Ad Code

ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ឱសថ​​​ចំណីអាហារ​ក្រសួង​សុខាភិបាល​ប្រាប់​ថា ​៖ ​កម្ពុជា​គ្មាន​ឱសថ​ក្លែងក្លាយ​ទេ​ មានតែ​ឱសថ​ខុសច្បាប



ភ្នំពេញ​ ៖ ក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​៣​ឆ្នាំ​២០១៨​របស់​គណៈកម្មការ​ត្រួតពិនិត្យ​លុបបំបាត់​ឱសថ​ក្លែងក្លាយ ​និង​សេវា​សុខាភិបាល​ខុសច្បាប់​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​២៧​វិច្ឆិកា លោក​បណ្ឌិត​ឱសថ​ការី ហេង ប៊ុន​គៀត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ឱសថ ចំណីអាហារ​និង​គ្រឿងសំអាង​របស់​ក្រសួងសុខាភិបាល​បាន​ថ្លែងថា កម្ពុជា​ពុំមាន​ឱសថ​ក្លែងក្លាយ​ទេ តែ​កម្ពុជា មាន​ឱសថ​ខុសច្បាប់​ដែល​ត្រូវបាន​គេ​នាំចូល និង​ផ្តល់​សេវា​សុខាភិបាល​ពុំមាន​ច្បាប់​អនុញ្ញាត។​ ចំណុច​ខ្លះ​ពុំទាន់​មានច្បាប់​អនុញ្ញាត​ផង​ក្រុមហ៊ុន​ខ្លះ​ធ្វើ​សកម្មភាព​មុន​ទៅហើយ​។​



​ការជួប​ជុំគ្នា​នៅពេលនេះ សំដៅ​ពង្រឹង​ការអនុវត្ត​ច្បាប់ លុបបំបាត់​ឱសថ ក្លែងក្លាយ​និង​សេវា​សុខាភិបាល​ខុសច្បាប់​ដែល​កើតមានឡើង​នៅ​រាជធានី​ភ្នំពេញ​។

លោកស្រី​កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​អ្នកលក់​ឱសថ​,​ម្ចាស់​ឱសថដ្ឋាន​ដែលមាន​ការ​ពាក់ព័ន្ធ ​នឹង​វិស័យ​សុខាភិបាល​ផ្នែក​ឯកជន ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់បំផុត​ទៅលើ​ការផ្តល់សេវា​សុខាភិបាល ការប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ឱសថ​ជា​អាវុធ​មុខ​២ ​បើ​យើង​ប្រើត្រូវ​ យើង​ជា​សះ ស្បើយ​ពី​ជំងឺ​។ ​តែបើ​យើង​ប្រើ​ខុស វា​នឹងមាន​អន្តរាយ​ដល់​អ្នក​ប្រើ​រហូតដល់​អាយុ ជីវិត​ថែម​ទៀតផង​។​



ក្នុង​រយៈពេល​៣​ខែ​កន្លងទៅ គណៈកម្មការ​ត្រួតពិនិត្យ លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​រាជធានី​ភ្នំពេញ បាន​ត្រួតពិនិត្យ ក៏​ដូច​ពង្រឹង​ឱសថ​ស្ថាន​.​ឱសថ​ស្ថាន​រង​មានច្បាប់​ចំនួន​៩៨៤​កន្លែង​។​

​ណែនាំ​កន្លែង​លក់​ឱសថ​អត់​ច្បាប់​កើត​ថ្មី​ចំនួន​១១​កន្លែង​ឲ្យ​ទៅសុំ​ច្បាប់ និង​គ្រប់គ្រង​ឱសថ​បុរាណ​មានច្បាប់​បាន​ចំនួន​៩៦​កន្លែង​។​ ក្រុមការងារ​បាន​ចុះ​អប់រំ ណែនាំ​ដល់​ម្ចាស់​សេវា​ឲ្យ​ប្តូរ​ស្លាក​សញ្ញា​ពី​ពេទ្យធ្មេញ​មកជា​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​វិញ​បាន​ចំនួន​១៥​កន្លែង​,​ចុះ​ពិនិត្យ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​,​ពិគ្រោះ​ផ្ទៃពោះ​ជាដើម​បានជា​ច្រើន​កន្លែង​។

​គួរ​បញ្ជាក់ថា ស្ថិតិ​សេវា​សុខាភិបាល​ឯកជន​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ចំនួន​៣៥៣៥​កន្លែង​សុទ្ធតែ​មានច្បាប់​អនុញ្ញាត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu