Ad Code

ទឹកភ្នែក​អ្នក​ម្តាយ​!​ មច្ចុរាជ​គង្គា​​ឆក់​យក​ជីវិត​កូន​ទាំងបី សាខា​កាកបាទក្រហម​ខេត្តកណ្តាល​ចូលរួម​រំលែក​ទុក្ខ​ និង​ផ្តល់​អំណោយ​



កណ្តាល ​៖​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកណ្តាល​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨​ ​បាន​នាំ​យក​បច្ច័យ និង​សម្ភារ​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ទៅ​ចូលរួម​រំលែក មរណ ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​គ្រួសារ​សព​ដែល​រងគ្រោះ​ដោយ​ឧបទ្ទវហេតុ​លិច​ទូក​លង់ទឹក​ស្លាប់​ចំនួន ៣ នាក់ នៅ​ភូមិ លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។

ស្ថិតក្នុង​សមានចិត្ត​ដ៏​មហា​ក្រៀមក្រំ​នេះ លោក​គង់ សោ​ភ័​ណ្ឌ ក្នុងនាម​លោក​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធានកិត្តិយស​សាខា បាន​ពាំ​នាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ និង​ការចូលរួម​រំលែក​មរណ​ទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ក្រុមគ្រួសារ​នៃ​សព ដោយ​សេចក្តី​ក្រៀមក្រំ​ជាទីបំផុត​។​

លោក​បាន​បន្តថាៈ ជានិច្ចកាល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន តែង​គិតគូរ​ជានិច្ច​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទៅ ដែលមាន​ជីវភាព​ទីទ័លក្រ​ខ្វះខាត ជនរងគ្រោះ​ដោយ​គ្រោះ មហន្តរាយ​ផ្សេងៗ និង​ជន​ងាយ​រងគ្រោះ​ទាំងអស់ ដោយ​មិន​ប្រកាន់​នូវ​វណ្ណៈ​ពូជសាសន៍ សាសនា ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ។ ជាមួយគ្នានេះដែរ​លោក​ក៏បាន​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ ទាំងបី សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​សព​បាន​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។​

សូមបញ្ជាក់ថា ៖ គ្រួសារ​នេះ​មាន​សមាជិក​សរុប ៥ នាក់ ៖ ឪពុក​ឈ្មោះ ប៊ូ រិ​ន អាយុ ៤១ ឆ្នាំ មុខរបរ ជា​កសិករ ( នៅរស់ ) ,​ម្តាយ​ឈ្មោះ ព្រីង សុ​ផៃ អាយុ ៣៨ ឆ្នាំ មុខរបរ​ជាកសិករ ( នៅរស់ )។ ចំណែក​កូន​ទាំងបី​ជា​ជនរងគ្រោះ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ត្រូវជា​បងប្អូន​បង្កើត មានឈ្មោះ ១-​រិ​ន មករា អាយុ ១៩ ឆ្នាំ ,២-​រិ​ន ស្រីអូន អាយុ ១៤ ឆ្នាំ ,៣-​រិ​ន ស្រីរ័ត្ន អាយុ ១២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល។

អំណោយ​រួមមាន ​៖ អង្ករ ៩០ គីឡូក្រាម​, ទឹកក្រូច ៣​កេស ,​ទឹក​សុទ្ធ ៣​កេស ,​មី ៣ កេស ,​ទឹកត្រី ៣ យួរ ,​ត្រី​ខកំប៉ុង ៣ យួរ និង​ថវិកា​ចំនួន​២​លាន​រៀល។

លោក​វរសេនីយ៍ សេង សុជាតិ​អធិការនគរបាល​ស្រុក​ស្អាង​បានអោយដឹងថា ​លទ្ធផល​នៃ​ការរុករក​សាកសព​បាត់​ខ្លួន ករណី​:​លិច​ទូក​ក្នុង​ទន្លេបាសាក់ បណ្ដាល​ឲ្យ មនុស្ស​បាត់​ខ្លួន​ចំនួន​៣​នាក់ កើតហេតុ​នៅ​ថ្ងៃ​ច័ន្ទ​៥​រោច​ ខែអស្សុជ​ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​តុលា គ​.​ស ២០១៨ ម៉ោង​១៤.០០​នាទី នៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

ជនរងគ្រោះ​ចំនួន​០៣​នាក់​
១-​ឈ្មោះ រិ​ន មករា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​
២-​ឈ្មោះ រិ​ន ស្រីអូន ភេទ​ស្រី​អាយុ​១៤​ឆ្នាំ​
៣-​ឈ្មោះ រិ​ន ស្រីរ័ត្ន ភេទ​ស្រី អាយុ​១២​ឆ្នាំ​(​អ្នក​ទាំង​៣​នាក់​ជា​បងប្អូន​បង្កើត​) ​ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ​ស្រុក​ស្អាង​ខេត្តកណ្ដាល ។​ ឥឡូវ​នៅ​ថ្ងៃ​ពុធ​០៧​រោច​ខែអស្សុជ​ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​២៥៦២
ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា​គ​.​ស​២០១៨ វេលា​ម៉ោង ២៤​និង​១០​នាទី​​ សាកសព​បាន​រកឃើញ​បាន​ម្នាក់​ទៀតហើយ​សរុប​៖ ៣​នាក់ ឈ្មោះ​រិ​ន​ស្រីរ​ត្ន័​អាយុ​១២​ឆ្នាំ​នៅ​ចំណុច​ជិត​កន្លែង​កើតហេតុ​ចម្ងាយ​ប្រហែល ៤​គីឡូម៉ែត្រ។

សូម​រំលឹកថា សោកនាដកម្ម​មួយ​គួរអោយ​សោកស្តាយ បណ្តាលអោយ​មនុស្ស​មួយ​គ្រួសារ​បាន​លិច​ទូក​កណ្តាលទន្លេរ សង្គ្រោះបាន​ពី​នាក់ និង​បាត់​ខ្លួន​បីនាក់ ខ​ណៈ​កូនៗ​បបួលគ្នា​ជិះទូក​ដើរលេង​។​

​ហេតុការណ៍​គួរអោយ​សោកស្តាយ​នេះ​បានកើត​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​៥​រោច​ខែអស្សុជ ឆ្នាំច សំ​រិ​ទ្ធឹ​ស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែតុលា គ​.​គ​.​ស​២០១៨ វេលា​ម៉ោង​១៤​និង​០០​នាទី នៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​លោក​វរសេនីយ៍ សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​បាន​ប្រាប់​អោយដឹងថា​ ជនរងគ្រោះ​ចំនួន​០៣​នាក់ ទី​០១​ឈ្មោះ រិ​ន មករា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​០២​ឈ្មោះ រិ​ន ស្រីអូន ភេទ​ស្រី​អាយុ​១៤​ឆ្នាំ ទី​០៣​ឈ្មោះ រិ​ន ស្រីរ័ត្ន ភេទ​ស្រី អាយុ​១២​ឆ្នាំ​(​អ្នក​ទាំង​៣​នាក់​ជា​បងប្អូន​បង្កើត​)​ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ខេត្តកណ្ដាល ។

​លោក​អធិការ​បាន​បញ្ជាក់ថា នៅ​ថ្ងៃខែ​ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ ឈ្មោះ រិ​ន មករា​(​ជនរងគ្រោះ​) និង​មិត្តស្រី​(​ជា​សង្សារ​)​ឈ្មោះ​(​មិន​ស្គាល់​)​ទើប​មក​រស់នៅ​ក្នុងផ្ទះ​របស់ខ្លួន បាន​ចំនួន​០៣​ថ្ងៃ​មកហើយ បាន​បបួលគ្នា​ជិះទូក​លេង​(​តាម​ដង​ទន្លេបាសាក់​)​ដោយ​ពួកខ្លួន​មិនចេះ​បញ្ឆេះ​ម៉ាស៊ីន​បើកបរ​ទូក ឈ្មោះ រិ​ន​មករា​(​ជនរងគ្រោះ​) បាន​ហៅ​ឪពុក​របស់ខ្លួន​ឈ្មោះ មួង​រិ​ន អាយុ​៤០​ឆ្នាំ មក​បញ្ឆេះ​ម៉ាស៊ីន​បើកបរ​ទូក ជូន​ពួកខ្លួន​ដើរលេង ហើយ​ឈ្មោះ​មួង រិ​ន ក៏បាន​ហៅ​កូនស្រី​បង្កើត​របស់ខ្លួន​ចំនួន​០២​នាក់​ទៀត ឈ្មោះ រិ​ន ស្រីអូន និង​ឈ្មោះ​រិ​ន ស្រីរ័ត្ន ឡើង​ជិះទូក​លេង​ជាមួយ​ខ្លួន ដែរ​។ ពេលដែល​ទូច​បាន​បើក​ឃ្លាត​ចេញពី​ច្រាំង​ទន្លេ​បាន​ចម្ងាយ​ប្រវែង​ប្រហែល​៤០​ម៉ែត្រ​ស្រាប់​តែមាន​ខ្យល់​បក់​ខ្លាំង​បណ្ដាលអោយ​ទូក​លិច​តែម្ដង ដោយ​មានការ​បង្ហើយ​ហៅ​ជួយ​ពី​ពួក​ជនរងគ្រោះ ពេលនោះ​មានឈ្មោះ​វ៉េ​ត ចាន់​ភា​រុន​ភេទ​ប្រុស បាន​ហែល​ទឹក​កាន់ប៊ី​ដុង​ទៅ​ជួយ ពេល​ហែល​ទៅដល់​ចំណុចកើតហេតុ ឈ្មោះ វ៉េ​ត ចាន់​ភា​រុន បាន​ចាប់ដៃ​ឈ្មោះ មួង រិ​ន អោយ​ស្រវា​តោង ប៊ី​ដុង​ជាមួយ​ខ្លួន ហើយក៏​មាន​ទូក​ចំនួន​០១​គ្រឿង​ទៀត​បាន​អុំ​មកពី​ខាង​ត្រើយ​ឃុំ​កោះ​អន្លង​ចិន មកជួយ​ធ្វើការ​សង្គ្រោះ បាន​ឈ្មោះ​(​មិន​ស្គាល់​)​ភេទ​ស្រី​១​នាក់​ទៀត ចំណែក​ជនរងគ្រោះ​ចំនួន​០៣​នាក់​ទៀត​មានឈ្មោះ រិ​ន មករា ភេទ​ប្រុស​ ឈ្មោះ​រិ​ន ស្រីអូន ភេទ​ស្រី​ឈ្មោះ រិ​ន ស្រីរ័ត្ន ភេទ​ស្រី បាន​លិចលង់​នៅក្នុង​ទឹកទន្លេ ជាមួយ​ទូក​បាត់​ឈឹង​តែម្ដង៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu