Ad Code

សំបុត្រ​ផ្ទុក​សារធាតុពុល​ដ៏​សាហាវ​ត្រូវគេ​ផ្ញើ​ទៅ​ឲ្យ​លោក Trump និង​មន្ទីរ​បញ្ច​កោណ



មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សំបុត្រ​ដែល​ផ្ញើ​ទៅ​លោក​ប្រធានាធិបតី Donald Trump និង​មន្ទីរ​បញ្ច​កោណ​ត្រូវបាន​គេ​សង្ស័យថា​មាន​ផ្ទុក​សារធាតុពុល​ដ៏​សាហាវ​ឈ្មោះ Ricin។

យោងតាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹងថា ភ្នាក់ងារ​សម្ងាត់​អាមេរិក​បាន​និយាយថា ខ្លួន​បានទទួល “​ស្រោមសំបុត្រ​គួរ​ឲ្យ​សង្ស័យ​” មួយ​ដែល​ផ្ញើ​ទៅកាន់​លោក Trump កាលពី​ថ្ងៃ​ចន្ទ​ដែលជា​ថ្ងៃ​ដូចគ្នា​ដែល​កញ្ចប់​សង្ស័យ​យ៉ាងហោចណាស់​ពីរ​ត្រូវបាន​ស្ទាក់ចាប់​នៅ​មណ្ឌល​ត្រួតពិនិត្យ​សំបុត្រ​មន្ទីរ​បញ្ច​កោណ​។​

សេវា​សម្ងាត់​បាន​និយាយថា “​ស្រោមសំបុត្រ​មិនត្រូវ​បានទទួល​នៅឯ​សេត​វិមាន​ទេ​ហើយក៏​មិន បាន​ចូល​សេត​វិមាន​ដែរ​។ យើង​អាច​បញ្ជាក់បាន​ថា យើង​កំពុងធ្វើការ​រួមគ្នា​ជាមួយ​ដៃគូ​អនុវត្ត​ច្បាប់​របស់​យើង​ដើម្បី​ស៊ើបអង្កេត​យ៉ាង​ពេញលេញ​អំពី​បញ្ហា​នេះ​”​។​

អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក Chris Sherwood បាន​និយាយថា អាជ្ញាធរ​នៅ​កន្លែង​ត្រួតពិនិត្យ​របស់ខ្លួន​បានទទួល​ស្គាល់​កញ្ចប់​មួយចំនួន​គួរ​ឲ្យ​សង្ស័យ​ដោយបាន​កត់សម្គាល់ថា “​ពួកគេ​ត្រូវបាន​សង្ស័យថា​ជា​សារធាតុ Ricin”​។​

មន្ដ្រី​ការពារជាតិ​ម្នាក់​បាន​ប្រាប់ AFP ថា កញ្ចប់​ទាំងនេះ​ត្រូវបាន​គេ​ផ្ញើ​ទៅ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Jim Mattis និង​ឧ​ត្ត​មនា​វី​ឯក​លោក John Richardson ។​

បុគ្គលិក​បាន​ពាក់​ឈុត​ការពារ​ពណ៌​ស​ដើម្បី​ពិនិត្យមើល​សំបុត្រ​ដែល​គេ​សង្ស័យថា​មាន​សារធាតុ Ricin ដែល​ធ្លាប់​ត្រូវបាន​គេ​ប្រើ​នៅក្នុង​ផែនការ​ភេរវកម្ម​។​

ដោយ​ផលិត​ពី​ការកែច្នៃ​គ្រាប់​ល្ហុងខ្វង​, Ricin អាច​សម្លាប់​មនុស្ស​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បើសិនជា​លេប ស្រូប​ឬ​ចាក់​ចូល​។ វា​ខ្លាំង​ជាង​សារធាតុ cyanide រហូតដល់​ទៅ​៦,០០០​ដង​ហើយ​គេ​មិន​ស្គាល់​ថ្នាំបន្សាប​ទេ​។​

ដោយសារ​មាន​ជាតិពុល​ខ្ពស់ វា​អាច​បណ្តាល​ឲ្យ​ចង្អោរ ក្អួត ហូរឈាម​ក្នុង​សារពាង្គកាយ​និង​ពិបាក​ដកដង្ហើម​ហើយ​ឈានដល់​ការស្លាប់​ដោយសារ​សរីរាង្គ​លែង​ដំណើរការ​ឬ​ខូចខាត​ប្រព័ន្ធ​ឈាម​រត់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu