Ad Code

រដ្ឋបាល​រាជធានី​ចេញ​សេចក្តី​ជូនដំណឹង​ពី​ការ​ដាក់​លូ លើ​ផ្លូវ​ដួង ងៀប​ ចាប់ពី​ផ្លូវ​លេខ​២០០៤​ដល់​ផ្លូវ​វេ​ង​ស្រេង ដើម្បីអោយ​ប្រជាពលរដ្ឋ​យោគយល់​និង​ពង្វាង​ចរាចរ



ភ្នំពេញ ​៖​ ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច ដោយ​ទឹកភ្លៀង នៅ​រដូវវស្សា​នេះ កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ ដើម្បី​ជម្រាប​អោយ​សាធារណជន ក្រុមហ៊ុន​អាជីវកម្ម និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ តាម​បណ្តោយ​ផ្លូវ ដូង ងៀប ចាប់ពី​ផ្លូវ​លេខ​២០០៤ ដល់​ផ្លូវ​ចោមចៅ (​វេ​ង​ស្រេង​) ស្ថិតក្នុង​ខណ្ឌ​សែន​សុខ មេត្តា​យោគយល់ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ត្រូវ​បើក​ការដ្ឋាន​ដាក់​លូ​ប្រអប់​មេ កាត់​ទទឹង​ផ្លូវ ដួង ងៀប ទំហំ​មុខកាត់​២,៥​ម៉ែត្រ x ២,៥​ម៉ែត្រ ៣​ជួរ ភ្ជាប់​ទៅ​ប្រឡាយ​បារាំង ដែល​ការដ្ឋាន​នេះ នឹង​ត្រូវ​ធ្វើឡើង​រយៈពេល​៣០​ថ្ងៃ។

ក្នុង​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច ដោយ​ទឹកភ្លៀង​នៅ​រដូវវស្សា ដែល​តែងតែ​កើតមាន​ក្នុងភូមិ​សាស្ត្រ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ដាក់លូ​កាត់​ទទឹងផ្លូវ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ការដ្ឋាន​ត្រូវ​បញ្ចប់ មាន​រយៈពេល​៣០​ថ្ងៃ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សូម​សាធារណជន និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាមផ្លូវ​ខាងលើ មេត្តា​យោគយល់ និង​អធ្យាស្រ័យ ចំពោះ​ការរំខាន​ដល់​ការធ្វើ​ចរាចរ​ឆ្លងកាត់​ការដ្ឋាន និង​ផលប៉ះពាល់​ផ្សេងៗ​។ ក្នុងន័យនេះ អាជ្ញាធរ​បានស្នើ​សូមមេត្តា​ពង្វាង​ចរាចរ ពី​ទីតាំង​ខាងលើ​ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង បាន​តាម​ផែនការ​កំណត់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu