Ad Code

ជន​អនាថា​ម្នាក់​ ជា​ជន​វិកល​ចរិត​អង្គុយ​នៅលើ​ថ្នល់​រទេះភ្លើង​ត្រូវបាន​រថភ្លើង​បុក​ស្លាប់​



បន្ទាយមានជ័យ ៖ ​បុរស​វ័យ​ចំណាស់​ម្នាក់​ជា​ជន​វិកល​ចរិត​ទៅ​អង្គុយ​នៅ​លើ​ថ្នល់​រទេះភ្លើង​ត្រូវ​បាន​រថភ្លើង​បុក​ស្លាប់​នៅ​វេលា​ម៉ោង​៩និង៣០​នាទី ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​នៅ​ចំណុច​ស្ថិត​ក្នុងភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​ជនរងគ្រោះ​ជា​មនុស្ស​អនាថា មិន​ស្គាល់​អត្តសញ្ញាណ​ពេល​រថភ្លើង​ធ្វើដំណើរ​មកពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​មកដល់​កន្លែង​កើតហេតុ​ជនរងគ្រោះ​អង្គុយ​លើ​ផ្លូវ​រថភ្លើង​មិន​គេច​ក៏ បណ្តាល​ឲ្យ​រថភ្លើង​បុក​ស្លាប់​តែម្តង​។

ក្រោយ​ពី​កើតហេតុ​រួច​សព​ត្រូវ​បាន​សមត្ថកិច្ច និង​អាជ្ញាធរ​ចាត់ចែង​ដឹក​ទៅ​តម្កល់​នៅ​វត្ត​ដើម​ពោធិ ក្នុងស្រុក​អូរជ្រៅ​រួច​និង​បូជា​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត​នេះ​តែម្តង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu