Ad Code

ចង​គោ ទៅនឹង​បង្គោល​ភ្លើង ក្រោយ​ភ្លៀង​ធ្លាក់ ត្រូវ​ចរន្ត​ឆក់​ងាប់



បាត់ដំបង ៖ សត្វ​គោ ១ ក្បាល ត្រូវបាន​ដួល​ស្លាប់​នៅ​ក្បែរ​សសរ​បង្គោល​ភ្លើង​ដោយ​មិនទាន់​ដឹង​ពី​មូលដ្ឋាន បន្ទាប់ពី​ម្ចាស់​សត្វ​គោ ១ ក្បាល​នេះ បាន​ដឹក​យក​ទៅ​ចង​និង​សសរ​បង្គោល​ភ្លើង ១ ដើម ក្បែរ​ផ្លូវ​ក្រោយ​ពី​មេឃ​ទើប​និង​ធ្លាក់​ភ្លៀង​រួច​ថ្មីៗ។

ការ​ភ្ញាក់ផ្អើល​នេះ បាន​កើត​ឡើង​នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ វេលា​ម៉ោង ៦ ព្រឹក នៅត្រង់​ចំណុច​ភូមិ​ផ្លូវបំបែក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បន្ទាប់ពី​មាន​ពលរដ្ឋ​ម្នាក់ ឈ្មោះ ប៉ោល ឈន ភេទប្រុស អាយុ៦៦​ឆ្នាំ ទីលំនៅភូមិ ផ្លូវបំបែក ឃុំ ព្រៃ​ស្វាយ បាន​ដឹកគោ​ញី​របស់ខ្លួន ១ ក្បាល ទៅ​ចង​នៅក្បែរ​បង្គោល​ភ្លើង​មុខ​ផ្ទះ ហើយក៏​ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ងាប់​តែម្តង។



តាម​ការ​សន្និដ្ឋាន​របស់​ប្រភព​មួយចំនួន ដែល​នៅ​ទី​នោះ​បាន​លើកឡើង​ថា អាច​ជា​ការ​ឆ្លង​ចរន្ត ឬក៏​ជាការ​ស្រូប​ទំនាញ​របស់​តង់ស្យុង​អគ្គីសនី ដោយសារតែ​ពេលនោះ​ដី​មាន​សភាព​សើម​ដោយសារ​ទឹកភ្លៀង។ ប៉ុន្តែ​ប្រភព​ខ្លះ​បាន​លើក​ឡើង​ថា បើ​បែបនេះ​មែន ពលរដ្ឋ​ប្រាកដជា​មិន​រស់​ទេ បើ​គ្រាន់តែ​នៅក្បែរ​បង្គោល​ភ្លើង​ក៏​ត្រូវ​ភ្លើង​ឆក់​ស្លាប់​បែបនេះ​នោះ។

ដូច្នេះ​រាល់​បញ្ហា​នេះ​គួរ​ណាស់​តែ​អង្គភាព​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ​ឡើង​វិញ​ផង ជៀសវាង​នូវ​ការ​ឆក់​បែបនេះ​តទៅទៀត ដោយ​ប្រការ​ណាមួយ។

តាមរយៈ​ទូរស័ព្ទ​លោក សុខ ហួត ប្រធាន​អង្គភាព​អគ្គីសនី ខេត្តបាត់ដំបង បាន​បញ្ជាក់​ថា បង្គោល​ភ្លើង​ទាំងនេះ គឺជា​របស់​អ្នកម៉ៅការ​ជួល​បន្ត​ពី​អង្គភាព ដូច្នេះ​វា​ផុត​ដែន​របស់​អគ្គីសនី​ហើយ ប៉ុន្តែ​វា​ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​មន្ទីរ រ៉ែ និង​ថាមពល ទៅវិញ​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu