Ad Code

ជ័យជំនះ​របស់​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ អសប គឺជា​ជ័យជំនះ​របស់​ជាតិខ្មែរ​ទាំងមូល



ភ្នំពេញ ​៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត​រយៈពេល​៣​ថ្ងៃ នៅ​ទី​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក គឺជា​តំណាង​ស្របច្បាប់​របស់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ដូច្នេះ​ជោគជ័យ​របស់​គណៈប្រតិភូ​កម្ពុជា​នៅ អសប គឺជា​ជោគជ័យ​របស់​ជាតិខ្មែរ​ទាំងមូល​។

លោក សុខ ឥសាន លើកឡើង​បែបនេះ តាមរយៈ​សា​អេ​ឡិ​ក​ត្រូ​និក​តេ​ឡេ​ក្រាម កាលពី​ល្ងាច​ថ្ងៃទី​០២ ខែតុលា​។ លោក​អះអាងថា តាមរយៈការបោះឆ្នោត ដែលមាន​ប្រជាជន​ទូទាំងប្រទេស​ជាង​៨៣ ភាគរយ បាន​ចេញទៅ​សម្តែង​ឆន្ទៈ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​សម្លេងឆ្នោត​៧៧,៧៨ ភាគរយ ដែល​អាចបង្កើត​រាជរ​ដ្ឋា​ភិ​បាល​កម្ពុ​ជាមួយ​ដោយ​ឯកឯង​ដែលមាន​សម្តេច​តេ​ជោ​ជា​នាយករដ្ឋមន្ត្រី​។ ដូច្នេះ​រា​រដ្ឋាភិបាល​កម្ពុជា​នេះ គឺជា​តំណាង​ស្របច្បាប់​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​។

តាម​លោក សុខ ឥសាន “​ការដែល​គណប្រតិភូ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​ទៅ​ប្រជុំ​មហាសន្និបាទ​លើក​ទី​៧៣​នៃ អសប នៅ​ទីក្រុង​ញូវយ៉ក​កាល​ពីស​ប្តា​ហ៏​មុន ហើយ​ទទួលបាន​ជ័យជំនះ​ដ័​ត្រចះត្រចង់​ធំធេង​នោះ ជ័យជំនះ​នោះ ក៏​ជា​ជ័យជំនះ​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ដែរ មិនមែន​គ្រាន់តែ​ជា​ជ័យជំនះ​របស់​គណប្រតិភូ​របស់​គណបក្ស​ប្រជាន​កម្ពុជា​ប៉ុណ្ណោះ​ទេ ពីព្រោះ​គណប្រតិភូ​ជា​តំណាង​ប្រជា​ជាតិខ្មែរ​ទូទាំងប្រទេស​។ ដូច្នេះ​ការដែល​មាន​ជន​អគតិ​មួយ​ចនួន​និយាយថា ជ័យជំនះ​នេះ ជា​ជ័យជំនះ​ត្រឹមតែ​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ឯង​នោះ វា​គ្រាន់តែ​ជា​គំនិត​ទុទិដ្ឋិនិយម រំលោភ​ការពិត​ព្រមទាំង​ប្រឆាំង​ច្បាប់​តែប៉ុណ្ណោះ គ្មាន​តម្លៃ​អ្វី​ទាល់តែសោះ​”​។

លោក សុខ ឥសាន លើកឡើង​ដែរ​ថា លទ្ធផល​នៅ អសប នោះ ក៏​ធ្វើ​ឲ្យ​ក្រុមប្រឆាំង​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត​ផងដែរ ពីព្រោះ​គេ​មិន​ចង់​ឲ្យ​សម្តេច​តេ​ជោ ទៅ​ជាន់ដី​អាមេរិក តែ​សម្តេច​បាន​ដិ​ក​នាំ​គណប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទៅដល់​អាមេរិក​ដោយ​ជោគ​ជ៏​យ ហើយ​អាសន​:​កម្ពុជា នៅ អសប ត្រូវបាន​រា​រដ្ឋា​ភិន​បាល​កម្ពុជា កាន់កាប់​ដដែល គ្មាន​កា​រារាំង ឬ​ដកហូត​ដូច​ពួកគេ​ទាមទារ​នោះឡើយ ហើយ​បាតុកម្ម​របស់គេ​មិនអាច​រំខាន​បេស​សក​កម្ម​របស់​គណប្រតិភូ​កម្ពុជា​បាន​ទាល់តែសោះ​។ ជាមួយគ្នា​នោះ ក៏មាន​បងប្អូន​ខ្មែរ​ដែល​ស្រឡាញ់​យុត្តិធម៌ និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​រាប់ពាន់នាក់ បានមក​ស្វា​គម​ន៏​គណប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា យ៉ាង​មហោឡា​រឹក​។



អ្នកនាំពាក្យ​រូប​នោះ បាន​អះអាងថា នៅ​បុ​រីញ៉ូ​វ​យ៉​ក ទណ្ឌិត សម រង្សី ដែល​បានប្រកាស​ក្តែងៗ ថា នឹង​ដឹកនាំ​បាតុកម្ម​ប្រឆាំង​នោះ ក៏បាន​គេច​មុខ​បាត់ មិន​ហ៊ាន​ប្រឈម​នឹង​ទង្វើ​របស់ខ្លួន ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ដែល​បាន​ជួយ​បន្ទរ​ពួក​ជន​ប្រឆាំង ទោះបី​បាន​ខិតខំ​បំភ្លៃ​ការពិត​យ៉ាងណា​ក៏​មិនអាច​ទទួល​បាន​ការ​ជឿ​ពី​មហា​ជ និង​សាធារណជន​ដែរ​។ លោក​បញ្ជាក់ថា នៅក្នុង​មហាសន្និបាត គ្មាន​ប្រទេស​ណា​លើកយក​បញ្ហា​កម្ពុជា មក​ពិភាក្សា​ដូច​ការចង់បាន​របស់​ប្រែ​ត​អា ដាំ និង​រ៉ូ​ណា ស្មី​ត ឡើយ​។

សូម​បញ្ជាក់​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាក​ចេញពី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត​រយៈពេល​៣ ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៧ ដល់​៣០ ខែកញ្ញា នៅ​ទី​បុរី​ញូវយ៉ក​។ ជាមួយ​ដំណើរ​ទស្សនកិច្ច​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ជាច្រើន ដែល​រស់​នៅ​តាម​បណ្តា​រដ្ឋ​មួយចំនួន នា​សហរដ្ឋអាមេរិក បាន​ជិះ​យន្តហោះ​មក​រង់ចាំ​ទទួល និង​អបអរសាទរ​វត្តមាន​សម្តេច​តេ​ជោ​ផងដែរ​។ តែ​ទន្ទឹមនឹង​ការអបអរសាទរ​ចំពោះ​វត្តមាន​សម្តេច​នេះ ក៏មាន​ជន​ជ្រុលនិយម​មួយចំនួន​មាន​គំរោង​ធ្វើបាតុកម្ម​ប្រឆាំង​ផងដែរ តែ​គំរោង​នេះ​មិនអាច​ទៅរួច​ឡើយ ដោយមាន​មនុស្ស​១០​ទៅ​២០​នាក់ ប៉ុណ្ណោះ​បាន​ចូលរួម​។ ពីព្រោះ​មាន​មនុស្ស​ចំនួន​២​នាក់ ដែលជា​មេដឹកនាំ​ដ៏​សកម្ម ក្នុងការ​ធ្វើបាតុកម្ម​បាន​ប្រកាស​មិន​ចូលរួម គឺ​លោក សម រង្ស៊ី និង​កញ្ញា កឹម មនោ​វិទ្យា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu