សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រកាសថា នឹងបញ្ជូនគ្រូបង្វឹក៧នាក់ទៅប្រទេសថៃដើម្បីចូលរួម វគ្គបណ្តុះបណ្តាល Triathlon Coaching Course រយៈពេល៥ថ្ងៃទីគឺចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុង បានប្រាប់ថា នេះវគ្គTriathlon Coaching Course ដែលសិក្សាតែទ្រឹស្ដីសុទ្ធសាធដែលក្នុងនោះសិក្សាពីយុទ្ធសាស្ត្រ ក្នុងការរៀបចំការប្រកួតក៏ដូចជា អំពីតួនាទីរបស់មន្ត្រីមុនពេល ការប្រកួតមកដល់ពេលការ ប្រកួតចាប់ផ្ដើមការស្វែងពីការចេញដំណើរ នៃដំណាក់កាលនីមួយៗ ការមកដល់ទីរបស់អត្តពលិក ការត្រួតពិនិត្យពីពេលវេលាមក ដល់របស់អត្តពលិកប៉ុន្តែ មិនមានការអនុវត្តនៅលើទីលានឡើយ ។
លោកបានបញ្ជាក់ថា ប្រភេទកីឡាមួយដែលមានកីឡាចំនួន ៣ ប្រភេទបញ្ចូលគ្នាគឺហែលទឹក ជិះកង់ និងកីឡារត់ ចំពោះហែលទឹក គឺហែលក្នុងចម្ងាយ១,៥០គីឡូម៉ែត្រ ដែលបន្ទាប់ពីបញ្ចប់ការហែលទឹកនឹងត្រូវចាប់ផ្ដើម ប្រណាំងកង់ភ្លាមៗ និងបន្ទាប់មកបញ្ចប់ការជិះកង់ ត្រូវរត់ប្រណាំងភ្លាមៗលើចម្ងាយផ្លូវ១០គីឡូម៉ែត្រ។ជាប្រភេទកីឡាមួយដែលទាមទារអត្តពលិកត្រូវមានកម្លាំងនិងមានភាពអំណត់ខ្ពស់ លើប្រភេទកីឡាទាំង៣និងមានជំនាញព្រម ទាំងហ្វឹកហាត់បានត្រឹមត្រូវលើ ប្រភេទវិញ្ញាសាទាំង ៣ នេះ៕
Source: Kampuchea Thmey Daily
0 Comments