Ad Code

ហ្វ​ត សាក​កម្លាំង​ជាមួយ​កូរ៉េ ខ្ទេច​ទាំងសងខាង សំណាង​គ្មាន​គ្រោះថ្នាក់​ដល់​មនុស្ស



រតនគិរី​ ៖​ រថយន្ត​ពីរ​គ្រឿង​ បោល​បុក​គ្នា​យ៉ាង​ពេញទំហឹង ខណៈ​បើកបរ​បញ្ច្រាស​ទិស​គ្នា តែ​មិន​បណ្តាល​ឲ្យ​ភាគី​ទាំងសងខាង​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​សៅរ៍ ៣​កើត ខែ​កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ទល់មុខ​នឹង​ធនាគារ​ABA ស្ថិតនៅ​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។​



​អធិការ​នគរបាល​ក្រុង​បាន​លុង​លោក ហួត បូរី បាន​ឲ្យ​ដឹងថា រថយន្ដ​មួយគ្រឿង​ម៉ាក ford ranger ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ 20 2-1222 បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បត់​ឆ្លងផ្លូវ ស្របពេល​រថយន្ត​ធំ​មកដល់ បុក​ចំ​ពីមុខ​ពេញទំហឹង​តែម្តង អ្នកជិះ​នៅក្នុង​រថយន្ត​មិនមាន​រងគ្រោះថ្នាក់​នោះទេ។​



​ចំណែក​រថយន្ដ​មួយគ្រឿង​ទៀត ម៉ាក HYUNDAI (​កូរ៉េ​)​ចំណុះ​២​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-5667 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។​

​ក្រោយ​កើតហេតុ​នគរបាល​ចរាចរណ៍​ខេត្ត​ចុះមក​វាស់វែង​យក​មធ្យោបាយ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ៕
​  

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu