Ad Code

អាវុធហត្ថ​ក្រុង​ឃាត់​ជនសង្ស័យ ១៤​នាក់​ បញ្ជូន​ទៅ​តុលាការ​ករណី​គ្រឿងញៀន



ភ្នំពេញ ៖ រយៈពេល ០២​ថ្ងៃ គឺ​គិត​ពី​ថ្ងៃទី​២៥-២៦ ខែតុលា ឆ្នាំ​២០១៨ អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ជនសង្ស័យ ១៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ដកហូត​ក្រាម​ពណ៌ស​ថ្លា​០៧​កញ្ចប់ (​ប្រភេទ​ម៉ា​ទឹកកក​) នៅ​ចំណុច​ទីតាំង​ផ្សេងៗ​គ្នា នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។



មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ ទាំង ១៤​នាក់ ១/ ឈ្មោះ យ៉ាវ រក្សា ហៅ​ទ្រា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ,២/ ឈ្មោះ ចឺ​ត ជាតិ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៥និង៤០​នាទី នៅ​ចំណុច ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។



៣/ ឈ្មោះ សោម វណ្ឌ​ជា ហៅ​វណ្ឌ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២២និង២០​នាទី នៅ​ចំណុច មុខ​ផ្ទះ​បើក​ហ្គេម​គ្មាន​លេខ ផ្លូវ​លេខ​៤២៤ ភូមិ​ចោមចៅ​២ សង្កាត់ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ៤/ ឈ្មោះ ចិន្តា ម៉ា​រ៉ា​ឌី ហៅ​ឌី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,៥/ ឈ្មោះ ស្រី វ៉ៃ ហៅ​វុន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​សមត្ថ​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ វេលា​ម៉ោង​១៧និង០០​នាទី នៅ​ចំណុច ភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។



ពួកគេ​ទាំង ០៥​នាក់ ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​។



ចំណែក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ជនសង្ស័យ ០៩​នាក់ បន្ថែមទៀត រួមមាន​ ១/ ឈ្មោះ យុទ្ធ បូរ៉ា ហៅ​រ៉ា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ,២/ ឈ្មោះ រឿន រ៉​ន ហៅ​ស្លុយ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ,៣/ ឈ្មោះ សាន់ ដេ​ត​ពិសិដ្ឋ ហៅ​សិ​ដ្ឋ ភេទប្រុស អាយុ ១៨​ឆ្នាំ ,៤/ ឈ្មោះ ឆៃ វាសនា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ,៥/ ឈ្មោះ ហុក សុវណ្ណារ៉ា ហៅ​រ៉ា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ,៦/ ឈ្មោះ ខេង ប៊ុន​រិ​ទ្ធ ហៅ​យ៉​ក ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ,៧/ ឈ្មោះ កុល សុខ​គា ហៅ​គា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឫស្សី​កែវ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៥:១០​នាទី នៅ​ចំណុច ផ្លូវលំ ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។ ៨/ ឈ្មោះ ណាត ចាន​ឡេង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៩/ ឈ្មោះ អាន ចាន់​វិទូ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២១:១៥​នាទី នៅ​ចំណុច ផ្លូវ​២៧១ ភូមិ​១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។



បច្ចុប្បន្ន ជនសង្ស័យ​ទាំង ១៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សួរចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu