ព្រះសីហនុ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ បានស្លាប់ដោយមានស្នាមឆេះរលាតស្បែក ក ខ្នង និងមនុស្ស២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ក្នុងហេតុការណ៍ បាតុភូតធម្មជាតិរន្ទះបាញ់មួយកើតឡើង ពេលជនរងគ្រោះបាននាំគ្នាចូលជ្រកទឹកភ្លៀងក្នុងរោងនៅក្បែរព្រៃ ក្នុងខណៈមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំងនោះ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណជិត២រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចអូរទា ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុភ្លាម សមត្ថកិច្ចបាននាំគ្នាចុះទៅដល់ចំណុចកើតហេតុដើម្បីពិនិត្យមើល ប៉ុន្តែភ្លាមនេះដែរឈ្មោះ សពជនរងគ្រោះ សមត្ថកិច្ចមិនទាន់ស្គាល់នៅឡើយទេ។ ទោះបីជាបែបនេះក៏ដោយចុះ សពជនរងគ្រោះសមត្ថកិច្ចជំនាញ នឹងចុះធ្វើកោសល្យវិច័យដើម្បីពិនិត្យមើលថា តើពិតជាស្លាប់និងរបួសដោយសាររន្ទះបាញ់ពិតមែន ឬក៏ជាករណីអ្វីផ្សេងទៀត៕
Source: Kampuchea Thmey Daily
0 Comments