ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ២ក្រុម មាន គ្នា ប្រមាណជា១០នាក់ ស្រវឹង ខឹងគេ រាំមើលមុខ ហើយឌឺដាក់គ្នា ក្លាយជាជម្លោះ ណាត់គ្នា ចេញមកក្រៅ មុខក្លឹប វាយគ្នា ប្រសាចដូចរឿងហុងកុង បណ្តាលឲ្យរងរបួសបែកក្បាល២នាក់ ហូរឈាម ស្រោចខ្លួន។ នេះមិនមែនជាលើកទី១ទេ ដែល ក្លឹបមួយ នេះ មានបញ្ហា កន្លងមក ក៏ធ្លាប់មានបញ្ហា ជាច្រើនលើកច្រើនសាមកហើយ។
អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នៅចំណុចក្លឹបDOS ស្ថិត នៅ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មូលហេតុដោយសារ ក្រុមក្មេងស្ទាវ២ក្រុមចូលទៅ ផឹកស៊ីនៅក្នុង ក្លឹបDOS ស្រវឹងស្រារៀងៗខ្លួន រាំមើលមុខឌឺ ដង ដាក់គ្នា ក្លាយជាជម្លោះតែម្តង។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅ មុនពេលកើតហេតុគេបានឃើញក្មេងទំនើង២ក្រុម ក្នុងនោះមានមួយក្រុមប្រហែលជា៥នាក់ និងមួយក្រុមទៀតប្រហែលជា៥នាក់ បាននាំ គ្នា ចូលទៅផឹកស៊ី រាំលេង កម្សាន្ត ក្នុងក្លឹប DOS លុះពេល ផឹកស្រវឹង ពួកគេទាំងពីរ ក្រុមបាន នាំគ្នា ឡើង រាំ មើលមុខឌឺ ដង ដាក់ គ្នា ក្លាយជា ជម្លោះ ហើយក៏ណាត់គ្នាចេញមកក្រៅ មុខក្លឹប រួច បើកឆាកវាយ ទាត់ធាក់គ្នា ផ្អើលឈុល ដឹង ដល់សមត្ថកិច្ចរួម នឹងអាវុធហត្ថ ខណ្ឌចំការមនចុះមកកន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ហាមឃាត់កុំឲ្យឈ្លោះប្រកែកគ្នាជាបន្តទៀត ប៉ុន្តែនៅក្នុងហេតុការណ៍នោះ ខាងភាគីទាំងសងខាងរងរបួសដូចគ្នាម្នាក់បែកក្បាល និងម្នាក់ទៀតពកក្បាល។
ក្រោយពេលកើតហេតុភាគីទាំងសងខាងសុខចិត្តទៅពេទ្យព្យាបាលរបួសខ្លួនឯងរៀងៗខ្លួន ដើម្បីបញ្ចប់រឿង។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែល ក្លឹបមួយ នេះ មានបញ្ហា កន្លងមក ក៏ធ្លាប់មានបញ្ហា ជាច្រើនលើកច្រើនសាមកហើយ រហូតដល់ប្រជាពលរដ្ឋនៅម្តុំនោះបានប្តឹង អាជ្ញាធរទៀតផងប៉ុន្តែ ក្លឹបនោះនៅតែ អាចបើក បានដដែល។
ប្រជាពលរដ្ឋនៅក្បែនោះ សូមសំណូមពរឲ្យ អាជ្ញាធរ ពិសេស លោក ឃួង ស្រេង មេត្តាមានចំណាត់ការចំពោះទីតាំង ក្លឹបនោះផង ព្រោះ បើរំពឹង លើអាជ្ញាធរ មូលដ្ឋាន ពុំមានចំណាត់ការទេ ចំពោះក្លឹបមួយនេះ៕
Source: Kampuchea Thmey Daily
0 Comments