Ad Code

អ្នក​ប្រយុទ្ធ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​០៤​រូប បាន​វិល​ត្រឡប់​ពី​ការប្រកួត​បាញ់​ស៊ី​ប​អន្តរជាតិ​ នៅ​ប្រទេស​ចិន​



ភ្នំពេញ ៖ ដោយមាន​ការចាត់តាំង​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាយ​អាវុធហត្ថ​០៤​រូប​ នៃ​កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ បាន​ចេញទៅ​ចូលរួម​ប្រកួត​បាញ់​ស៊ី​ប Sniping អន្តរជាតិ​លើក​ទី​២​ នៅ​ប្រទេស​ចិន តាម​ការជូនដំណឹង​របស់​ក្រសួងការពារជាតិ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៨​។

ការប្រកួត​បាញ់​ស៊ី​ប​អន្តរជាតិ​នេះ គឺ​រៀបចំឡើង​ដោយ​កងកម្លាំង​ប៉ូលិស​ប្រដាប់​អាវុធ​ប្រជាជន​ចិន (PAP) និង​មាន​ក្រុម​អ្នក​ប្រយុទ្ធ​ជាង​១០០​នាក់​ មកពី​ប្រទេស​ចំនួន​២១ បាន​ចូលរួម ក្នុងនោះ​រួមមាន​ប្រទេស​ចិន​, កម្ពុជា​, ឈីលី, បេឡារូស​, កាហ្សាក់ស្ថាន​, គុយវ៉ែត​, កៀហ្សីស្ថាន​, ថៃ​, សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​, តាហ្ស៊ីគីស្ថាន​, ប៉ាគីស្ថាន​, ហ្វីលីពីន​, ស្រីលង្កា​, អេស្ប៉ាញ​, អ៊ូបេគីស្ថាន​, ហុល្លង់​, ម៉ាសេដូន​, ជីប៊ូទី​, ហុងគ្រី​, អ៊ីស្រាអែល​, វៀតណាម​។​

ការប្រកួតប្រជែង​នេះ​ មាន​គោលបំណង​បង្កើត​វេទិកា​មួយ​ដែល​អាច​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ ធ្វើតេស្ត​សមត្ថភាព ក្នុងការ​វិនិច្ឆ័យ​គោលដៅ​យ៉ាង​លឿន​,​ត្រឹមត្រូវ និង បាញ់​ច្បាស់ ហើយ​អ្នក​ប្រយុទ្ធ​ម្នាក់ៗ អាច​រៀន​សូត្រ ពី​គ្នា​ទៅវិញទៅមក មានការ​រីកចម្រើន​រួមគ្នា ពង្រឹង​ចំណង​មិត្តភាព​ និង​ផ្លាស់ប្ដូរ​ទស្សនៈ​ជាមួយ​សម​ភាគី​មកពី​ជុំវិញ​ពិភពលោក។

ការប្រកួតប្រជែង​នេះ​ផង​ដែរ គឺ​ផ្ដោត​លើ​លក្ខណៈ​ នៃ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម ដែល​មាន​ចំនួន​ដប់​ពីរ​ព្រឹត្តិការណ៍ ក្នុង​ការ​វាយលុក​លុយ​ និង​ការ​បាញ់​កាំភ្លើង​ជាក់ស្ដែង​នៅ​លើ​សមរភូមិ​សិប្បនិម្មិត នៅ​ភ្នំ​យ៉​ន់​ហាន​ ក្បែរ​ទីក្រុង​ប៉េកាំង វិញ្ញាសា​រទាំង​១២​ព្រឹត្តិការណ៍ រួមមាន ​៖
-បាញ់​ទម្លាក់​កាំបិត ក្នុង​រយៈ​ចម្ងាយ​៥០​ម៉ែត្រ ទៅ​៨០​ម៉ែត្រ​
-បាញ់​៤​កាយវិការ ក្នុង​រយៈ​ចម្ងាយ​១០០​ម៉ែត្រ ទៅ​១៥០​ម៉ែត្រ​
-បាញ់​ស៊ើបការណ៍ ក្នុង​រយៈ​ចម្ងាយ​១២០​ម៉ែត្រ ទៅ​១៥០​ម៉ែត្រ​
-បាញ់​បន្លំ​សំឡេង ក្នុង​រយៈ​ចម្ងាយ​១៥០​ម៉ែត្រ ទៅ​១៨០​ម៉ែត្រ​
-ក្លែងភេទ​ឆ្មក់​បាញ់ ក្នុង​រយៈ​ចម្ងាយ​១៦០​ម៉ែត្រ ទៅ​២២០​ម៉ែត្រ​
-ក្លែងភេទ​បាញ់ តទល់ ក្នុង​រយៈ​ចម្ងាយ​១៨០​ម៉ែត្រ ទៅ​២៤០​ម៉ែត្រ​
-បាញ់​គោលដៅ​សំខាន់ៗ ក្នុង​រយៈ​ចម្ងាយ​៣០០​ម៉ែត្រ ទៅ​៧០០​ម៉ែត្រ​
-បាញ់​រំដោះ​ចំណាប់ខ្មាំង ក្នុង​រយៈ​ចម្ងាយ​២៧០​ម៉ែត្រ ទៅ​៣៣០​ម៉ែត្រ​
-បាញ់​ចម្ងាយ​ឆ្ងាយ ក្នុង​រយៈ​ចម្ងាយ​៦០០​ម៉ែត្រ ទៅ​៧០០​ម៉ែត្រ​
-ស្វែងរក​បាញ់​ចម្ងាយ​ឆ្ងាយ ក្នុង​រយៈ​ចម្ងាយ​៣០០​ម៉ែត្រ ទៅ​៨០០​ម៉ែត្រ​
-បាញ់​ប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ ឡើង​ចុះ​ភ្នំ​ចម្ងាយ​២៣០០​ម៉ែត្រ​
-បាញ់​បិទ​សា​ម៉ែ​ល​ចម្ងាយ​៨០​ម៉ែត្រ ទៅ​១៥០​ម៉ែត្រ។​

បន្ទាប់ពី​បាន​ត្រឡប់​មកពី​ប្រទេស​ចិន​វិញ ក្នុង​ដើមខែ​វិច្ឆិកា​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្នុងចំណោម​ពួកគេ​ទាំង​០៤​រូប​ ដែល​ទៅ​ចូលរួម​ប្រកួត គឺ​មាន​០២​រូប​ទទួល​បាន​វិញ្ញាបន​បត្រ Sharp Blade-2018 International Sniping Competion នៃ​ពានរង្វាន់ Special Contribution Award និង​ពានរង្វាន់ United Striving Award៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu