Ad Code

កូរ៉េខាងជើង​រៀបចំ​ទីតាំង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​សម្រាប់​ការត្រួតពិនិត្យ​ជា​អន្តរជាតិ​



កាសែត Yonhap បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ដោយ​លើកឡើង​ពី​ប្រភព​តំណាងរាស្ត្រ​កូរ៉េខាងត្បូង​ម្នា​ក់ថា ទីភ្នាក់ងារ​ចារកម្ម​របស់​កូរ៉េខាងត្បូង​បាន​ឃ្លាំមើល​ការត្រៀម​លក្ខណៈ​របស់​កូរ៉េខាងជើង​សម្រាប់​ការត្រួតពិនិត្យ​ជា​អន្តរជាតិ​នៅ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ជាច្រើន​របស់ខ្លួន​។​

លោក Kim Min-ki នៃ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុងកាន់​អំណាច​បា​ន​ប្រាប់​អ្នកយកព័ត៌មាន​ថា ចារកម្ម​បាន​សង្កេតឃើញ​នូវ​អ្វីដែល​ពួកគេ​ជឿថា​ជាការ​ត្រៀម​រៀបចំ​សម្រាប់​ការត្រួតពិនិត្យ​ដែល​អាចធ្វើ​ទៅបាន​នៅ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ Punggye Ri និង​ផ្កាយរណប Sohae​។​

សមាជិកសភា​កូរ៉េខាងត្បូង​បាន​បន្ថែមថា សេវា​ចារកម្ម​ជាតិ​របស់​កូរ៉េខាងត្បូង​បាន​សង្កេតឃើញថា កូរ៉េខាងជើង​កំពុង​ធ្វើ​សកម្មភាព​រៀបចំ​និង​ស៊ើបការណ៍​ដែល​ហាក់ដូចជា​កំពុង​ត្រៀម​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​ត្រួតពិនិត្យ​បរទេស​ប៉ុន្តែ​មិនមាន​ចលនា​សំខាន់ៗ​នៅ Yongbyon ទេ​។​
Yongbyon គឺជា​ទីតាំង​នុយក្លេអ៊ែរ​ដ៏​សំខាន់​របស់​ប្រទេស​កូរ៉េខាងជើង​។​

កូរ៉េខាងជើង​បាន​បញ្ឈ​ប់​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កាលពី​ឆ្នាំមុន​ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មានការ​ត្រួតពិនិត្យ​ជា​អន្តរជាតិ​អំពី​ការរុះរើ​នៅ Punggye-ri កាលពី​ខែឧសភា​ទេ​ដែល​នាំ​ឲ្យ​មានការ​រិះគន់ថា សកម្មភាព​នេះ​គឺ​គ្រាន់តែ​ជាការ​បង្ហាញ​ប៉ុណ្ណោះ​ហើយ​អាច​ត្រូវបាន​ផ្លាស់ប្តូរ​។​

នៅក្នុង​ខែកញ្ញា មេដឹកនាំ​របស់ខ្លួន​គឺ​លោក​គីម​ជុង​អ៊ុន​បាន​សន្យា​នៅឯ​ជំនួប​កំពូល​មួយ​ជាមួយ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន ដើម្បី​បិទ​ទីតាំង Sohae និង​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកជំនាញ​ធ្វើការ​សង្កេតមើល​ការរុះរើ​កន្លែង​សាកល្បង​។​

នៅពេលនោះ លោក មូ​ន បាន​និយាយថា កូរ៉េខាងជើង​បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ក្រុមអធិការកិច្ច​អន្ដរជាតិ​ធ្វើការ​ឃ្លាំមើល “​ការរុះរើ​ជា​អចិន្ត្រៃយ៍​” នៃ​ទីតាំង​មី​ស៊ី​ល​សំខាន់ៗ​និង​ចាត់វិធានការ​បន្ថែមទៀត​ដូចជា​ការបិទ​ទីតាំង Yongbyon ផងដែរ​ដើម្បី​ជា​ថ្នូរ​សម្រាប់​សកម្មភាព​នានា​ពី​សហរដ្ឋអាមេរិក​៕ REUTERS




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu