Ad Code

ម៉ូតូ​បុក​ជាមួយនឹង​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ​ស្លាប់​អ្នកបើកបរ​នៅនឹងកន្លែង​



តាកែវ ៖ ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ ខណៈ​បុក​ជាមួយនឹង​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​មួយគ្រឿង​ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នា​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ និង​ម៉ូតូ​នេះ ​បានកើត​ឡើង​នៅ​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​វេលា​ម៉ោង​០១​និង​០០​នាទី​រំលង​អធ្រាត្រ ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​០៣ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៥-៧៦ ក្នុង​ភូមិ​ព្រៃស្រោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ រវាង​ម៉ូតូ​ និង​រថយន្ត​ ដែល​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា​។

ប៉ូលិស​ស្រុក​ត្រាំ​កក់​បាន​ប្រាប់​ថា ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​125 ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CH.6803​ ដែល​បើកបរ​ដោយ​ ឈ្មោះ អោម វិទ​ស្សន៍ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ រស់​នៅ​ភូមិ​អូរ​ស្ងើន ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មុខរបរ​មន្ត្រី​ឥន្ទ​ទាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​។

​ប៉ូលិស​បន្ត​ថា​ ជនរងគ្រោះ​បើកបរ​ម៉ូតូ​មកពី​ទិស​ខាង​ជើង​ទៅ​ត្បូង​ លុះ​មកដល់​ចំណុច​ខាង​លើ​បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក ដែល​បើកបរ​មកពី​ទិស​ខាងត្បូង​។

ក្រោយ​កើតហេតុ​ ប៉ូលិស​បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ ​និង​បាន​ប្រគល់​សព​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុតាង​ម៉ូតូ​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ​ដោយឡែក​រថយន្ត​ដែល​បើក​រត់គេច​នោះ​ សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​ដើម្បី​យក​មក​កសាង​សំណុំរឿង​តាម​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu