Ad Code

ឡៅ​ចន្ទ្រា ស្វាគមន៍​ការសុំ​សងសឹក​របស់​Kamlaypit ខ​ណៈ​ យុគ​យក្ស​ផ្លែ​សាក​កណ្តាប់ដៃ​ជាមួយ​Oup Sai​នៅ​សង្វៀន​SEATV



អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១ និង យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លើស​ង្វៀន​SEATV នា​រសៀល​ថ្ងៃ​សៅរិ៍​ទី​០៦​ ខែ​តុលា ឆ្នាំ​២០១៨​នេះ​។

ឡៅ ចន្ទ្រា គេ​បាន​ស្វាគមន៍​Kamlaypit អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ដែល​បាន​សុំ​មក​សងសឹក​វិញ ។​ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។​

Khamlaypit អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​វាយ​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក ។ យ៉ាងណា Khamlaipetch​ជា​ជើង​ខ្លាំង​មួយរូប​នៅ​ស្រុកថៃ ហើយ​មក​វ៉ៃ​នៅ​ស្រុក​ខ្មែរ ក៏ កម្រ​មាន​អ្នក​យកឈ្នះ​បានដែរ តែ​ចុង​ក្រោយនេះ គេ​វាយ​ចាញ់​ឡៅ ចន្ទ្រា ដោយ​ពិន្ទុ​ទាំង មិន​អស់ចិត្ត ទើបបាន​សុំ​ឡើងមក​សងសឹក​ចន្ទ្រា​វិញ​នេះ ។​

អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​រូបនេះ គេ​ធ្លាប់​វាយ​ឈ្នះ​រឿង សោ​ភ័​ណ្ឌ​ពីរលើក ឈ្នះ​ឡុង សុ​ភី​មួយ​លើក ឈ្នះ​ឡុង សុវណ្ណ​ឌឿ​ន​មួយ​លើក និង​ឈ្នះ​ផុន ផាន់​ណាមួយ​លើក ហើយក៏​ធ្លាប់​ចាញ់​មឿ​ន សុខ​ហ៊ុ​ចមួយ​លើក ចាញ់​ព្រំ សំណាង ពីរលើក ។​ជាមួយនេះ Khamlaypit ធ្លាប់​ជួប​វង្ស ណ​យ ២​លើក ដោយ​វាយ​ឈ្នះ​វង្ស​ណ​យ​ទាំង​ពីរលើក ដែល​ជួប​លើក​ទី​១ គេ​បាន​ផ្តួល​យកឈ្នះ​វង្ស ណ​យ ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​២៩​កញ្ញា​២០១៧ និង​លើក​ទី​២ ថ្ងៃទី​១៨​ឧសភា​២០១៨ គេ​ឈ្នះ​វង្ស ណ​យ ដោយ​ពិន្ទុ ហើយ​មក​លើកចុងក្រោយ​នេះ Khamlaypit បាន​ផ្តួល ឯម ឡេង​លី ជើង​ខ្លាំង​ស្រករ​ក្រោយ​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ អោយ​សន្លប់​មុន​ទឹក​៥​ទៀតផង ។ នេះ​បើតាម​ប្រវត្តិ​របស់ Khamlaypit ។​

ទោះជា​យ៉ាងណា ការប្រកួត​លើក​នេះ ឡៅ ចន្ទ្រា មិនអាច​ធ្វេសប្រហែស​នឹង Khamlaypit បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​សាមញ្ញ​នោះទេ ព្រោះ​គេ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុ​ជាច្រើនរូប​ហើយ គឺ​បញ្ជាក់ថា គេ​មិន​អន់​នោះទេ ។

Khamlaypit មាន​ប្រវត្តិ​កួត​ចំនួន​១១៩​លើក ឈ្នះ​៩៧​លើក ចាញ់​២០​លើក និង ស្មើ​០២​លើក ខ​ណះ​ដែល​ឡៅ ចន្ទ្រា មានកំនត់​ត្រា​ប្រកួត​ចំនួន​១១០​លើក ឈ្នះ​១០០​លើក ចាញ់​១០​លើក មិនដែល​ស្មើ ។ ចាំមើល Khamlaypit អាច​យកឈ្នះ​ឡៅ ចន្ទ្រា​បាន​ឬ​អត់​?​សម្រាប់​ជំនួប​លើក​ទី​២​នេះ ? ។​

ចំពោះ​យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ឈ្មោះ​Oup Sai ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គ​.​ក្រ ។
​អ្នក​ប្រដាល់​ថៃ ដែល​យុគ យក្ស​ផ្លែ ត្រូវ​តស៊ូ​ជាមួយ​នោះ ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​មួយរូប​នៅ​ស្រុកថៃ ។ Oup Sai គេ​មាន​ជំនាញ​ប៉ិនប្រសប់​ក្នុងការ​ប្រក​ណ្តា​ប់​ដៃ ។ គេ​មាន​ប្រវត្តិ​ប្រកួត​៥៤​លើក ដោយ​វាយ​ឈ្នះ​៥០​លើក ចាញ់​០៨​លើក មិនដែល​ស្មើ ខ​ណះ​ដែល​យុគ យក្ស​ផ្លែ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៦១​លើក ឈ្នះ​១៣២​លើក ចាញ់​២៥​លើក និង​ស្មើ​០៤​លើក ។​

Oup Sai មិន​ធ្លាប់​ជួប​យុគ យក្ស​ផ្លែ​ទេ​ពីមុនមក ។ សម្រាប់​ការជួប​យុគ យក្ស​ផ្លែ​នេះ មិនដឹងថា Oup Sai អាច​យកឈ្នះ​យុគ យក្ស​ផ្លែ បាន​ឬក៏​អត់​នោះទេ​? ព្រោះ​យក្ស​ផ្លែ ការប្រកួត​ចុងក្រោយ​នៅក្នុង​ស្រុក គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Kamlayphit ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០៩​កញ្ញា​កន្លងមកនេះ ។
​ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​យុគ យក្ស​ផ្លែ និង Oup Sai នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ ។​

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ យ៉ា​ម ខេមរា អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ជើងចាស់ លួ​ន សុខ​ខេង អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ។​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។​

រីឯ សរ សូ អ្នក​ប្រដាល់​ជើង​ថ្មី នៃ​ក្លិប​ឃ្លាំងមឿង​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​លី​តឿន អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu