Ad Code

អភិបាល​រាជធានី​ភ្នំពេញ​ផ្តាំផ្ញើរ​អោយ​សមាជិក​CEO master Club​គិតគូ ពី​ការបណ្តុះបណ្តាល​យុវជន​ឲ្យ​ចេះ​រកស៊ី



ភ្នំពេញ​ ៖ ប្រតិភូ​ដែល​មាន​សមាជិក​ជា​អ្នកធ្វើ​ជំនួញ​,​សហគ្រិន និង​ធុរកិច្ច​ជាច្រើន​នាក់​មកពី​CEO MASTER CLUB​ ដឹកនាំ​ដោយ​លោក​អោម សេង​បូរ៉ា បាន​ចូល​ជួប​សំដែង​ការ​គួរ​សមជា​មួយ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១៧​តុលា​នេះ ក្នុង​គោលបំណង​បង្ហាញ​ពី​សកម្មភាព​របស់ CEO MASTER CLUB និង​ផលប៉ះពាល់​ជា​វិជ្ជមាន​របស់​សហគ្រិន​កម្ពុជា​ចំពោះ​សេដ្ឋកិច្ចជាតិ​។



លោក​អោម សេង​បូរ៉ា បាន​ជំរាបជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ​ថា CEO MASTER CLUB ត្រូវបាន​បង្កើតឡើងរ​យះ​ពេល​៤​ឆ្នាំ​មកហើយ​ដោយ​បាន​ចងក្រង ក្រុម​អ្នកជំនួញ អ្នកវិនិយោគ​ក្នុងស្រុក​ដោយ​ចែករំលែក​បទពិសោធ​ន៏​ពីគ្នា​ទៅវិញទៅមក​លើ​ការធ្វើ​អាជីវកម្ម ជំនួញ និង​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ​។​រហូតមកដល់​ពេលនេះ​មាន​សមាជិក​របស់​CEO MASTER CLUB មួយចំនួន​បានប្រែក្លាយ​ខ្លួន​ពី​អាជីវកម្ម​តូចតាច ទៅជា​សហគ្រិន ឬ​រោងចក្រ​ផងដែរ​។​តំណាង​អាជីវកម្ម និង​សហគ្រិន​នីមួយៗ​បាន​បង្ហាញ​ពីបទ​ពិសោធ​ន៍​ក្នុង​ការធ្វើ​អាជីវកម្ម​លើ​មុខ​ជំនួញ របស់ខ្លួន​ដែលមាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សំគាល់​។



ជា​មួយ​គ្នា​នេះ​CEO MASTER CLUB នៅ​បាន​រួមចំណែក​ធ្វើ​ការងារ​សង្គម​ជាច្រើន​ទៀត​មាន​ការងារ​អប់​,​ការងារ​បរិស្ថាន និង​ការងារ​សង្គម​មួយចំនួនទៀត។

លោក ឃួ​ង ស្រេង បាន​គាំទ្រ​ចំពោះ​សកម្មភាព​CEO MASTER CLUB​ក្នុង​បុព្វហេតុ​បង្កើន​មុខរបរ ពង្រីក​មុខ​ជំនួញ​របស់​បងប្អូន​ហើយ​លោក​បាន​លើកទឹកចិត្ត​ក្នុង​ការជួប​សំណេះសំណាល​គ្នា​១​ឆ្នាំ​ម្តង​រវាង រដ្ឋបាល​រាជធានី​ភ្នំពេញ និង​CEO MASTER CLUB​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​ន៍។



លោក​អភិបាល​បាន​ជំរុញ​ឲ្យ​CEO MASTER CLUB គិតគូរ​ទៅលើ​ការ​បណ្តុះបណ្តាល​សហគ្រិន​វ័យក្មេង​ឲ្យ​មាន​បទពិសោធន៍ និង​ចេះ​រកស៊ី​សម្រាប់​ពេល​អនាគត ព្រោះ​បើ​យើង​ចង់​ឲ្យ​មានការ​រីកចម្រើន​ទាល់តែ​យើង​ខិតខំ​ពង្រីក​ធនធានមនុស្ស​និង​មុខរបរ​បន្ថែម​។

លោក​ឃួ​ង ស្រង បញ្ជាក់​ថា បងប្អូន​ធុរជន​ដែល​មាន​ឱកាស​រកស៊ី​មានបាន គឺ​អាស្រ័យ​ដោយ​ប្រទេស​មាន​សុខសន្តិភាព មាន​ស្ថេរភាព​នយោបាយ​ដូច​សព្វថ្ងៃ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ស្ថាបនិក​នៃ​សន្តិភាព និង​ការអភិវឌ្ឍន៍​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu