Ad Code

ក្រុមហ៊ុន​ហាយ​ដ្រូផៅ​វ័រ​ឡូ​វើ​រ ​សេសាន្ត​ក្រោម​២​ប្រកាស​ពី​ការ​ដាក់​អោយ​ដំណើរការ​ជា​ផ្លូវការ​នូវ​ផ្លូវ​ត្រី​របស់​ស្ថានីយ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២



ភ្នំពេញ ​៖ ​ក្រុមហ៊ុន​ហាយ​ដ្រូ​ផៅ​វ័រ​ឡូ​វើ​រ​សេសាន្ត​ក្រោម​២ បាន​ឲ្យ​ដឹងថា ស្ថានីយ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ដែល​អភិវឌ្ឍន​ដោយ​ក្រុមហ៊ុន​នេះ នឹង​ដាក់​អោយ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុងខែ​តុលា ឆ្នាំ​២០១៨ ទន្ទឹម​នោះ​ដែរ​ឯករាជ្យ​ភាព​ និង​សុវត្ថិភាព​នៃ​ថាមពល​អគ្គិសនី​របស់​ប្រទេស​កម្ពុជា​នឹងត្រូវ​បាន​លើកកម្ពស់។

ក្រុមហ៊ុន អះអាងថា ក្រុមហ៊ុន​ហាយ​ដ្រូ​ផៅ​វ័រ​ឡូ​វើ​រ​សេសា​ន្ត​ក្រោម​២ តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ការ​(​ការពារ​ដើម្បី​ការអភិវឌ្ឍន៍ និង​អភិ​វ​ឌ្ឈ​ន៍​ក្នុង​ការការពារ​) រួមទាំង​ផ្តោតទៅលើ​ការងារ​បរិស្ថាន។ ដើម្បី​បំពេញ​នូវ​តម្រូវការ​ផ្លូវ​ត្រី ផ្លូវ​ឆ្លងកាត់​នៃ​ត្រី​គ្រប់​ប្រភេទ​ក្នុង​ការ​បំលាស់​ទី​ជំរក​នៅក្នុង​តំបន់ និង​ព្យាយាម​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​គម្រោង​ទៅលើ​សុខភាព​អេកូឡូស៊ី​នៃ​ទន្លេមេគង្គ ក្រុមហ៊ុន​ហាយ​ដ្រូ​ផៅ​វ័រ​ឡូ​វើ​រ​សេសា​ន្ត​ក្រោម​២ បាន​វិនិយោគ​យ៉ាងសកម្ម​ក្នុង​ការ​សាងសង់​ផ្លូវ​ត្រី​។ ការ​រចនា​គម្រោង​និង​ផែនការ​អនុវត្ត​សាងសង់​ផ្លូវ​ត្រី ទទួល​បាន​នូវ​ការ​ស្រូប​យក​ចំណេះដឹង​និង​បទពិសោធន៍​យ៉ាង​ពេញលេញ​នូវ​មតិយោបល់​ពី​ស្ថាប័ន​ផ្សេងៗ​មាន​ដូច​ជា​៖ ក្រសួង​រ៉ែ​និង​ថាមពល ក្រសួងបរិស្ថាន វិទ្យាស្ថាន​មរតក​ធម្មជាតិ (natural heritage institute) និង​អង្គការ NGO មួយ​ចំនួន​ទៀត​ផង​ដែរ ដើម្បី​ធានា​ឱ្យ​គម្រោង​ផ្លូវ​ត្រី​បើកចំហ​និង​មាន​តម្លាភាព។

ក្រុមហ៊ុន​ហាយ​ដ្រូ​ផៅ​វ័រ​ឡូ​វើ​រ​សេសា​ន្ត​ក្រោម​២​បាន​ឲ្យ​ដឹងថា គម្រោង​ផ្លូវ​ត្រី​មាន​ទីតាំង​ស្ថិតនៅ​ផ្នែក​ខាងស្តាំ​នៃ​ទំនប់​ដី ត្រូវ​បាន​រៀបចំ​តាម​ប្រឡាយ​ស្ទឹង​ធម្មជាតិ​ដើម​។ ផ្លូវ​ត្រី​មាន​ប្រវែង​សរុប​២,៩00 ម៉ែត្រ​កម្រិត​ទឹក​អតិបរមា​រវាង​ខ្សែទឹក​ទន្លេ​ខាងលើ​និង​ខ្សែ​ទឹកទន្លេ​ខាងក្រោម​មាន​ចំងាយ​២៦.៥​ម៉ែត្រ​ទទឹង​បាត​ផ្លូវ​ត្រី​គឺ​ពី​៤.0 ដល់​៥​ម៉ែត្រ​បរិមាណ​ទឹក​អតិបរមា​គឺ​៣.៥ m3/s​ហើយក៏​មាន​អាង​សម្រាក​នៃ​ពពួក​ត្រី​ទំហំ​ប្រវែង 800 ម៉ែត្រ ។​ចាប់តាំងពី​ការដាក់​ឲ្យ​ដំណើរការ​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៨​រហូតមកដល់​សព្វថ្ងៃ​នេះ មាន​ត្រី​មួយចំនួនធំ​ត្រូវបាន​គេ​សង្កេតឃើញ​ធ្វើដំណើរ​យ៉ាង​រលូន​ក្នុង​ការ​ឆ្លងកាត់​ផ្លូវ​ត្រី​នៅ​អំឡុង​ពេល​រដូវ​ផ្លាស់​ទីលំនៅ​ត្រី។ ក៏​ប៉ុន្តែ​មាន​អ្នកនេសាទ​មួយចំនួន​បាន​រាយ​មោង​ចាប់​ត្រី​ខុសច្បាប់ នៅ​មាត់​ផ្លូវ​ត្រី​ចូល។ ផ្នែក​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​របស់​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​បាន​ពង្រឹង​ការអប់រំ​និង​ធ្វើ​ការណែនាំ​ផ្សព្វផ្សាយ​ដល់​អ្នកនេសាទ​មួយចំនួន​នោះ​ជា​ទង្វើ​ខុសច្បាប់​ផងដែរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu