Ad Code

មេខ្លោង​ចលនា​រណសិរ្ស​រំដោះជាតិ​ខែ្មរ​ម្នាក់ទៀត ដែល​ពាក់ព័ន្ធ​ការ​ជួញដូរ​អាវុធ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នោះ ត្រូវបាន​ឃុំខ្លួន​ហើយ



ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់ទៀត ដែល​ជា​មេខ្លោង​ចលនា រណសិរ្ស​រំដោះជាតិ​ខែ្មរ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ហើយ​កាលពី​រសៀល​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៨ ក្រោម​បទ​ចោទ រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ និង​គ្រឿងផ្ទុះ ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។​



សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភាវរកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន កាលពី​រសៀល​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨ បាន​ចាប់ខ្លួន​មេក្លោង​ម្នាក់ទៀត ពាក់​ព័ន្ធ​ទៅ​នឹង​ប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ បង្ក​អសន្ដិសុខ និង​ឈាន​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​នៅក្នុង​ទឹកដី​ខេត្តព្រះវិហារ​។ មេក្លោង​រូប​នេះ ត្រូវបាន​សមត្ថកិច្ច​រាយ​ការណ៍​ថា ឈ្មោះ ប៊ុន ប្រសើរ អាយុ​៤២​ឆ្នាំ ឈ្មោះ​ហៅ​ក្រៅ ថង ឌី នៅ​ភូមិ​កំប្រា​ក់ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ជា​សមាជិក​ចលនា​រណសិរ្ស​រំដោះ​ជាតិខ្មែរ​។ ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​នគរ បាល​ដកហូត​បាន កាំភ្លើង AK ៤៧​មួយ​ដើម​, អាវុធខ្លី​មួយ​ដើម​, គ្រាប់បែក​៤​គ្រាប់​, កាមេរ៉ា​១​គ្រឿង​, កុំព្យូ​ទ័​រ​១​គ្រឿង​, ម្សៅ​ក្រាម​ពណ៌​ស​១​គីឡូក្រាម​, ម្សៅ​ពណ៌​លឿង​១​គីឡូក្រាម​, កាំ​ជ្រូច ដែល អាច​កែច្នៃ​ធ្វើ​គ្រាប់បែក​, កែវឆ្លុះ​៣​គ្រឿង និង​លិខិតឆ្លងដែន​១ ។ ក្រោយ​ចាប់ខ្លួន ជនសង្ស័យ​ត្រូវបាន នាំទៅ​កាន់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភារៈ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី មុនពេល​បញ្ជូន​ទៅ​តុលាការ​។



ឈ្មោះ​ប៊ុន ប្រសើរ ហៅ ក្រូច ភេទ​ប្រុស អាយុ​៤២ ឆ្នាំ ដែល​ជា​អតីត​ធ្លាប់​បួស​ជា​សង្ឃ​នៅ​ប្រទេស​ថៃ​ផង​នោះ ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភាវរកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បញ្ជូន​ទៅកាន់​តុលាការ​កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៨ ហើយ​ក្រោយពី​សាកសួរ តំណាង​អយ្យកា​រលោក អ៊ុំ សុ​ភ័ក្តិ បានសម្រេច​ចោទប្រកាន់​ពីបទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ សន្និធិ​អាវុធ និង​រឿង​ផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត និង​ចូលរួម​ក្រុម​ជនប្រដាប់អាវុធ តាម​មាត្រា​៤៨៥ មាត្រា ៤៨៦ និង​មាត្រា​៤៨៨ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ហើយ​បញ្ជូនទៅ​ឲ្យ​ចៅក្រម​ស៊ើប លោក អ៊ឹម វណ្ណៈ ចាត់ការ​តាម​នីតិវិធី​។



បើ​តាម​ឯកសារ​របស់​អគ្គស្នងការ​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា ឈ្មោះ រស់ សាម៉ុន ហៅ​ក្រូច គឺជា​សមាជិក​របស់​ច​ល​នា​ក្បាល​ខ្លា ដែល​មាន​លោក​សោម ឯក ជា​មេដឹកនាំ​។ ចលនា​ក្បាល​ខ្លា បាន​កសាង​កងកម្លាំង​ប្រដាប់​អាវុធ​នៅក្នុង​ព្រៃ ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប និង​ចាប់ខ្លួន​ឈ្មោះ សោម ឯក ដែល​ជា​មេខ្លោង​ដាក់ពន្ធនាគារ​រួចហើយ​។ ចលនា​ក្បាល​ខ្លា​របស់លោក សោម ឯក បាន​ចងសម្ព័ន្ធភាព​ជាមួយ​ចលនា​រណសិរ្ស​រំដោះជាតិ របស់លោក សម សេរី​។



កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១០ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស សោម ឯក ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២៨​ឆ្នាំ ពាក់ព័ន្ធ​នៅក្នុង​អំពើ​ភេរវកម្ម​បង្កៃ​គ្រឿងផ្ទុះ​ចំនួន​៣​គ្រាប់​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០០៩ និង​បាន​កេណ្ឌ​ក្រុម​ភេរវជន និង​បណ្ដុះបណ្ដាល នៅ​ចន្លោះ​ឆ្នាំ​២០០៥ និង​២០០៩​។ សមាជិក​របស់​ចលនា​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ នា​ពេល​កន្លងមក បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​បង្កចលាចល​ក្នុង​សង្គម ហើយ​បើតាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បញ្ជាក់​ថា ក្រុម​នេះ​បានធ្វើ​សកម្មភាព​ទិញ​អាវុធ និង​គ្រាប់​យកមក​លាក់ទុក ក្នុង​គោលបំណង​រៀបចំ​កម្លាំងប្រដាប់អាវុធ​អនាធិបតេយ្យ​ខុសច្បាប់ ដែល​មាន​អង្គការ​ចាត់តាំង ដើម្បី​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​បង្ករ​អសន្តិសុខ ធ្វើអោយមាន​មហន្តរាយ​ដល់​អាយុជីវិត​មនុស្ស និង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។



ទាក់ទង​បញ្ហា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មិនអាច​សុំ​ការបញ្ជាក់​បានទេ ដោយ​ទូរស័ព្ទ​មិនមាន​អ្នកទទួល តែ​លោក​បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា មេខ្លោង​របស់​ក្រុម​ជួញដូរ​អាវុធ​ខុសច្បាប់​ទាំង​៨​នាក់ ដែល​ប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើស បង្ក​អសន្ដិសុខ និង​ឈាន​ទៅ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​នោះ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​០២ ខែតុលា នៅក្នុង​ទឹកដី​ខេត្តព្រះវិហារ ហើយ​ជនសង្ស័យ និង​វត្ថុ​តាង​កំពុង​ត្រូវ​បាន​បញ្ជូន​ពី​ខេត្តព្រះវិហារ មកកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ហើយ​នៅ​រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០០១៨ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​។



គួរ​រំលឹក​ថា មនុស្ស​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់ ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ជនសង្ស័យ​ទាំងនោះ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ កំពត និង​ពោធិ៍សាត់ កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០១៨ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​។ អាវុធ​ដែល​ដកហូត គឺ​អាកា​ស្វាយ​បត់​ចំនួន​២៨​ដើម ដោយ​ជនសង្ស័យ​កប់​លាក់ទុក​នៅក្នុង​ដី ស្ថិតនៅ​សង្កា​ត់ពន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចំនួន​២៥​ដើម ហើយ​នៅ​ភូមិ​តេ​ជោ​ក្បាលដំរី ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ស្រុក​ឈូក ខេត្តកំពត រកឃើញ​កាំភ្លើង​ចំនួន​ពីរ​ដើម និង​នៅ​ភូមិ​បឹង​ស្មុគ ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិសាត់ រកឃើញ​កាំភ្លើង​ចំនួន​មួយ​ដើម​។ ក្រៅពី​កាំភ្លើង​មាន បង់​ចំនួន​ពីរ គ្រាប់​អាកា​ចំនួន​១៧​គ្រាប់ និង M16 ចំនួន​២០​គ្រាប់​។

មនុស្ស​ប្រុស​ស្រី​ទាំង​៨​នាក់​នោះ​រួមមាន​ឈ្មោះ ទី​១, សៀង វណ្ណ​ឌឿ​ន ទី​២, វ៉ន ឡេង ទី​៣, វ៉ន សាវ​ណ្ណ ទី​៤, ថត សា​ម៉េ​ត ទី​៥, ហេង ហៃ ទី​៦, ណុប វ៉ុ​ន ទី​៧, សាន សៅ​រី ទី​៨, ប៉ែន ប៊ុនធឿន ហើយ​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាពថា ក្រុម​ខ្លួន​ចង់​ងើប​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល និង​ស្វះស្វែង​ប្រភព​ហិរញ្ញវត្ថុ​។



ប្រតិបត្តិ​ការ​បង្ក្រាប​ជនសង្ស័យ​ទាំង​៨​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ចាប់​ផ្ដើមដំបូង​ចុះបង្ក្រាប​នៅ​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ របស់​កម្លាំង​នគរបាល​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន សហការ​ជាមួយ​ប៉ុស្ដិ៍​នគរបាល ដោយមាន​ការ​ឃាត់ខ្លួន​ជនសង្ស័យ​មួយចំនួន និង​អាវុធ​ប្រភេទ AK ស្វាយ​បត់ ចំនួន​២៥​ដើម​។

លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន ត្រូវបាន​តុលាការ​ចោទប្រកាន់​ផ្លូវការ​ហើយ ពីបទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ និង​រឿង​ផ្ទុះ​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា អយ្យការ​បានសម្រេច​ចោទប្រកាន់ និង​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ពី​បទ ទី​១, រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ សន្និធិ​អាវុធ និង​រឿង​ផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត និង​ទី​២, ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ តាម​មាត្រា​៤៨៥ មាត្រា ៤៨៦ និង​មាត្រា​៤៨៨ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។

ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​ក្រុម​ចលនា​ប៉ះ​បោ​ខាងលើនេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត បានផ្តល់​ថវិកា​៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​កងកម្លាំង​នគរបាល ដើម្បី​ជាការ​លើកទឹកចិត្ត​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu