Ad Code

កម្មវិធី​ប្រគល់​រង្វាន់​អាហារូបករណ៍​ប្រចាំឆ្នាំ​ដល់​សិស្ស​ពូកែ



សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ ចូលរួម​អបអរ​ចំពោះ​ជោគជ័យ​របស់​សិស្សានុសិស្ស តាមរយៈ​ការផ្ដល់​រង្វាន់​ជា​ប្រាក់ឧបត្ថម្ភ និង​ការ​បញ្ចុះតម្លៃ​សិក្សា​ដល់​សិស្ស​ដែល​ប្រឡង​បាន​ពិន្ទុ​ខ្ពស់។

សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ បានប្រគល់​រង្វាន់​អាហារូបករណ៍​ចំនួន​១០០​កន្លែង ក្នុងឱកាស​កម្មវិធី​ប្រគល់​រង្វាន់​អាហារូបករណ៍​ប្រចាំឆ្នាំ​ដែល​បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែកញ្ញា កន្លងទៅនេះ នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

សិស្សានុសិស្ស​ ដែល​ជាប់​អាហារូបករណ៍​គឺជា​សិស្ស​ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ពី​ការ​ប្រឡង​នានា​កាល​ពី​ពេល​ថ្មី​នេះៗ ហើយក៏​ទទួល​បាន​ការ​កោត​សរសើ​រ​ពី​សំណាក់​លោក​ប្រធាន​គ្រប់គ្រង​សាលា នៅក្នុង​សារ​សុន្ទរកថា​នា​ឱកាស​នោះ​ផង​ដែរ។

លោក​ប្រធាន​គ្រប់គ្រង​សាលា​បាន​បន្ត​កោតសរសើរ​ដល់​បញ្ញវន្ត​វ័យក្មេង​របស់​យើង ចំពោះ​សមត្ថភាព​របស់​ពួកគាត់​ដែល​សម្រេច​បាន​ស្របតាម​បេសកកម្ម និង​ចក្ខុវិស័យ​របស់​សាលា។

ក្រៅពី​សិស្សានុសិស្ស ​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​ពីសា​លា យើង​ក៏​មាន​សិស្ស​ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​ទទួល​រង្វាន់ ចំពោះ​ភាព​ជោគជ័យ​ពី​ការ​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ជាតិ​កន្លង​ទៅ​នេះ រួម​ទាំង​សិស្ស​ដែល​ទទួល​បាន​ជោគជ័យ​ពី​ការ​ប្រឡង​ខេ​ម​ប្រ៊ី​ជ​ដូចជា​ការ​ប្រឡង A Levels ជាដើម​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ ឬ​ព័ត៌មាន​ផ្សេងៗ​អំពី​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ សូម​ទាក់ទង​មកកាន់​ក្រុមការងារ​ផ្នែក​ទីផ្សារ តាមរយៈ​អាសយដ្ឋាន​អ៊ីមែល ​marketing@zamanisc.edu.kh ឬ​ទូរស័ព្ទ​លេខ +855 23 72 72 62៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu