Ad Code

ពានរង្វាន់ “​ស្វាយរៀង ខាប់​” រកឃើញ​ក្រុម​ចំនួន ៣២ ឡើងទៅ​វគ្គ​ខ្វែង​



ស្វាយរៀង ​៖ ពានរង្វាន់​បាល់ទាត់ “​ស្វាយរៀង ខាប់​” លើក​ទី​៤ ឆ្នាំ​២០១៨ បាន​ឈានដល់​វគ្គ​ខ្វែង ដោយមាន​ក្រុមកីឡា​បាល់ទាត់​ចំនួន ៣២ ក្រុម​ចូលរួម បន្ទាប់ពី​បានបញ្ចប់ ការប្រកួត​ក្នុង​វគ្គ​ជំ​រុះ​ក្នុង​ពូ​ល ដោយ​ចំណាយ​រយៈពេល​អស់ ៨ សប្តាហ៍ មាន​ចំនួន ៧៨ ប្រកួត​។​

​ក្រុមបាល់ទាត់ ដែល​បាន​ឡើងមក​ដល់​វគ្គ​ខ្វែង ទាំង​៣២​ក្រុម គឺ​ត្រូវបាន​ចម្រាញ់​ជ្រើសរើស តែ​ក្រុម​ដែលមាន​ចំណាត់ថ្នាក់​លេខ​១ និង​២ ក្នុង​ពូ​ល​ទាំង​១៣ និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ល្អ​ជាងគេ (The Best Loser) ចំនួន​០៦​ក្រុម​។​



​ក្រុម​ដែល​បាន​ឡើងទៅ​ប្រកួត​នៅក្នុង​វគ្គ​ខ្វែង រួមមាន​៖ ១. ក្រុម Panda FC, ២. ក្រុម​អធិរាជ​ទួល​ឃួ​ច​, ៣. ក្រុម​រដ្ឋាករទឹក​ខេត្តស្វាយរៀង​, ៤. ក្រុម​សុ​ភ័​ក្ត ម៉ូ​ទ័​រ FC ជី​ភូ​, ៥ .​ក្រុមយុវជន​ពោធិ៍​ថ្មី​, ៦ .​អគ្គិសនី ខេត្តស្វាយរៀង​, ៧. ចំ​ពាម​យក្ស​អង្គ​ស្វាយ​, ៨. ក្រុម Blue Dragon, ៩.​ក្រុម​តំបន់​សេដ្ឋកិច្ច​ពិសេស​, ១០. សាកល United, ១១. សស​យក ក្រុង​ស្វាយរៀង​, ១២.​កាំភ្លើង​ធំ FC, ១៣. យុវជន​សាមគ្គី​, ១៤. Di រ៉ូ​លីង 72, ១៥. សស​យក ក្រុង​បាវិត​, ១៦. អធិការនគរបាល ក្រុង​បាវិត​, ១៧. ធា​រី​បាវិត​, ១៨. លីង​គួ​យ FC, ១៩. សស​យក ស្រុក​រមាសហែក​, ២០. ពៅ​ហូ​ម​ស្ព័ត​, ២១. សស​យក ស្រុក​កំពង់រោទិ៍​, ២២. CFEED FC, ២៣. សៀង​ហៃ​រី​ហ្សត FC, ២៤. ក្លិប​កីឡា​ពូ​ប្រុស​ជី​ភូ​, ១៥. M.S.T FC, ២៦. រាជសីហ៍​ផ្សារ​ថូ​ម៉ាក់​, ២៧. យុវជន​ស្រុក​ស្វាយជ្រំ​, ២៨. គ្រូ​វិទ្យាល័យ​ហ៊ុនសែន​ប្រសូត​, ២៩. Star Man FC, ៣០. ២៣ កីឡា​, ៣១. Chong Prek FT, ៣២. សស​យក រមាំង​ថ្កោល​។​

​នៅក្នុង​វគ្គ​ខ្វែង​នេះ ក្រុម​ណា​ដែល​ចាញ់ នឹងត្រូវ​ធ្លាក់ ចំណែក​ក្រុម​ដែល​ឈ្នះ នឹងត្រូវ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត ដោយ​ធ្វើការ​ចាប់ឆ្នោត ដើម្បី​ប្រកួត​ជួបគ្នា​។ កម្មវិធី​ចាប់ឆ្នោត នឹងធ្វើ​ឡើង​នៅ ថ្ងៃ​សៅរ៍ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ការប្រកួត នឹង​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃ​សៅរ៍ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ តទៅ​។​

​គួរ​រម្លឹក​ផងដែរ​ថា ពានរង្វាន់​ស្វាយរៀង​ខាប់ បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៣ ដោយមាន​ការផ្ដួចផ្ដើម​ពី​សំណាក់ ឯកឧត្ដម ឌី វិជ្ជា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង​។ ការប្រកួត​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​មិន​មាន​ធ្វើ​ពិធី​បើក ហើយ​គ្រោង​បញ្ចប់​ការប្រកួត​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ ជាមួយ​ការរៀបចំ​ធ្វើ​ពិធី​បិទ​។



ចំពោះ​លក្ខ​ខ័​ណ្ឌ​ចូលរួម​ប្រកួត ក្រុមកីឡា​ទាំងអស់ អាចមាន​កីឡាករ​ចាប់ពី​អាយុ ១៦​ឆ្នាំ​ឡើងទៅ ដោយមាន​ចំនួន​ច្រើន​បំផុត​២៣​នាក់ និង​តិច​បំផុត​១៧​នាក់ ហើយ​អាច​យក​កីឡាករ​មកពី​ខេត្ត​ផ្សេង ចូលរួម​ក្រុម​បាន​ចំនួន ៣​នាក់​។ រូបមន្ត​នៃ​ការប្រកួត ត្រូវបាន​បែងចែក​ជា ១៣​ពូ​ល ដោយ​ក្នុង ១​ពូ​ល​មាន​៤​ក្រុម ហើយ​ធ្វើការ​ប្រកួត​វិលជុំ​ក្នុង​ពូ​ល ដើម្បី​យក​ក្រុម​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ ឡើងទៅ​វគ្គ​៣២​ក្រុម ចុងក្រោយ​។

​ដោយឡែក​ក្រុម​បាន​លេខ​៣ ល្អ​ជាងគេ​ក្នុង​ពូ​ល​ចំនួន ៦​ក្រុម​ក៏មាន​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ផងដែរ​។ ចំពោះ​វគ្គ​៣២​ក្រុម ១៦​ក្រុម ៨​ក្រុម រហូតដល់​៤​ក្រុម​ចុងក្រោយ សុទ្ធតែ​ឆ្លងកាត់​ការចាប់​ឆ្នោត​ប៉ះគ្នា​ទាំងអស់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu