Ad Code

ធន អៀង​ឡៃ និង សេក គឹម​សាន្ដ ដឹក​ដៃ​គ្នា​ឡើង ​ជុំ​ទី​២



អ្នក​ប្រដាល់ ធន អៀង​ឡៃ សមាគម​ប្រដាល់​ក្រសួងការពារជាតិ និង សេក គឹម​សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប​ ដឹក​ដៃ​គ្នា​ឡើង​ជុំ​ទី​២ ​នៃ​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Series by K-Cement ទម្ងន់​៥៧​គីឡូក្រាម បន្ទាប់ពី​យកឈ្នះ​គូប្រកួត​របស់ខ្លួន​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១ ​ដូចគ្នា​ នៅ​យប់​ថ្ងៃទី​១៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នោះ។​

សេក គឹម​សាន្ត ប្រកួត​ឈ្នះ កំពែង ខ្មៅ សមាគម​ប្រដាល់​ក្រសួងកសិកម្ម​ដោយ​ពិន្ទុ។ តាមពិត​ការ​ប្រកួត​នេះ ប្រសិនបើ ​គឹម​សាន្ដ​ ចាញ់ ក៏​គេ​បានទទួល​ជ័យជំនះ​ដែរ​ ព្រោះ ​កំពែង ខ្មៅ​ រក្សា​ទម្ងន់​ខ្លួន​ឯង​មិនបាន ទើប​គេ​ឲ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ តែម្ដង​។ ​តែ​ដើម្បី​កុំ​ឲ្យ​ខូច​កម្មវិធី​នោះ​ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ​ត្រូវបាន​ចាត់ទុកជា​ការប្រកួត​ជា​មិត្តភាព តែ​ពួកគេ​ត្រូវ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព តែ​លទ្ធផល​នៃ​ការប្រកួត ​គឺ​គឹម​សាន្ដ​ ជា​អ្នកឈ្នះ​ព្រោះ​ កំពែង ខ្មៅ​ ជា​អ្នកមាន​កំហុស​ដោយសារ​តែ​រក្សា​ទម្ងន់​ខ្លួន​មិនបាន។​
​ ​
សេក គឹម​សាន្ដ ដែល​ខំ​ស្កាត់​មកពី​ខេត្តសៀមរាប​នោះ​មិន​ខុស​បំណង​ឡើយ​ ព្រោះ​គេ​ដណ្ដើម​បាន​កៅអី​សម្រាប់​ជុំ​ទី​២ ឯ កំពែង ខ្មៅ​ហាលអាវ​ត្រឹមនេះ។​
​ ​
ចំពោះ​ ធន អៀង​ឡៃ ​វិញ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ អេ រ៉ា​វ៉ាន់​ចាន់ ​រាជ​ក្លិប​កុសល​កីឡា​ដោយ​ពិន្ទុ​ដាច់​តែម្ដង។ ​ការប្រកួត​ដែលមាន​៣​ទឹក​នោះ​ ចៅក្រម​ទាំង​៥ ​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ​ ធន អៀង​ឡៃ​ ឈ្នះ​គ្រប់ៗ​គ្នា ។​
​ ​
ធន អៀង​ឡៃ ដណ្ដើមបាន​កៅអី​សម្រាប់​ឡើងទៅ​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​២​ទៀត ឯ អេ រ៉ា​វ៉ាន់​ចាន់​រាជ​ខ្ទាត​ចេញពី​ការប្រកួត​ត្រឹម​ជុំ​ទី​១​នេះហើយ។​
​ ​
សូមបញ្ជាក់ថា ក្នុងចំណោម​អ្នក​ប្រដាល់​៣២​រូប​ដែល​ចូលរួម​ប្រកួត​ជម្រុះ​ជុំ​ទី​១​នោះ មាន​អ្នក​ប្រដាល់​ចំនួន ៦​រូប​ហើយ​ដែល​ហាលអាវ​ហើយក៏​មាន​អ្នក​ប្រដាល់​៦​រូប​ដែរ​ដែល​បាន​កក់​កៅអី​សម្រាប់​ឡើង​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​២ ​បន្តទៀត​ដែរ។​
​ ​
ចំពោះ​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​អ្នក​ប្រដាល់​កម្ពុជា​ និង​អ្នក​ប្រដាល់​ថៃ​វិញ​នោះ សុខ សា​វិ​ន អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ បាន​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​អ្នក​ប្រដាល់​ថៃ ​យ៉​ត ធួន​ថុង​(Yorth Thournthong)​ឲ្យ​សន្លប់​នៅ​ទឹក​ទី​២។​

​ដោយឡែក ការប្រកួត​ក្រៅ​ពានរង្វាន់​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ អ៊ុំ កំសត់ ​ក្លិប​ព្រៃទទឹង​កីឡា​ខេត្ត​បាត់ដំបង​ផ្ដួល​អ្នក​ប្រដាល់ ធឹ​ម ទាន់ ក្លិប​រាជ​សីហ៍ ខេត្ត​រតនគីរី​ឲ្យ​ខូច​ជើង​នៅ​ទឹក​ទី​២៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu