បន្ទាយមានជ័យ ៖ ជើងអ្នកលេង៣នាក់គ្រាន់តែឃើញខ្លួនប្រាណក៏ញាក់សាច់ដែរជើងខ្លាំងពូកែខាងកាប់ចាក់ ត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែតបង្ក្រាបបាននៅវេលាម៉ោង ១១យប់ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុនោះមានយុវជន៣នាក់ ក្នុងនោះម្នាក់តែងខ្លួនដូចអ្នកលេងក្មេងឃើញប្រហែលញាក់សាច់ដែរជនទាំង៣នាក់នេះ បានបង្កទំនាស់រកវាយជនជាតិចិន ពេលនោះអ្នករត់ម៉ូតូឌុប នៅទីនោះឃើញស្រែកពួកអ្នកលេងចង់វាយចិនពួកវាបានឮក៏នាំគ្នាជិះម៉ូតូចេញទៅ មួយសន្ទុះក្រោយមកពួកវាបានត្រឡប់មកវិញ ហើយបានយកកាំបិតកាប់អ្នកម៉ូតូឌុបអ្នកស្រែកថាខ្លួនចង់កាប់ចិនយ៉ាងចាស់ដៃបណ្តាលឲ្យជនរងគ្រោះមានឈ្មោះ គឹម ស្រេង អាយុ៤៣ឆ្នាំ ភេទប្រុស មុខរបររត់ម៉ូតូឌុប រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំជើងបណ្តាលឲ្យរបួសធ្ងន់។
ក្រោយពីធ្វើសកម្មភាពហើយ ជនទាំង៣នាក់នោះគេចខ្លួនបាត់។ លុះព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលជំនាញបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ទី១មានឈ្មោះ ធី ប៉េងលាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបិតស្កុតម៉ូតូ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២មានឈ្មោះ វ៉ាន់ ពិសាល ហៅសា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ទឹកកក មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជនដៃដល់មានកាន់កាំបិត ៣មានឈ្មោះ នួន ហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករលើកត្រី មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បក្សពួក។
ក្រោយពីឃាត់ខ្លួនហើយជនសង្ស័យទាំង៣នាក់កំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ហើយកសាងសំណុំរឿងទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments