ភ្នំពេញ ៖ ក្រសួង៣បានសហការគ្នាផ្អាក បន្ទាប់ពីផលិតកម្មថោនបានបញ្ចេញបទចម្រៀងទាក់ទងនិងឱកាសនៃរដូវបុណ្យភ្ជុំ គឺបទ ភ្ជុំបិណ្ឌនឹកស្រុក ដែលច្រៀងដោយតារាចម្រៀងប្រុសលោក ម៉ៅ ហាជី នៅក្នុងផលិតកម្មថោនវ៉ុល១២២កំពុងផ្សព្វផ្សាយតាមYou Tube និងបណ្តាញផ្សព្វផ្សាយផ្សេងទៀត។
បើផ្អែកតាមលិខិតនេះបានបញ្ជាក់ថា ក្នុងអត្ថន័យបទនេះគឺមានលក្ខណៈដែលមានឃ្លាមួយច្រៀងថាកម្មករនិយោជិតមិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំដែលធ្វើឲ្យកម្មករនិយោជិតមិនបានទៅលេងស្រុកកំណើតទៅលេងម៉ែ-ពុកបានត្រឹមតែស្រក់ទឹកនេត្រា ហើយបានត្រឹមទូរស័ព្ទប្រាប់ម៉ែ ពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយបានអាចទៅលេងស្រុកកំណើត។
ប្រភពបានបន្តថា បទចម្រៀងមួយបទនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផ្ទុយទាំងស្រុងនូវអ្វីដែលប្រមុខរាជរដ្ឋាភិបាល បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់កម្មករ និយោជិត។ ក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងដែលមានក្លឹមសារថា៖
១-ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះក្នុងអំឡុងពេល៣ថ្ងៃគឺ៨ ៩ និង១០តុលាឆ្នាំ២០១៨។២ -លិខិតរៀបចំបើកប្រាក់ឈ្នួលកម្មករនិយោជិតឲ្យបានមុនឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ។ បើពុំមានលទ្ធភាពបើប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឲ្យកម្មករនិយោជិតទទួលបានប្រាក់បុរេប្រទាន យ៉ាងតិច៥០ភាគរយមុនពេលបុណ្យភ្ជុំបិណ្ឌ។
សូមបញ្ជាក់ថារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះបានស្នើទៅលោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោ កស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការផ្អាកការផ្សាយបទចម្រៀង ភ្ជុំបិណ្ឌនឹកស្រុក ដែលច្រៀងដោយ លោក ម៉ៅ ហាជី តារាចម្រៀងផលិតកម្មថោន ដែលបទនេះនាំឲ្យប៉ះពាល់ខ្លាំងដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments