Ad Code

អ្នកចាំទី ស៊ូ យ៉ា​ទី សោក​ស្តាយ​ជា​ខ្លាំង​ដែល​របួស​របស់​ខ្លួន​ធ្វើ​ឲ្យ​របូត​ឈ្មោះ​ចេញពី​បញ្ជី​ក្រុម​ជម្រើសជាតិ



អ្នកចាំទី​ដៃ​ស្អិត ស៊ូ យ៉ា​ទី សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ទើប​ជួយ​ក្រុម​ណាហ្គា​វើល ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ប្រចាំ​រដូវ​កាល​ឆ្នាំ​២០១៨ កំពុង​តែមាន​បញ្ហា​របួស​ប្រេះ​ឆ្អឹង​ដៃ​ខាងឆ្វេង ហើយ​របួស​នេះ​គំរាមកំហែង​ដល់​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​ដែល​កំពុងតែ​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​និង​ពានរង្វាន់ AFF Suzuki Cup 2018 ចុងឆ្នាំ​នេះ។



កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា «​ដៃ​ខ្ញុំ​ប្រេះ​ឆ្អឹង ហើយ​ពេទ្យ​គេ​ថា​ អាច​សម្រាក ១​ខែ ទៅ ១​ខែ​កន្លះ ទើប​អាច​ចូល​ហ្វឹកហាត់​បាន។ របួស​នេះ អាច​ប៉ះពាល់​ដល់​ទម្រង់​លេង​របស់ខ្ញុំ ព្រោះ​ខ្ញុំ​ត្រូវ​សម្រាក​យូរ ហើយ​របួស​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​បាត់បង់​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​។ ខ្ញុំ​មានការ​សោកស្ដាយ ព្រោះ​ខ្ញុំ​មាន​បញ្ហា​របួស​អញ្ចឹង​។ ខ្ញុំ​ក៏​មិន​ចង់​ដែរ ចឹ​ង​ខ្ញុំ​មិនអាច​ចូលរួម​បានទេ​»​។ កីឡាករ ស៊ូ យ៉ា​ទី ទើបតែ​ជា​ពីរ​បួស​រហែក​សាច់ដុំ​ក្រោយ​ធ្វើដំណើរ​ទៅដល់​ណាហ្គា​វើ​ល កាលពី​ខែកក្កដា កន្លងទៅ​។

និយាយ​ពី ស៊ូ យ៉ា​ទី រូបគេ​បាន​ចាប់​អាជីព​ជា​អ្នកចាំទី​ដំបូង​ជាមួយ​ក្រុម​បៀ​ល​ប្រាយ នៅ​ឆ្នាំ២០១៦​ដល់​២០១៧ ខណៈ​នៅ​ឆ្នាំ​២០០៩ ដល់​២០១៣ រូបគេ​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ និង​ពី​ឆ្នាំ​២០១៣ ដល់​២០១៥ គេ​ផ្លាស់​ទៅ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ពី​ឆ្នាំ​២០១៥ ដល់​បច្ចុប្បន្ន ចូលរួម​ជាមួយ​បឹង​កេត​។ ចាប់ពី​ឆ្នាំ​២០១២ ដល់​បច្ចុប្បន្ន​រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ពី​ឈុត U22 ដល់​ឈុត​ធំ​ផងដែរ​។



មុន​មានការ​វិវត្តន៍​អាជីព​របស់​ខ្លួន​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ ស៊ូ យ៉ា​ទី ធ្លាប់​ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១០ ជាមួយ​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​២០១៤ ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ជាមួយ​ភ្នំពេញ​ក្រោ​ន ខណៈ​នៅ​ឆ្នាំ​២០១៦​និង​២០១៧ ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា ជាមួយ​បឹង​កេត​ម្តង​។ នៅ​ឆ្នាំ​២០១៥ គេ​ធ្លាប់​ឈ្នះ​ជើងឯក​រង​ពានរង្វាន់ 2015 Mekong Club Championship ជាមួយ​បឹងកេត ក្រោយ​ចាញ់​ក្រុម​ថៃ Buriram United ១​ទល់​០​។ ចំណែក​ពានរង្វាន់​ឯកត្តជន​វិញ​គេ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ស្រោមដៃ​មាន​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៤ និង​២០១៧ ផងដែរ ខណៈ​ក្នុង​ពាន​ 2015 Mekong Club Championship ឈ្នះស្រោម​ដៃ​មាស​ដូច​គ្នា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu