Ad Code

ផ្ទុះ​រឿងអាស្រូវ​ដ៏​អាម៉ាស់ ​តារា​ចម្រៀង​ប្រុស​សាន់​ដេ​ម្នាក់ ​បោក​ខ្លួនប្រាណ​នារី​ម្នាក់ ​មាន​កូន​មិន​ទទួល​ខុស​ត្រូវ​



ភ្នំពេញ ​៖​ មាន​ការ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ ពិសេស​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បន្ទាប់ពី​មាន​ការ​ទម្លាយ​ដំណឹង​ដ៏​រសើប ​រហូត​មាន​ការ​បន្ត​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​នូវ​រឿងរ៉ាវ​ដ៏​អាម៉ាស់​របស់​តារា​ចម្រៀង​ ប្រុស​សាន់​ដេ មាន​ឈ្មោះថា យឿន សូត្រ​អនុស្សាវរីយ៍ លើ​ករណី​បោកប្រាស់​ខ្លួនប្រាណ​នារី​ម្នាក់​មាន​កូន។

ការ​ទម្លាយ​នូវ​រឿងរ៉ាវ​ដ៏​រសើប​ ឬ​បកស្បែក​មុខ នៃ​ទង្វើ​បោកប្រាស់​យក​ខ្លួនប្រាណ​របស់​នារី​ម្នាក់​ពី​សំណាក់​តារា​ចម្រៀង​រលក​ថ្មី​ លោក យឿន សូត្រ​អនុស្សាវរីយ៍ ពេលនេះ ​ត្រូវ​បាន​ប្រភព​ជាច្រើន​បញ្ជាក់​ថា តារា​ប្រុស​រូប​នេះ​ បាន​ល្បួងលួងលោម​នារី​ជា​ជនរងគ្រោះ​រួមដំណេក​បណ្ដាល​ឲ្យ​មាន​កូន​រួច​ក៏បាន​ដោះដៃ​មិន​ទទួលខុសត្រូវ​ ខណៈ​ដែល យឿន សូត្រ​អនុស្សាវរីយ៍ ក៏​មាន​ប្រពន្ធ​ផង​នោះ​។​

ផ្អែក​តាម​ប្រភព​ពី​ម្ចាស់ ​Account Facebook​ ឈ្មោះ អា លាង បាន​សរសេរ​បង្ហោះ​ជា​សាធារណៈ​ភ្ជាប់​ជាមួយ​រូបភាព​តារា​ប្រុស​រូបនោះ​ថា ​នាង​ខ្ញុំ​សូម​ប្រកាសប្រាប់​បងប្អូន​ស្រីៗ​យើង​ផង​ថា​ យឿន សូត្រ​អនុស្សាវរីយ៍ គឺជា​ជន​ឆបោក​ប្អូនស្រី​ម្នាក់​ឲ្យ​មានកូន ​ហើយ​មិន​ទទួលខុសត្រូវ​ចំពោះ​ប្អូនស្រី​ម្នាក់​នេះ​ទេ។ ​ខ្លួន​មាន​ប្រពន្ធ​ហើយ ​តែ​និយាយ​ តែ​និយាយ​បោក​ប្អូនស្រី​ម្នាក់​នេះ​ថា ​មិនទាន់មាន​ប្រពន្ធ ​ខ្លួន​ឯង​គឺជា​តារា​ចម្រៀង​ម្នាក់​ដែល​កំពុង​និង​ល្បី​ តែ​លោក​ឯង​ជា​អ្នកលក់​ឈ្មោះ​លោក​ឯង​ទេ​។​

ជាមួយគ្នានេះដែរ​ ក៏មាន​ម្ចាស់​Account Facebook​ម្នាក់ទៀត​ ឈ្មោះថា មេ​តា​ធម៌ បាន​សរសេរ​រៀបរាប់​ស្រដៀង​គ្នា​នេះ​ថា​ យឿន សូត​អនុស្សាវរីយ៍ គឺជា​ជន​ឆបោក​ម្នាក់ បាន​ធ្វើ​អំពើ​ដែល​អាក្រក់ ជន​ម្នាក់​នេះ​បានមក​លួងលោម​បោកប្រាស់​ប្អូនស្រី​ម្នាក់​រហូត​ទាល់តែ​មាន​កូន ហើយ​មុនដំបូង​ជន​នេះ​មក​ទាក់​ទង​ប្អូនស្រី​ដែលជា​ជនរងគ្រោះ ក្នុង​លក្ខណៈ​ជា​អ្នក​រាប់អាន​គ្នា​។

​ប៉ុន្តែ​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកហើយ​ អ្នក​ទាំងពីរ​ក៏​ផ្ដើម​ស្រឡាញ់​គ្នា​ នៅពេលនោះ​ហើយ​ដែល​ជន​ឆបោក​ម្នាក់នេះ ​សម្ដែង​ធ្វើខ្លួន​ជា​មនុស្ស​ល្អ ព្រមទាំង​បាន​លួងលោម​ផ្ដល់​ក្តីសង្ឃឹម​ដល់​ជន​រងគ្រោះ ព្រមទាំង​បាន​ភូត​កុហក​ថា ​ខ្លួន​មិនទាន់មាន​ប្រពន្ធ ថា​នឹង​នាំ​ចាស់ទុំ​មក​ស្ដីដណ្ដឹង។​

ប្រភពពី​ម្ចាស់​Account Facebook ដដែល​នេះ​បាន​បន្តថា ​ថ្ងៃមួយ​ជន​នេះ​ក៏បាន​មកលេង​ផ្ទះ​ជនរងគ្រោះ​ដូច​សព្វដង ឃើញ​ឱកាស​គ្មាន​អ្នក​នៅផ្ទះ ​ជន​នេះ​ក៏បាន​បង្ខំ​ជនរងគ្រោះ​រួមដំណេក​ជាមួយ រួច​ហើយ​ក៏បាន​អង្វរ​កុំ​ឲ្យ​ប្រាប់​ឪពុកម្ដាយ ​ឬ​បងប្អូន ​រួចហើយ​ជន​នោះ​ក៏បាន​សន្យា​ថា​ ខ្លួន នឹង​ទទួល​ខុសត្រូវ​។​

ប៉ុន្តែ​អស់​រយៈពេល​កន្លង​ជាច្រើន​ខែ ​ប្អូនស្រី​ក៏មាន​ផ្ទៃពោះ​ ហើយ​បាន​ប្រាប់​ទៅ​ជននេះ ដំបូង​ជន​បោក​នេះ​ថា​ ឲ្យ​ទុក​កូន​នេះ​ទៅ​ គេ​នឹង​ទទួលខុសត្រូវ ​នាំ​ឪពុកម្ដាយ​ចូល​តាម​ប្រពៃណី ​ក្រោយមក​ក៏​បាន​ប្រាប់ថា​ឲ្យ​ជនរងគ្រោះ​យក​កូន​ចេញទៅ។​

ប្រភព​បញ្ជាក់ទៀតថា តែ​ដោយ​ក្ដី​ស្រឡាញ់​ និង​ជា​មនុស្ស​ស្លូតត្រង់​ ជនរងគ្រោះ​មិន​ដាច់ចិត្ត​យក​កូន​ចេញ​ ព្រោះ​ក្មេង​គ្នា​គ្មាន​ដឹង​អ្វី​ទេ​ ព្រោះ​កូន​បាន​អាយុ​៧ ឬ​៨​ខែ​ហើយ ​អា​មួយ​នេះ​វា​ហ៊ាន​ដាច់ចិត្ត​បង្ខំ​ឲ្យ​ប្អូនស្រី​យកចេញ គិត​ទៅ​វា​អន់​ជាង​សត្វ​យ៉ាងណា​ដោយ​ប្អូនស្រី​នៅតែ​មិន​ព្រម​យកចេញ ព្រោះ​អាណិត​ក្មេង តាំង​ពី​ពេល​នោះ​មក​ ជននេះ​ឈប់​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ​ ដោយ​ទុក​ឲ្យ​ប្អូនស្រី​ទាំង​មាន​ផ្ទៃពោះ ​រង់ចាំ​មួយថ្ងៃ​បាត់​ទៅៗ ពេល​តាម​សួរ​រក​ទើប​ដឹង​ថា​ ជន​នេះ​មាន​ប្រពន្ធ​ហើយ ទូរស័ព្ទ​តេ​មិន​លើក​Facebook block គ្នា​ចោល​ហើយ ថែមទាំង​ឲ្យ​បងស្រី​ និង​ប្រពន្ធ​វា​តេ​មក​ជេ​ និង​គំរាម​ជនរងគ្រោះ​ទៀត​ផង​។​

គិត​មកទល់ពេលនេះ​ នៅ​មិនទាន់មាន​ប្រតិកម្ម​ ឬ​ការ​ចេញមុខ​បំភ្លឺ​ណាមួយ​ពី​សំណាក់​សាមីខ្លួន​តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​សាន់​ដេ​ លោក យឿន សូត្រ​អនុស្សាវរីយ៍ ជុំវិញ​ករណី​ចោទប្រកាន់​ខាង​លើ​នេះ​បាន​នៅឡើយ​ទេ ​ខណៈ​កម្ពុ​ជាថ្មី​ក៏​មិនទាន់​អាច​ស្វែងរក​ការបកស្រាយ​បាន​នៅ​ឡើយ​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu