Ad Code

ឌុប​ប្រពន្ធ​មក​ដល់​ផ្សារ ​រួច​ក្អួត​ឈាម​ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ



កំពង់ចាម​ ៖​ ប្រជាពលរដ្ឋ​ ដែល​មក​ផ្សារ​ទិញ​ត្រី​សាច់​នៅ​ផ្សា​បឹង​កុក មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយបាន​ប្រទះឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​ដោយមាន​ឈាម ជាច្រើន​នៅក្បែរនោះ។

លោក​អ៊ឹង ប៊ុន អធិការនគរបាល​ក្រុង​កំពង់ចាម​ ដែល​មាន​វត្ត​មាននៅ​កន្លែង​កើតហេតុ​បាន​អោយ​ដឹងថា​ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៧ និង​០០​នាទី លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ​មាន​ករណី​មនុស្ស​ស្លាប់​នៅ​ចំណុច​ខាងជើង​របង រដ្ឋាករទឹក​( ផ្សារ​បឹង​កុក​) ស្ថិតនៅ​ក្នុងភូមិ​ទី​១៤ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម។

ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម លោក​ដឹកនាំ​ជំនាញ​នគរបាល ក្រុង​កំពង់ចាម បាន​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ហ៊ុម​ព័ទ្ធ កន្លែងកើតហេតុ ហើយ​ធ្វើការ​ស្រាវជ្រាវ ពិនិត្យ សាកសព ឈ្មោះ ឌិន សុខ​គា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ នៅ​ភូមិ​ត្រពាំង​តា​សុខ ឃុំ​ទ្រាន ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។

អ្នកស្រី ធាន ស្រ៊ន់ ត្រូវជា​ប្រពន្ធ បានអោយដឹងថា ប្តី​ខ្លួន​ជា​មនុស្ស​ចូលចិត្ត​ផឹកស្រា​និង មាន​ជំងឺ​ក្អក​ប្រចាំកាយ ហើយក៏​មិន​ធ្លាប់មាន​ទំនាស់​ជាមួយ​អ្នកណា​ដែរ​។​ ភរិយា​ជនរងគ្រោះ​បាន​បន្តថា ​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ ប្តី​ខ្លួន​ដឹក​បន្លែ​មក​ផ្សារ​ដូច​សព្វដង​។

លុះ​នៅ​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ពេល​ប្តី​យួរ​ត្រី​ចេញពី​ផ្សា​របឹង​កុក មក​មុន​ខ្លួន រួចខ្លួន​ដើរ​តាម​ក្រោយ​មករក​ប្តី​ស្រាប់តែ​ឃើញ​ប្តី​ដេក ហូរឈាម​តាម​មាត់ នៅមាន​ដង្ហើម នៅក្បែរ​របង​ខាងជើង រដ្ឋាករទឹក ពេលនោះ ក៏បាន​ស្រែកហៅ​គេ អោយជួយ​ប្តី បាន​មួយសន្ទុះ​ក្រោយមក​ប្តី​បាន​ដាច់ដង្ហើម​ស្លាប​តែម្តង​។​

លោក អធិការ​បាន​បញ្ជាក់ថា ​ជំនាញ​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ​សាកសព ដោយមាន សមាសភាព​ចូលរួម​មាន​៖
-​នគរបាល​ជំនាញ បច្ចេកទេស និង​កោសល្យវិច័យ​ខេត្ត កំពង់ចាម​
-​ជំនាញ​នគរបាល វិភាគ និង​ពិនិត្យ​កន្លែងកើតហេតុ ក្រុង​កំពង់ចាម
-​លោកគ្រូ​ពេទ្យ​ខេត្តកំពង់ចាម
-​ក្រុមប្រឹក្សា និង​មេភូមិ​ទី​១៤​។​

ឆ្លងតាម​ការពិនិត្យ​សាកសព ឈ្មោះ ឌិន សុខ​គា គណៈកម្មការ សន្និដ្ឋានបានថា ​៖
-​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារតែ​ជម្ងឺ​ធ្លាយ​ក្រពះ
.​ដោយមាន​ហូរឈាម​ច្រើន​តាម​ច្រមុះ មាត់ កន្លែង​ជុំវិញ​សព
.​អាច​ហូរឈាម​មកពី​ប្រពន្ធ​រំលាយ​អាហារ
.​សាកសព​គ្មាន​របួស ជាំ បាក់ឆ្អឹង លើ​ដងខ្លួន​ទេ
.​មូលហេតុ​ស្លាប់ គាំង​ចង្វាក់​ដង្ហើម​និង​បេះដូង​។​

ចំពោះ​សាកសព​ជំនាញ​យើង​បាន​ប្រគល់ជូន​សាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu