Ad Code

ផល សោ​ភ័​ណ្ឌ ជួប លូក​យ៉​ត ស៊ិ​ក ,​ចាន់ ប៊ុន​លាភ ជួប ចក្រ​ផេ​ត លើ​សង្វៀន​ខា​រ៉ា​បាវ​បាយ័ន



អ្នក​ប្រដាល់​ជើង​ខ្លាំង​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​លូក​យ៉​ត ស៊ិ​ក ស​.​ក (Lukyod Site Sor.Kor) នា​យប់​ថ្ងៃ​សុក្រ​ទី​១៩​ ខែ​តុលា​ ឆ្នាំ​២០១៨​នេះ នៅលើ​សង្វៀន​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹងមានជ័យ។ ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​។

លូក​យ៉​ត ស៊ិ​ក ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​ស្រុកថៃ។ តាម​ប្រវត្តិ លូក​យ៉​ត ស៊ិ​ក ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក ។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ថៃ​រូបនេះ លើក​នេះ ជួប​ប្រកួត​ជាមួយ​ផល​សោ​ភ័​ណ្ឌ​ប្រហែលជា​មានការ​លំបាក​បន្តិច​ហើយ ព្រោះ​សោ​ភ័​ណ្ឌ​មាន​បច្ចេកទេស​ល្អ កណ្តាប់ដៃ​រហ័ស ខ្លាំង ហើយ​កែង ក៏​មុត​ស្រួច​ទៀត ។​

ប៉ុន្តែ​យ៉ាងណា អ្នក​ប្រដាល់​ថៃ​នេះ គឺ​មិនអាច​ថា គេ​ខ្សោយ​ជាង​សោ​ភ័​ណ្ឌ​នោះទេ ព្រោះ លូក​យ៉​ត ស៊ិ​ក គេ​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​ខ្មែរ​យើង​ដែរ ។​

ផល សោ​ភ័​ណ្ឌ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣១​លើក ។​ក្នុងនោះ ផល សោ​ភ័​ណ្ឌ​វាយ​ឈ្នះ​១១៥​លើក​ហើយ ដោយ​ចាញ់​តែ​១៤​លើក​និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​លើ​រេញ​ចំនួន​៤២​លើក ។ សោ​ភ័​ណ្ឌ ខ្លាំង​កណ្តាប់ដៃ និង​ទាត់ ។ តែ​ទោះជា​យ៉ាងណា សោ​ភ័​ណ្ឌ ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង​ផល សោ​ភ័​ណ្ឌ និង​លូក​យ៉​ត ស៊ិ​ក នេះ ? ។

ចំពោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ​នោះ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ចក្រ​ផេ​ត ផ​.​ស៊ីវ​ឡាក់ (Jakpetch Phor.Ziwluck)​។​ពួកគេ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។

ចក្រ​ផេ​ត ផ​.​ស៊ីវ​ឡាក់ នេះ គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​នៅ​ស្រុកថៃ​ដែរ តែ​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក ។ ចក្រ​ផេ​ត ផ​.​ស៊ីវ​ឡាក់ មាន​ប្រវត្តិ​ប្រកួត​ត​៦៩​លើក ឈ្នះ​៤៦​លើក ចាញ់​២២​លើក និង​ស្មើ​០៣​លើក ។ យ៉ាងណា ប៉ះ​ជាមួយ ចាន់ ប៊ុន​លាភ ចក្រ​ផេ​ត ផ​.​ស៊ីវ​ឡាក់ ក៏​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ។

ចាន់ ប៊ុន​លាភ គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និង​ជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ប៊ុន​លាភ​នោះ គឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ ចក្រ​ផេ​ត ផ​.​ស៊ីវ​ឡាក់ មួយ​មុខ​ប៉ុណ្ណោះ​។ ចាន់ ប៊ុន​លាភ ប្រកួត​ប៉ុន្មាន​ចុងក្រោយ​នេះ រាង​ស្រុត​ធ្លាក់​កម្លាំង​កាយសម្បទា ដែល​មើលទៅ​គឺមាន​លក្ខ​ណះ​ទន់ជ្រាយ​មែនទែន ។ គេ​មិន​ហ៊ាន​អះអាង​មុន​ថា ប៊ុន​លាភ ឈ្នះ ចក្រ​ផេ​ត ផ​.​ស៊ីវ​ឡាក់ ក្នុងការ​ប្រកួត​នេះ​ទេ ។ ចាំមើល តើ​ប៊ុន​លាភ​ឈ្នះ​ឬមួយ​ក៏ ចក្រ​ផេ​ត ផ​.​ស៊ីវ​ឡាក់ ឈ្នះ​សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ​? ។​

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ទី ព​ន្លែ​ត ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ យ៉ាងណា រវាង​ពួកគេ​ពីរ​នាក់​នេះ ពុំមាន​នរណា​ហ៊ាន​ទស្សន៍ទាយ​មុន​ថា អ្នកណា ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ។ ចាំមើល តើ នូវ ដា​រ៉ូ អាច​យកឈ្នះ​ទី ព​ន្លែ​ត បាន​ឬ​អត់ ? ។​

គីម សុខ​ហេង អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ចែម ចឺម អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu