Ad Code

ស្ត្រី​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ជិះ​កាឡេ​ថង​ត្រឡប់មកផ្ទះ​វិញ ដាច់​ខ្សែ​រឹត​ជន្លង់​ម្រេច



រតនគិរី ​៖ ​ ស្ត្រី​ម្នាក់ ​បាន​ស្លាប់​បាត់​បង់ជីវិត​ បន្ទាប់​ពី​ជិះ​កាឡេ​ថង​ត្រឡប់​មកពី​ចម្ការ​វិញ ខណៈ​ពេលនោះ​ដែរ​ បាន​ក្រឡាប់​កាឡេ​ថង​បណ្តាល​ឲ្យ​សង្កត់​ពីលើ​ ចំណែក​កូន​តូច​រង​របួស​ស្រាល។

ហេតុការណ៍​ក្រឡាប់​កាឡេ​ថង​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃអាទិត្យ ៤​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៤៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់ចំណុច​អូរ​ជឹម ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ។​

អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​កូន​មុំ​លោក ជា សារិទ្ធ បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ ញ៉ា​វ មុំ អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​(​ស្លាប់​)​។​រីឯ​ប្តី​ឈ្មោះ យ៉េន រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មិនមាន​រងរបួស​នោះទេ​។ ចំណែក​កូនប្រុស​អាយុ​៦​ឆ្នាំ រងរបួស​ស្រាល ជនរងគ្រោះ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។​

លោក​ថា មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​អង្គុយ​ជិះ​ជាមួយ​កូនប្រុស​នៅលើ​កាឡេ​ថង​មាន​ដឹក​ជន្លង់​ម្រេច​ជាច្រើន​ដើម ខណៈ​ពេលនោះ​កង់​កាឡេ​ថង​បាន​ធ្លាក់​ជង្ហុក​ដាច់​ខ្សែ​រឹត​ជន្លង់​ម្រេច​បណ្តាល​ឲ្យ​ក្រឡាប់​សង្កត់​ស្លាប់​តែម្តង។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​ត្រួតពិនិត្យ​និងធ្វើ​កោសល្យវិច័យ​នៅ​គេហដ្ឋាន​សព​ឃើញថា ពិតជា​ស្លាប់​ដោយសារ​ក្រឡាប់​កាឡេ​ថង​ពិតប្រាកដ​មែន។​

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu