Ad Code

គ្រូ​កម្ពុជា និង​សឹង្ហ​បុរី សម្លឹង​ឃើញ​ពី​ចំណុច​វិជ្ជមាន​រៀងខ្លួន​ក្រុម​ប្រកួត​មិត្តភាព​អន្តរជាតិ​មាន​ចាញ់​មាន​ឈ្នះ



​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​សឹង្ហ​បុរី ដោយ​លទ្ធផល​២​ទល់​១ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​ជំនួប​មិត្តភាព​អន្តរជាតិ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១៦ ខែតុលា ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ខណៈ​គ្រូបង្វឹក​របស់​ក្រុម​ទាំង​២​សុទ្ធតែ​សម្លឹង​ឃើញ​ចំណុច​វិជ្ជា​មាន​រៀងៗ​ខ្លួន​របស់​កូនក្រុម ​មុន​កម្មវិធី​ប្រកួត​ផ្លូវ​ការ​មកដល់​ក្នុងពេល​ឆាប់ៗ​។



លោក Fandi Ahmad គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​សឹង្ហ​បុរី បាន​លើកឡើងថា «​ខ្ញុំ​ក៏បាន​ពិនិត្យមើល​ការប្រកួត​ចុងក្រោយ​របស់​កម្ពុជា​ដែរ​។ កម្ពុជា​លេង​ល្អ​នៅ​ដើម​តង់ និង​មាន​ទំនុកចិត្ត​។ ពួកគេ​លេង​ល្អ​នៅ​ជ្រុង ហ្វ្រី​ឃី​ក លេង​លឿន និង​ជា​ក្រុម​គ្រោះថ្នាក់​តែ​អត់​សូវ​មាន​ឱកាសល្អ​។ យើង​បាន​ព្យាយាម​កែប្រែ​ចំណុច​ខ្វះខាត​មួយចំនួន​ពី​វគ្គ​ទី​១ ហើយ​យើង​ក៏​អាច​ធ្វើ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​»​។



ចំណែក​លោក Félix គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា វិញ​បាន​លើកឡើងថា « ពួកយើង​នឹង​ព្យាយាម​បន្ថែម​ទៀត ខ្ញុំ​គិតថា​យើង​នឹងធ្វើ​បាន​ល្អ​នៅក្នុង​ការប្រកួត Suzuki Cup ដែលជា​ការប្រកួត​ផ្លូវការ​។ ពេលខ្លះ​យើង​បង្កើត​ឱកាស​បាន​ច្រើន តែ​យើង​ធ្វើ​មិនបាន​សម្រេច ខុសពី​គូប្រកួត​ដែល​គេ​បង្កើត​បានតែ ២-៣​បាល់ តែ​គេ​អាច​ធ្វើ​បាន។ នៅក្នុង​បាល់ទាត់​រឿង​នេះ គឺជា​រឿង​មួយ​ដ៏​ឈឺចាប់​»​។

​សូម​បញ្ជាក់​ថា ​ការប្រកួត​រវាង​ក្រុម​ទាំង​២​នេះ ​មាន​ទស្សនិកជន​ចូលរួម​ទស្សនា​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​។ កីឡាករ​ខាង​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​១៨ ក្នុង​តង់​ទី​១ ដោយ​បាល់​របូត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង ពី​សំណាក់​កីឡាករ Ho Wai Loon របស់​សឹង្ហ​បុរី​។ ចូល​ដល់​តង់​ទី​២ កីឡាករ Jacb Mahler រកបាន​ក្រុម​ភ្ញៀវ​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​៦១ និង​១​គ្រាប់​ចុងក្រោយ​របស់សិង្ហបុរី​រកបាន​ដោយ​កីឡា​ករ​ Ikhsan Fandi នៅនាទី៧៤៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu