Ad Code

យុវជន​៣​នាក់​ បបួលគ្នា​ផឹក​ស៊ី​ដល់​ស្រវឹង​ទាស់សំដី​គ្នា​ជន​បង្ក​ទាញ​ពូថៅ​កាប់​២​នាក់​របួសធ្ងន់​ហើយ​គេច​បាត់



ពោធិ៍សាត់​ ៖ យុវជន​៣​នាក់​បបួលគ្នា​ផឹក​ស៊ី​រហូតដល់​រសៀល​ស្រវឹង​រៀងខ្លួន​ក៏​ឈ្លោះប្រកែក​ទាស់សំដី​គ្នា​ខ្លាំងៗ​រហូតដល់​ប្រើ​អំពើ​ហិង្សា​ដោយ​ក្នុងចំណោម​៣​នាក់​ម្នាក់​ជា​ជនបង្ក​បាន​ទាញ​ពូថៅ​កាប់​ទៅលើ​យុវជន​២​នាក់​របួសធ្ងន់​រួច​គេចខ្លួនបាត់​។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​០០​នាទី​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​កា​ប៉ះ​លើ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

​រដ្ឋបាល​នគរបាល​ប៉ុ​ស្តិ៍​ឈើ​តុំ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បង្ក​ហិង្សា​ដែល​រត់​គេច​ខ្លួន​នោះ​ឈ្មោះ ណែម តុលា អាយុ២៣​ឆ្នាំ។

ជនរងគ្រោះ​ចំនួន​២​នាក់ ១-​ឈ្មោះ សាំង វិសាល អាយុ ២០​ឆ្នាំ រង​របួស​ធ្ងន់ (​កាប់​២​ពូថៅ​ចំ​លើ​ត្រចៀក​ខាងស្តាំ​១​ពូថៅ​និង​ស្មា​ខាងស្តាំ​១​ពូថៅ​) ទី​២-​ឈ្មោះ​លីម កាត់ អាយុ​២៩ ឆ្នាំ (​កាប់​ចំ​២​ពូថៅ ក្បាល​ខាងស្តាំ ១​ពូថៅ និង​ឆ្អឹងជំនី​ខាងស្តាំ ១ ពូថៅ​) ជន​បង្ក​និង​ជនរងគ្រោះ​ជា​ជនជាតិ​ខ្មែរ អ្នក​ទាំង​៣​រស់នៅ​ភូមិ​កា​ប៉ះ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេ​តុ​ពោធិ៍សាត់​។

បើ​តាម​នគរបាល​ចុះ​ដល់​កន្លែង​កើតហេតុ​ក្រោយពេល​បញ្ជូន​ជនរងគ្រោះ​ទាំង​២​នាក់​ ទៅកាន់​មន្ទីរ​ពេទ្យ​សង្គ្រោះ បាន​ឲ្យ​ដឹង​ថា យោង​តាម​សាក្សី​បំភ្លឺ​ពី​ហេតុ​ការណ៍​នេះ​ គឺ​ពួកគេ​ទាំង​៣​នាក់​បាន​បបួលគ្នា​ផឹក​ស៊ី រហូតដល់​ម៉ោង​កើតហេតុ​ខាងលើ។ ដោយ​ស្រវឹង​រៀងៗ​ខ្លួន​ពួកគេ​ក៍​ចាប់ផ្ដើម​ប្រកែក​ទាស់សំដី​គ្នា​រហូតដល់​ហិង្សា​ដាក់គ្នា​វៃ​គ្នា​មួយ​ប្រាវ ភ្លាម​នោះ​ជន​បង្ក​ម្នាក់​ក្នុងចំណោម​៣​នាក់ បាន​ស្ទុះ​ទាញ​ពូថៅ កាប់​សំដៅ​ទៅលើ​យុវជន​២​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​តែម្ដង ។ ដោយឡែក​ជនបង្ក​ហិង្សា​ស្ថាន​ទម្ងន់​នោះបាន​រត់​គេចខ្លួន​បាត់​ភ្លាមៗ​តែម្ដង​។

លោក ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​ប្រាប់ថា ជន​បង្ក​និង​ជនរងគ្រោះ​ជា​អ្នកភូមិ​ជាមួយគ្នា ហើយ​សមត្ថកិច្ច​ជំនាញ​លោក​បាន​ធ្វើ​សាវតា​ជាតិ​ជន​បង្ក ដើម្បី​តាម​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ហើយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu