Ad Code

លោកជំទាវ​កិត្តិ​សង្ហ​បណ្ឌិត​ម៉ែន សំអន​ដឹកនាំ​មន្ដ្រីរាជការ ក្រោម​ឱវាទ​ចូលរួម​កាន់បិណ្ឌ​នៅ​សារមន្ទីរ​ទួលស្លែង​ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ឋ​អ្នក​ស្លាប់​ជំនាន់​ប៉ុលពត



​ភ្នំពេញ ៖ លោក ជំទាវ​កិត្តិ​សង្ហ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រសួង ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច តំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានធ្វើ​ពិធី​ក្រុង​ពាលី សូត្រមន្ត នមស្ការ​ព្រះ​រតនត្រ័យ និង​សម្តែង​ធម្មទេសនា​សម្រាប់​ពិធី​កាន់ បិណ្ឌ នៅ​ព្រឹក​ថ្ងៃទី ៤ ខែតុលា​និង​មាន​ពិធី រាប់ បាត្រ​ព្រះសង្ឃ ៣៩ អង្គ​នៅក្នុង​បរិវេណ​សារមន្ទីរ​ទួល​ស្លែង​។ កាលពី​រសៀល​ថ្ងៃ​ពុធ​៩​រោច ខែភទ្របទ ឆ្នាំច​សំរឹទ្ធិស័ក​ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​០៣ តុលា ឆ្នាំ​២០១៨។



លោក​ឃឹម សារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្ប ធម៌​និង​វិចិត្រសិល្បៈ បាន​បញ្ជាក់​ថា កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​សារមន្ទីរ​ទួល​ស្លែង​នា​ពេល​នេះ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ឋ​អ្នក​ដែល​បាន​បាត់បង់ ជីវិត​នៅ​សារ មន្ទីរ​ទួល​ស្លែង​ហៅ (​ស​២១) ក្នុង​របប​ប្រល័យ​ពូជ​សាស​ន៍​និង​ឧទ្ទិស​ជូន​ដល់​ញាតិ​ការ​៧​ការ​សណ្តាន ដែល​បាន​បាត់បង់ ជីវិត។

 



សូម​បញ្ជាក់​ថា សារមន្ទីរ​ទួលស្លែង​ត្រូវបាន​អង្គការ​យូ​នី​ស្កូ (​អង្គការ អប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌​សហប្រជាជាតិ )​បាន​បញ្ជូន​ជា​ប័ណ្ណសារ សារមន្ទីរ​ប្រ​ល័យ​ពូជ​សាសន៍​ទួល​ស្លែង កាលពី​ថ្ងៃទី​៣១​ខែ កក្កដា​ ឆ្នាំ២០០៩ ​ទុកជា​ការ​ចងចាំ​សម្រាប់​មនុស្សជាតិ​។



នៅក្នុង​បរិវេណ​សារមន្ទីរ​ទទួល​ស្លែង​មាន​ផ្នូរខ្មោច​ចំនួន ១៤​ដែល​បាន​កប់​នៅ​ទីនោះ ដែល​គ្មាន​ឈ្មោះ​និង​គ្មាន​អត្តសញ្ញាណ​ពួក​គេ​ទេ តែ​ស្ថិតនៅក្នុង​ការចងចាំ​ជានិច្ច​នូវ​វត្តមាន​របស់​ខ្មែរក្រហម នៅ​ភ្នំពេញ​នា​ថ្ងៃទី​១៧​ខែ មេសា ឆ្នាំ​១៩៧៥​ដល់​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​១៩៧៩​។ របប​ប្រល័យ​ពូជ​សាស​ន៍​ហៅ​របប​កម្ពុជា ប្រជាធិបតេយ្យ បាន​ឡើង​កាន់ អំណាច​ពី​ឆ្នាំ​១៩៧៥ -១៩៧៨ បាន​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​អស់​ជិត​៣​លាន​នាក់។ ពួក​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ចំនួន​៥ រូប នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​ជំនុំជម្រះ​ទោស​ដោយ​អង្គ​ជំនុំ ជម្រះ​វិសាមញ្ញ​កម្ពុជា​(សាលាក្តី​ខ្មែរ​ក្រហម )​ស្ថិត​ក្រោម​ច្បាប់​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu