសឬមើលងាយ Kamlaipit បានឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ មិនសាមញ្ញនោះទេ ព្រោះគេធ្លាប់ឈ្នះជើងខ្លាំងរបស់កម្ពុជាច្រើនរូបហើយ គឺបញ្ជាក់ថា គេមិនអន់នោះទេ រឿងអីគេខ្លាចការសងសឹករបស់ឯមឡេងលី នោះ? ។
ប៉ុន្តែយ៉ាងណា កាំឡៃផេតមិនអាចមើលងាយឯម ឡេងលី បានឡើយ ព្រោះអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយរបស់កម្ពុជារូបនេះ មិនសាមញ្ញនោះទេ ព្រោះគេធ្លាប់ឈ្នះជើងខ្លាំងរបស់ថៃច្រើនរូបហើយ គឺបញ្ជាក់ថាគេមិនអន់នោះទេ រឿងអីគេខ្លាចជួបជាមួយ Kamlaipit នោះ? ។
Kamlaipit មិនអាចមើលងាយ ឯម ឡេងលី បានឡើយ ព្រោះអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយរបស់កម្ពុជារូបនេះ មិនសាមញ្ញនោះទេ ព្រោះគេធ្លាប់ឈ្នះជើងខ្លាំងរបស់ថៃច្រើនរូបហើយ គឺបញ្ជាក់ថាគេមិនអន់នោះទេ រឿងអីគេខ្លាចជួបជាមួយ Kamlaipit នោះ? ។
ចាំមើល ឯម ឡេងលី អាចសងសឹកយកឈ្នះ Kamlaipit បានសម្រេចឬអត់? ។ ឯម ឡេងលី គេប្រកួតជាមួយថៃចុងក្រោយនេះ បានផ្តួលយកឈ្នះអ្នកប្រដាល់ថៃ Chai Suo ក្នុង ទឹកទី៤ កាលពីថ្ងៃទី២១តុលា២០១៨កន្លងទៅនេះ៕
Source: Kampuchea Thmey Daily
0 Comments