Ad Code

ជាងភ្លើង​ម្នាក់​ភ្លាត់​ស្នៀត​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ធ្លាក់​ពីលើ​ជាន់​ទី​៦ ​បណ្តាល​ឲ្យ​របួសធ្ងន់



ភ្នំពេញ ​៖ ​ជាងភ្លើង​ម្នាក់ ​ប្រហែលជា​ភ្លាត់ស្នៀត​ក៏​ស្រាប់តែ​ឆក់​ចរន្ត​ភ្លើង​បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​អគារ​សំណង់​ជាន់​ទី​១៦​មក​ខាងក្រោម​ រង​របួស​ធ្ងន់ធ្ងរ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ទល់មុខ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។



ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​អាគារ​កំពុង​សាងសង់​ដ៏​ខ្ពស់​នោះ​ មាន​កម្មករ​ជាច្រើន​ធ្វើការ​នៅ​ទីនោះ​ស្រាប់តែ​ដល់​វេលា​កើតហេតុ​ក៏​ស្រាប់តែ​ភ្ញាក់ផ្អើល​ឡើង​ ខណៈ​ដែល​ជាងភ្លើង​ម្នាក់​បាន​ភ្លាត់ស្នៀត​ត្រូវ​ចរន្ត​ភ្លើង​ឆក់​បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ជាន់​ទី​៦​មក​ដី​ហើយ​ភ្លាមៗ​នោះ​ក្រុម​កម្មករ​ក៏បាន​នាំគ្នា​ជួយសង្គ្រោះ​ដោយ​ដីខ្សាច់​មក​លប់​លើ​ជនរងគ្រោះ​ដើម្បី​ជួយសង្គ្រោះ​សិន​មុន​ពេល​ដែល​រថយន្ត​ពេទ្យ​មក​ដឹក​យកទៅ​សង្គ្រោះ​នោះ​។



ពាក់ព័ន្ធ​ហេតុការណ៍​កម្មករ​ផ្នែក​ជាងភ្លើង​ធ្លាក់​ពីលើ​អគារ​នោះ​ដែរ ​ខាង​ទីតាំង​ម្ចាស់​អគារ​បាន​ព្យាយាម​លាក់បាំង​រឿងហេតុ​ដល់​សមត្ថកិច្ច​ទៀត​ផង​សូម្បីតែ​អត្តសញ្ញាណ​ជនរងគ្រោះ​ខំ​លាក់បាំង​ដែរ​តែ​ទោះជា​យ៉ាងណា​ កម្លាំង​សមត្ថកិច្ច​កំពុង​ចុះ​ពិនិត្យ​នៅ​ទីតាំង​កើតហេតុ​។​ ចំណែក​ជនរងគ្រោះ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu