Ad Code

ជនសង្ស័យ​ប្រុស​ស្រី ០៨​នាក់​និង​គ្រឿងញៀន​៦៧​កញ្ចប់ ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​



ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​រួម​និង​វត្ថុតាង​គ្រឿងញៀន​ត្រូវ​មួយចំនួនទៀត​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ​បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៨:១៥​នាទី ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឫស្សី​កែវ បង្ក្រាប​បាន​០៨​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន រួមនឹង​ក្រាម​ពណ៍​ស​ថ្លា ៦៥​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ធំ​ល្មម ០៥​កញ្ចប់ ,​ថ្នាំ​ប្រភេទ​ពណ៍​ផ្កាឈូក ០២​កញ្ចប់ នៅ​ចំណុច ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​រួចមក​។



មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ០៨​នាក់​ដែល​ឃាត់ខ្លួន​នេះ​មានឈ្មោះ ​ទី​១/ ឈ្មោះ រ័ត្ន ឧ​ត្ត​ម ហៅ​ឧ​ត្ត​ម ភេទ​ប្រុស អាយុ ២២​ឆ្នាំ ,​ទី​២/ ឈ្មោះ ចាន់ សុឃឿន ហៅ​ខ្មៅ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,​ទី​៣/ ឈ្មោះ ជា គា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ,​ទី​៤/ ឈ្មោះ ស៊ឺ​ម វណ្ណា ហៅ​ធី​ង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ,​ទី​៥/ ឈ្មោះ មួង សុខ​ទី ហៅ​ទី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ,​ទី​៦/ ឈ្មោះ រិ​ន រ៉ុ​ត ហៅ​តួ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,​ទី​៧/ ឈ្មោះ កែវ កល្យាណ ហៅ​សិលា ភេទ​ស្រី អាយុ ២០​ឆ្នាំ ,​ទី​៨/ ឈ្មោះ ខ្លូត វាសនា ហៅ​ស្នា ភេទ​ស្រី អាយុ ២៥​ឆ្នាំ ។



ប្រភព​បន្តថា បច្ចុប្បន្ន​ពួកគេ​ទាំង ០៨​នាក់ ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សួរចម្លើយ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​ថ្ងៃនេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu