Ad Code

ដើរ​លក់​ភេសជ្ជៈ​រពឹសដៃ​លួច​ទូរស័ព្ទ​ គេ​ឃើញ​ទាន់​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស



ភ្នំពេញ ​៖​ ស្ត្រី​សង្ស័យ​ម្នាក់​ ដើរ​លក់​ភេសជ្ជៈ​សុខៗ​ឃើញ​ឱកាស​ល្អ​ទូរស័ព្ទ​គេ​កំពុង​ដាក់​សាក​ថ្ម​នៅក្នុង​តូប​លក់​អីវ៉ាន់​ ក៏​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ ​តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ក៏​ដេញចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​១០​ខែវិច្ឆិកា ​ឆ្នាំ​២០១៨ ​នៅ​ចំណុច​ផ្សា​របឹង​សាឡាង​ថ្មី ក្រុមទី​១៣ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ។

​ជនសង្ស័យ​ឈ្មោះ​ធូ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៩៥ ផ្លូវ​៨០ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​មុខរប​រ​បុគ្គលិក​ក្រុមហ៊ុន​ហ្វេ​ខាប់​។​

ជនរងគ្រោះ​ឈ្មោះ អ៊ុង សុ​ផល្លី ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៥៨ ផ្លូវ​បេតុង ក្រុមទី​១៣ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ មុខរបរ​លក់ដូរ​។

​សមត្ថកិច្ច​ឲ្យ​ដឹងថា ​ជនរងគ្រោះ​កំពុង​ដេក​នៅក្នុង​តូប​លក់​អី​វ៉ាន់​នៅក្នុង​ផ្សារ ចំណែក​ជនសង្ស័យ​ដើរ​លក់​ភេសជ្ជៈ ឃើញ​ទូរស័ព្ទ​ដែល​ជនរងគ្រោះ​ដាក់​សាក​ថ្ម​នៅក្នុង​តូប ក៏​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​នោះ ភ្លាមនោះ​ជនរងគ្រោះ​បានឃើញ​ទាន់ ក៏​ដេញតាម​រហូតមកដល់​រ៉ឺម៉ក​លក់ភេសជ្ជៈ​របស់​ជនសង្ស័យ ឆែក​រកឃើញ​ទូរស័ព្ទ​នៅក្នុង​រ៉ឺម៉ក​នោះ​តែម្តង​។

សម្ភារៈ​ដកហូត​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​ម៉ាក​ស៊ូ​ហ្គា ពណ៌​មាស​១​គ្រឿង ម៉ាក​Nokia ពណ៌​ខ្មៅ ០១​គ្រឿង និង​ម៉ាក​True ពណ៌​ខ្មៅ​១​គ្រឿង​,​ប្រាក់​ចំនួន ១៣២,០០០​រៀល និង​ប្រាក់​ដុល្លារ ៥​ដុល្លារ​។ ចំណែកឯ ទូរស័ព្ទដៃ​ម៉ាក​ស៊ូ​ហ្គា​បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​។​

ក្រោយ​ឃាត់ខ្លួន​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu