ប៉េតង់ ៖ សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា ត្រៀមនឹងបញ្ចូលក្រុមកីឡាករ-កីឡាការិនីចំនួន៤នាក់ និងគ្រូបង្វឹក២នាក់ និងគណៈប្រតិភូដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកអាស៊ីលើកទី១ ឆ្នាំ២០១៨ “the 1st ABSC Petanque Championship” ផ្នែកបុរស និងនារី នៅប្រទេសឥណ្ឌាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក អ៊ឹម ផាត គ្រូបង្វឹកក្រុមបុរសបានមានប្រសាសន៍ថា ការប្រកួតជើងឯកអាស៊ីលើកនេះខាងសហព័ន្ធ កីឡាប៉េតង់ និងប៊ូលកម្ពុជាត្រៀមនឹងបញ្ចូលក្រុមកីឡាករ-កីឡាការិនីចំនួន៤នាក់ រួមមានកីឡាករ សុខ ចាន់មាន កីឡាករ តឹប នរ៉ា កីឡាការិនី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា សម្រាប់វិញ្ញាសាប្រកួតចែកចេញជា៥វិញ្ញាសា គឺវាយ១នាក់ ទល់១នាក់ បុរស-នារី វាយ២នាក់ទល់២នាក់ បុរស-នារី និងវាយចម្រុះបុរស-នារី។ ចំពោះវិញ្ញាសាវាយ១នាក់ទល់១នាក់ បុរស គឺកីឡាករ សុខ ចាន់មាន វាយ១នាក់ទល់១នាក់នារី គឺកីឡាការិនី អ៊ុក ស្រីមុំ ។
វិញ្ញាសាវាយ២នាក់ ទល់២នាក់ បុរស គឺកីឡាករ សុខ ចាន់មាន កីឡាករ តឹបនរ៉ា និងវិញ្ញាសាវាយ២នាក់ទល់២នាក់ គឺកីឡាការិនី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ ដោយឡែក វិញ្ញាសាវាយចម្រុះបុរស-នារី គឺកីឡាការិនី កែ ឡេង និង កីឡាករ តឹប នរ៉ា ដោយការដឹកនាំដោយលោក អ៊ិន គឹមស្រ៊ុន ប្រធានប្រតិភូ៕
Source: Kampuchea Thmey Daily
0 Comments