Ad Code

ដាំបាយ​ក្បែរ​ប៊ីដុង​សាំង ​ឆាបឆេះ​រលាក​ខ្លួនប្រាណ​ និង​រាល​ឆេះ​អស់​ម៉ូតូ​២​គ្រឿង​ទៀត



ភ្នំពេញ ​៖​ បុរស​ម្នាក់ ​បាន​រង​របួស​ព្រោះតែ​រលាកភ្លើង​ដោយសារតែ​គាត់​មានការ​ធ្វេសប្រហែស​ខណៈ​ដែល​ដាំបាយ​ក្បែរ​ប៊ីដុង​សាំង​បណ្ដាល​ឲ្យ​ឆាបឆេះ​សន្ធោសន្ធៅ​ និង​រាលដាល​ឆេះ​ម៉ូតូ​អស់​២​គ្រឿង​ថែមទៀត​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​១៥​ ខែតុលា ​ឆ្នាំ​២០១៨​ នៅ​ចំណុច​ក្នុង​បរិវេណ​កំពង់ផែ​បណ្តែត​ផ្លូវ​ព្រះស៊ីសុវត្ថិ ​ក្នុង​សង្កាត់​វត្តភ្នំ ​ខណ្ឌដូនពេញ។


សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ ដែល​ជា​អ្នក​បង្កហេតុ​ខ្លួនឯង​នោះ ​ឈ្មោះ​ធូ ចែម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​ជាង​ផ្សារដែក​ ស្នាក់នៅ​កន្លែង​កើតហេតុ​ បាន​របួស​រលាក​មុខ​ដៃ​ និង​ជើង​កំពុង​​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលម៉ែត​ ​និង​សម្ភារៈ​ខូចខាត​រួមមាន​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​ទី​១​ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​២០១៧​ ទី​២​ម៉ូតូ​ស្មាស់​ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៣​ស្លាក​លេខ 1BN 1674។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ ​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​ធ្វើការ​ជាជាង​ផ្នែក​ផ្សារ​ដែក​ដល់​ម៉ោង​កើតហេតុ​នោះ​ ជនរងគ្រោះ​​​​​គាត់​បាន​ដាំបាយ​ដើម្បី​ហូប​អាហារ​ថ្ងៃត្រង់​ តែ​គាត់​មានការ​ធ្វើ​ធ្វេសប្រហែស ​ដោយ​ការ​ដាំបាយ​របស់​គាត់​នោះ​គឺ​នៅ​ជិត​នឹង​ប៊ីដុង​សាំង​ ក៏​បណ្តាល​ឲ្យ​ឆាបឆេះ​សន្ធោសន្ធៅ​រលាក​ខ្លួន​គាត់​ទៀត​ផង​ ព្រមទាំង​រាលដាល​ឆេះ​ខ្ទេច​អស់​ម៉ូតូ​ចំនួន​២​គ្រឿង​នៅ​ក្បែរ​នោះ​ផងដែរ។

ប្រភព​ព័ត៌មាន​បា​ន​ប​ន្ត​ទៀត​ថា ​ក្នុងពេលដែល​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នោះ ​ភ្លាមៗ​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​បាន​បញ្ជា​ឲ្យ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ប្រញាប់​ចេញ​ម៉ូតូ​ទឹក​ខណ្ឌ​ចំនួន​២​រ៉ឺម៉ក​មក​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​រហូត​រលត់​ជា​ស្ថាពរ​វិញ​នៅ​វេលា​ម៉ោង​១១​និង​០៥​នាទី​ថ្ងៃ​ដដែល​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu